ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 18:40:43 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ទូតអាមេរិក​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ប្រាប់​ពលរដ្ឋ​ខ្លួន​ឲ្យ​ប្រយ័ត្ន​ពី​សុវត្ថិភាព​

 

ហ្សា​ការ​តា ៖ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីន​ហួរ ចេញផ្សាយ​ថា ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី​បានចេញ​ផ្សាយ​សារ​ព្រមាន​ពី​សន្តិសុខ សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​ដែល​កំពុងស្ថិត ឬ​រស់នៅក្នុង​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​ឲ្យ​ប្រយ័ត្ន​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។​
​ការចេញ​សារ​ព្រមាន​នេះ​ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ប្រកាស​ទទួលស្គាល់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល និង​ក្រោយពី​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ ប្រកាស​ថ្កោលទោស​ខ្លាំងៗ លើ​ការសម្រេចចិត្ត​បែបនេះ និង​អំពាវនាវ​ឱ្យ​សហរដ្ឋអាមេរិក​ពិចារណា​ឡើងវិញ​។ 
​នៅក្នុង​សេចក្ដីថ្លែងការណ៍ ស្ថានទូត​អាមេរិក​ក៏បាន​ព្រមាន​ដែរ​ថា ការទទួលស្គាល់​នេះ​អាច​នឹង​ជំរុញឱ្យមាន​ការតវ៉ា ដែល​អាច​នឹង​ផ្ទុះ​ទៅជា​អំពើហិង្សា​។ សេចក្ដីថ្លែងការណ៍​ដដែល​បញ្ជាក់ថា «​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ហ្សា​ការ​តា សូម​រំលឹក​ដល់​ពលរ​ដ្ឋ​អាមេរិក ពី​ភាពចាំបាច់​នៃ​ការប្រុងប្រយ័ត្ន និង​ស្វែងយល់​ពី​សន្តិសុខ​ផ្ទាល់ខ្លួន ដោយ​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​ការតវ៉ា ស្ដាប់​តាម​ការណែនាំ​ពី​អាជ្ញាធរ​នៅក្នុង​តំបន់ ព្រមទាំង​តាមដាន​ការវិវត្តន៍​ព័ត៌មាន ឱ្យបាន​ដិតដល់​»៕

 
ទូតអាមេរិក​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ប្រាប់​ពលរដ្ឋ​ខ្លួន​ឲ្យ​ប្រយ័ត្ន​ពី​សុវត្ថិភាព​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!