ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 16:33:36 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

លោកពូទីន​ប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៅឆ្នាំ​២០១៨ជាបន្ត

| 07 Dec 2017 12:44 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 17 | មតិ៖ 0
 

ប្រធានាធិបតីរុស្ស៊ីលោកពូទីន​បានប្រកាសថា​លោកនឹងបន្តឈរឈ្មោះជាបេក្ខភាព ប្រធានាធិបតីជាបន្តទៀតនៅក្នុងការបោះឆ្នោតនាឆ្នាំ​២០១៨ខាងមុខ ដោយលោកសង្ឃឹមថា នឹងទទួលបានការគាំទ្រ ពីពលរដ្ឋ​រុស្ស៊ីជាបន្តទៀត។

សារព័ត៌មាន​ Sputnik ​បានផ្សាយថា នៅក្នុងជំនួបជាមួយ កម្មករ​ របស់ក្រុមហ៊ុន​ Gaz នៅតំបន់​ Nizhny Novgorod ​ប្រធានាធិបតីរុស្ស៊ីបានបញ្ចាក់ថា  នឹងបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី​រុស្ស៊ីបន្តទៀតនៅឆ្នាំ​២០១៨។ នេះជាការប្រកាស​ ធ្វើឲ្យអ្នកគាំទ្រលោករាប់លាននាក់ បង្ហាញភាពសម្បាយរីករាយយ៉ាងខ្លាំង ។

ជាមួយគ្នានោះលោកពូទីនក៏បានអរគុណដល់​កម្មករ ដែល បានខិតខំដើម្បីការអភិវឌ្ឍន៍ប្រទេសជាតិ។ លោកពូទីនបញ្ចាក់ទៀតថា  ទឹកដីរបស់យើង នៅតែបន្តអភិវឌ្ឍន៍ឆ្ពោះទៅមុនជានិច្ច​ មិនមានខាងណាមួយអាចមករារាំងការអភិវឌ្ឍន៍របស់រុស្ស៊ីបាននោះឡើយ។

ការបោះឆ្នោតជ្រើរើសប្រធានាធិបតីរុស្ស៊ីនឹងត្រូវធ្វើឡើង នៅថ្ងៃទី​១៨ខែមីនាឆ្នាំ​២០១៨  ហើយការឈរឈ្មោះជាបន្តរបស់លោកពូទីនគឺជាអាណត្តិទី​៤របស់លោក ។ នៅពីអាណាត្តិមុន ចាប់តាំងពីឆ្នាំ​២០០០ដល់ឆ្នាំ​២០០៨ និង បន្តកាន់តំណែងជានាយករដ្ឋមន្ត្រី​ ពីឆ្នាំ​២០០៨ដល់ឆ្នាំ​២០១២ ក្រោយមកជាប់ឆ្នោតជាប្រធានាធិបតីតាំងពីឆ្នាំ​២០១២មកទលពេលនេះ។ ប្រធានាធិបតីពូទីន​គឺទទួលបានការគំាទ្រយ៉ាងខ្លាំងពី ប្រជាពលរដ្ឋ ។តាមការស្ទងមតិ របស់ បណ្តាញព័ត៌មាន​ VTSIOM ​បង្ហាញឲ្យឃើញថា​លោកទទួលបានការគាំទ្រពីពលរដ្ឋរហូតដល់ទៅ​៨២ភាគរយ។

បើទោះបីពេលនេះមិនទាន់មានបញ្ជីឈ្មោះបេក្ខភាពប្រធានាធិបតី ពេញលេញនៅឡើយ​ប៉ុន្តែ ក៏មានបេក្ខភាពមួយចំនួនបានប្រកាសប្រជេងដំណែងប្រធានាធិបតីជាមួយលោកពូទីន។គូប្រជេងរបស់លោកពូទីន នៅក្នុងការបោះឆ្នោតខាងមុខ គឺប្រធានគណបក្ស​ប្រជាធិបតេយ្យសេរី លោក​ Vladimir Zhirinovsky  ដែលជាអ្នកនយោបាយដែលបានចូលរួមប្រគួតប្រជេងតំណែងប្រធានាធិបតីច្រើនជាងគេបំផុត រហូតដល់ទៅ​៦លើកជាបន្តបន្ទាប់។

ក្រៅពីនេះនៅមានប្រធាន គណបក្សសាធារណរដ្ឋ​ Gennady Zyuganov ​ លោក​ Grigory Yavlinkky ​បានប្រកាសពីការចូលរួមប្រជេងតំណែងប្រធានាធិបតីផងដែរ៕

 
លោកពូទីន​ប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៅឆ្នាំ​២០១៨ជាបន្ត
 
លោកពូទីន​ប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៅឆ្នាំ​២០១៨ជាបន្ត
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!