ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 16:32:33 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

អាជ្ញាធរ​អប្សរា​បិទ​ច្រកចូល​កណ្តាល​ប្រាសាទបន្ទាយស្រី ដើម្បី​ថែរក្សា​ផ្ទាំង​សិលាចារឹក​

សៀមរាប | 07 Dec 2017 13:26 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 18 | មតិ៖ 0
 

ច្រកចូល​កណ្តាល​ខាងកើត នៃ​គោ​បុ​រៈ​ទី​បី​នៅ​ប្រាសាទបន្ទាយស្រី នឹងត្រូវ​បិទ ចាប់ពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៧ តទៅ ដើម្បី​ថែរក្សា​សិលាចារឹក​នៅ​ទីនោះ ក្រោយពី​រង​ការគំរាមកំហែង​។​

​អាជ្ញាធរ​ជាតិ​អប្សរា​បាន​លើកឡើងថា ការបិទច្រក​នេះ ក្នុង​គោលដៅ​ថែរក្សា និង​អភិរក្ស​ផ្ទាំងសិលា​ចារឹក​នៅលើ​ស៊ុំទ្វារ​ច្រកចូល​កណ្តាល​ខាងកើត នៃ​គោ​បុ​រៈ​ទី​បី ដែល​បច្ចុប្បន្ន​ទទួលរ​ង​នូវ​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ពី​ឥរិយាបទ នៃ​ការ​ទស្សនា​របស់​ទេសច​រ​មួយចំនួន​។​

​តែ​យ៉ាងណាក៏ដោយ អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា ច្រកចូល​សងខាង នៃ​គោ​បុ​រៈ​ទី​បី​នេះ នៅតែ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជាធម្មតា​។​

​គួរ​បញ្ជាក់ថា ប្រាសាទបន្ទាយស្រី គឺជា​ប្រាសាទ​មួយ​ក្នុងចំណោម​ប្រាសាទ​ជាច្រើន​ទៀត​នៅក្នុង​ខេត្តសៀមរាប នៃ​ទឹកដី​អង្គរ​ដ៏​ល្បីល្បាញ​របស់​ប្រទេស​កម្ពុជា ដែលមាន​ចម្ងាយ​៣៩​គីឡូម៉ែត្រ​ភាគ​ខាងជើង​ទី​រួម​ខេត្តសៀមរាប​។ ប្រាសាទ​នេះ មាន​លក្ខណៈពិសេស​ជាងគេ ដោយ​ត្រូវបាន​សាងសង់​ដោយ​ថ្មភក់​ពណ៌​ផ្កាឈូក និង​មាន​ក្បាច់​ល្អ​លើស​ក្បាច់ចម្លាក់​នៅលើ​ប្រាសាទអង្គរវត្ត​ទៅទៀត​៕​

 
អាជ្ញាធរ​អប្សរា​បិទ​ច្រកចូល​កណ្តាល​ប្រាសាទបន្ទាយស្រី ដើម្បី​ថែរក្សា​ផ្ទាំង​សិលាចារឹក​
 
អាជ្ញាធរ​អប្សរា​បិទ​ច្រកចូល​កណ្តាល​ប្រាសាទបន្ទាយស្រី ដើម្បី​ថែរក្សា​ផ្ទាំង​សិលាចារឹក​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!