ថ្ងៃ ពុធ ទី 21 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 01:32:43 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

តុលាការ​កំពូល កំពុង​ពិនិត្យ​បណ្ដឹងសុំ​សើរើ​ឡើងវិញ ក្នុង​សំណុំរឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​, សាលដីកា​តុលាការ​កំពូល​គឺ​បិទផ្លូវ​តវ៉ា​

ភ្នំពេញ | 09 Dec 2017 09:13 | ដោយ៖ រី តារា | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 79 | មតិ៖ 0
 

លោក នៅ មុនី​ជោ​ត អ្នកនាំពាក្យ​តុលាការ​កំពូល ថ្លែងប្រាប់​ភ្នាក់ងារ​បណ្តាញសារព័ត៌មាន Fresh News នៅ​ព្រឹក​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៧ នេះ​ថា តុលាការ​កំពូល​បានទទួល​ពាក្យបណ្ដឹង​រួចហើយ​របស់​មេធាវី​តំណាង​ដោយ​អាណត្តិ របស់​អតីត​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្តឹង​សុំ​សើរើ​បណ្ដឹង​នេះ​ឡើងវិញ​លើ​ការរំលាយ​គណបក្ស​នេះ​។ អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ថា រហូតមកទល់​ពេលនេះ តុលាការ​កំពូល​ពុំទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ពោលគឺ​កំពុង​ពិនិត្យ​និង​ចាត់ការ​តាម​នីតិវិធី ។​

​ប៉ុន្តែ​យោងតាម​សាលដីកា​របស់​តុលាការ​កំពូល កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ការសម្រេច​រំលា​យគណ​បក្ស​សង្គ្រោះ​ជាតិ និង​ផ្អាក​សកម្មភាព​នយោបាយរ​បស់​បុគ្គល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​រូប​គឺជា​ការសម្រេច​បិទផ្លូវ​តវ៉ា​។​

​ក្រសួងមហាផ្ទៃ​ក៏​សម្រេច​លុបឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ ចេញពី​បញ្ជី​គណបក្សនយោបាយ ហើយ​ផ្លាកគណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ រួចរាល់​ហើយ​ដែរ​។​

​កាលពី​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៧ ម្សិលមិញ លោក​មេធាវី ផែង ហេង អមដំណើរ​ដោយ​លោក អ៊ូ ច័ន្ទ​រ័ត្ន និង លោក កង គឹម​ហាក់ បានដាក់​ពាក្យបណ្តឹង​សុំ​ឱ្យ​តុលាការ​កំពូល​ជំនុំជម្រះ​សាជាថ្មី​លើ​សំណុំរឿង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​សុំ​រក្សា​ការពារ​សមាជិកភាព​អតីត​តំណាងរាស្ត្រ និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក​-​ក្រុង ខេត្ត​-​រាជធានី​របស់​អតីត​បក្ស​នេះ​។​

​លោក​មេធាវី ផែង ហេង និយាយថា រឿងក្តី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​នីតិវិធី​ថ្មី​របស់​តុលាការ​កំពូល ហើយ​តុលាការ​នេះ​បាន​ប្រើប្រាស់​ក្រមនីតិវិធី​រដ្ឋប្បវេណី​ដើម្បី​ដំណើរការ​រឿងក្តី​នេះ​។ ដូច្នេះ​បើតាម​លោក​មេធាវី គឺ​លទ្ធភាព​នៃ​ការសើរើ​សំណុំ​រឿងនេះ​ឡើងវិញ​នៅតែមាន​៕​

 
តុលាការ​កំពូល កំពុង​ពិនិត្យ​បណ្ដឹងសុំ​សើរើ​ឡើងវិញ ក្នុង​សំណុំរឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​, សាលដីកា​តុលាការ​កំពូល​គឺ​បិទផ្លូវ​តវ៉ា​
 
តុលាការ​កំពូល កំពុង​ពិនិត្យ​បណ្ដឹងសុំ​សើរើ​ឡើងវិញ ក្នុង​សំណុំរឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​, សាលដីកា​តុលាការ​កំពូល​គឺ​បិទផ្លូវ​តវ៉ា​
 
តុលាការ​កំពូល កំពុង​ពិនិត្យ​បណ្ដឹងសុំ​សើរើ​ឡើងវិញ ក្នុង​សំណុំរឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​, សាលដីកា​តុលាការ​កំពូល​គឺ​បិទផ្លូវ​តវ៉ា​
 
តុលាការ​កំពូល កំពុង​ពិនិត្យ​បណ្ដឹងសុំ​សើរើ​ឡើងវិញ ក្នុង​សំណុំរឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​, សាលដីកា​តុលាការ​កំពូល​គឺ​បិទផ្លូវ​តវ៉ា​
 
តុលាការ​កំពូល កំពុង​ពិនិត្យ​បណ្ដឹងសុំ​សើរើ​ឡើងវិញ ក្នុង​សំណុំរឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​, សាលដីកា​តុលាការ​កំពូល​គឺ​បិទផ្លូវ​តវ៉ា​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!