ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:24:22 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

កម្ពុជា​-​ថៃ គ្រោង​បង្កើត​ច្រកទ្វារព្រំដែន​អន្តរជាតិ​៤​បន្ថែមទៀត ដើម្បី​សម្រួលការ​ដឹកជញ្ជូន និង​ឆ្លើយតប​កំណើន​ទេសចរ​

ភ្នំពេញ | 12 Dec 2017 13:16 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានសេដ្ឋកិច្ច| មើល៖ 69 | មតិ៖ 0
 

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សម្រួលការ​ធ្វើដំណើរ និង​ការដឹកជញ្ជូន​ភ្ញៀវទេសចរ និង​អ្នកដំណើរ​ទៅ​តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ និង​ច្រកទ្វារ​អន្តរជាតិ​ទូទាំងប្រទេស បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​-​ថៃ បាន​ឯកភាពគ្នា​គ្រោង​បង្កើត​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចំនួន ៤​បន្ថែមទៀត ដើម្បី​សម្រួលការ​ធ្វើដំណើរ និង​ការដឹកជញ្ជូន​ភ្ញៀវទេសចរ ពិសេស​ដើម្បី​ឆ្លើយតប​នឹង​កំណើន​ទេសចរ​ដែល​កំពុង​កើន​ឡើងជា​លំដាប់​។​

​ក្នុង​កិច្ចប្រជុំ​នៅ​សណ្ឋាគារ​រ៉េស៊ីដង់ សុខា​ភ្នំពេញ កាលពី​ថ្ងៃ​ម្សិលមិញ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​លើកឡើងថា បច្ចុប្បន្ន​កម្ពុ​ជាមាន​ច្រកទ្វារព្រំដែន​អន្តរជាតិ និង​ច្រកទ្វារ​អន្តរជាតិ​ចំនួន​២៤ ក្នុងនោះ​មាន​៖ ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​មាន​ចំនួន​៣ ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ​មាន​ចំនួន​៤ ច្រកទ្វារព្រំដែន​អន្តរជាតិ​មាន​ចំនួន​១៧ ដែល​ក្នុងនោះ កម្ពុជា​-​វៀតណាម មាន​ចំនួន​១០ កម្ពុជា​-​ថៃ មាន​ចំនួន​៦ និង​កម្ពុជា​-​ឡាវ មាន​ចំនួន​១​។​

​ឯកឧត្តម​ថា ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​-​ថៃ បាន​ឯកភាព​គ្រោង​នឹង​បង្កើត​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចំនួន​៤​បន្ថែមទៀត រួមមាន​៖ ច្រកទ្វារព្រំដែន​អន្តរជាតិ​អានសេះ ខេត្តព្រះវិហារ​, ច្រកទ្វារព្រំដែន​អន្តរជាតិ​ភ្នំ​ដី ខេត្តបាត់ដំបង​, ច្រកទ្វារព្រំដែន​អន្តរជាតិ​ថ្មដា ខេត្តពោធិ៍សាត់ និង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជប់​គគីរ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ការបើក​ច្រក​អន្តរជាតិ​ចំនួន​៤​បន្ថែមទៀត​នេះ ត្រូវ​រំពឹងថា ជាការ​សម្រួល​ក្នុងការ​ធ្វើដំណើរ ដែលជា​យុទ្ធសាស្ត្រ​គន្លឹះ​មួយ​ដ៏​សំខាន់ ក្នុងការ​ជំរុញ​ភ្ញៀវទេសចរ​ឲ្យ​មក​ទស្សនា​កម្ពុជា​បាន​ច្រើន និង​ជាការ​កាត់បន្ថយ​របាំង នៃ​ការធ្វើដំណើរ​ដែល​មិនចាំបាច់​។​

​គួរ​បញ្ជាក់ថា ក្នុង​រយៈពេល​១០​ខែ ដើមឆ្នាំ​២០១៧​នេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ចំនួន ជាង​៤,៣​កើនឡើង ១០,៤% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦​។ តាម​ការព្យាករណ៍ កម្ពុជា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ ៥.៦​លាន​នាក់ នៅ​ឆ្នាំ​២០១៧ និង​៧​លាន​នាក់ នៅ​ឆ្នាំ​២០២០ និង​នាំមក​នូវ​ចំណូល​សរុប​ប្រមាណ ៥,០០០​លាន​ដុល្លារ​អាមេរិក បង្កើត​នូវ​ឱកាស​ការងារ​បាន​ប្រមាណ ១​លាន​នាក់​៕

 
កម្ពុជា​-​ថៃ គ្រោង​បង្កើត​ច្រកទ្វារព្រំដែន​អន្តរជាតិ​៤​បន្ថែមទៀត ដើម្បី​សម្រួលការ​ដឹកជញ្ជូន និង​ឆ្លើយតប​កំណើន​ទេសចរ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!