ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 18:40:55 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

បេនឡាន​អូរ​ស្មាច់​ខេត្ត​ឧ​ត្ត​ឧ​ត្ត​រ​មានជ័យ មានច្បាប់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​លេងល្បែង​ស៊ីសង​យ៉ាង​គគ្រឹកគគ្រេង​

ឧត្តរមានជ័យ | 07 Dec 2017 16:38 | ដោយ៖ សហការី | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 17 | មតិ៖ 0
 

ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាពិសេស​នៅ​តំបន់​អូរ​ស្មាច់​ដែល​កំពុង​រង​ទុក្ខ​ដោយសារតែ​គ្រួសារ​និង​សាច់​ញា​ត្ត​របស់​ពួកគាត់​បាន​ឈ្លក់​វង្វេង​និង​ល្បែងស៊ីសង​ដ៏​ធំ​មួយ​ដែល​កំពុងដំណើរកា​រយ៉ា​ង​គគ្រឹកគគ្រេង មាន​ទីតាំង​ស្ថិតក្នុង​បេនឡាន​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

​ក្នុងពេល​កំពុង​ជួប​ទុក្ខលំបាក​នេះ ប្រជាពលរដ្ឋ​សុំ​អង្វរ​ដល់​សម្តេច ហ៊ុន សែន មេត្តាជួយ​លុបបំបាត់​នូវ​ទីតាំង​ល្បែង​ខាងលើនេះ​អោយ​ខាន​តែ​បាន ដោយ​ពួកគាត់​បានលើកឡើង​ថា  ពួកគាត់​រងគ្រោះ​អស់ទ្រព្យ​សម្បត្តិ​ពី​ខ្លួន គ្រប់ៗ​គ្នា រហូត​អ្នកខ្លះ​សល់​តែ​សំបកខ្លួន ដោយសារ​តែមាន​ទីតាំង​ល្បែង​ដ៍​ធំ​នៅ​ចំណុច​អូ​ស្មាច់​ខាងលើ ។​

​ពាក់ព័ន្ធ​នឹង​ទីតាំង​ល្បែង​នេះដែរ កន្លងមក​អ្នក​សារពត៌មាន​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចំនួន​3​នាក់ ក៏​ត្រូវបាន​រងគ្រោះ​ដោយសារតែ​ក្រុម​សន្តិសុខ​យាម​នៅ​ទីតាំង​នោះ​ផងដែរ ដោយ​ពួកគេ​លើកឡើងថា ត្រូវ​សន្តិសុខ​មួយក្រុម ដឹកនាំ​ដោយ​ឈ្មោះ ឌឹ​ម វ៉ាន់ឌី ជា​មន្ត្រីនគរបាល​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រដាប់​ដោយ​រថយន្ត​សា​រ៉ែ​ន តាម​ចាប់​វាយខ្នោះ​ដូច​អ្នកទោស​រួចហើយ​បាន​យក​កាមេរ៉ា​ពួកគាត់​លុប​រូបភាព​នៃ​សកម្មភាព​ល្បែងស៊ីសង​ខាងលើ ។ ពួកគាត់​បន្ត​រថា ក្រោយ​កើតហេតុ​ក៍​បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការខេត្ត តែ​រហូតមក​ដល់ពេលនេះ​គ្មាន​ដំណោះស្រាយ​ណាមួយ​ដល់​ពួកគាត់​ឡើយ ។

​ជុំវិញ​ហេតុការណ៍​ខាងលើ  មន្ត្រី​អាជ្ញាធរខេត្ត ក៍​ដូចជា​មន្ត្រី​សមត្ថកិច្ច​ជំនាញ​បាន​លើកឡើងថា  ពួកគាត់​មិនមាន​សមត្ថភាព​បង្ក្រាប​ល្បែង​នៅ​ទីតាំង​ខាងលើ​នោះបានទេ ព្រោះ​គេ​មានច្បាប់​ត្រឹមត្រូវ​ចេញពី ស​.​ជ​.​ណ​. ហើយ​បើ​ចុះបង្ក្រាប គឺ​បានត្រឹមតែ​អ្នក​លេងបៀ លេង​ខ្លា​ឃ្លោក​តាម​ភូមិ​ប៉ុណ្ណោះ ។

​គួរ​បញ្ជាក់ថា  ប្រទេស​កម្ពុជា រាជរដ្ឋាភិបាល​កំពុង​តែ​លុបបំបាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ ដោយយោង​ទៅលើ​ការផ្សព្វផ្សាយ​ពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព​ទាំង​9​ចំណុច តែ​ផ្ទុយទៅវិញ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បែរជា​មានច្បាប់​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​លេងល្បែង​យ៉ាង​គគ្រឹកគគ្រេង​ទៅវិញ​៕​

 
បេនឡាន​អូរ​ស្មាច់​ខេត្ត​ឧ​ត្ត​ឧ​ត្ត​រ​មានជ័យ មានច្បាប់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​លេងល្បែង​ស៊ីសង​យ៉ាង​គគ្រឹកគគ្រេង​
 
បេនឡាន​អូរ​ស្មាច់​ខេត្ត​ឧ​ត្ត​ឧ​ត្ត​រ​មានជ័យ មានច្បាប់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​លេងល្បែង​ស៊ីសង​យ៉ាង​គគ្រឹកគគ្រេង​
 
បេនឡាន​អូរ​ស្មាច់​ខេត្ត​ឧ​ត្ត​ឧ​ត្ត​រ​មានជ័យ មានច្បាប់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​លេងល្បែង​ស៊ីសង​យ៉ាង​គគ្រឹកគគ្រេង​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!