ថ្ងៃ អាទិត្យ ទី 22 ខែ មេសា ឆ្នាំ 2018 ម៉ោង 22:02:47 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

លោក សាន ស៊ានហូ ចូលកាន់​តំណែង​ជា អភិបាលក្រុង​ប៉ោយប៉ែត ជា​ផ្លូវការ​

បន្ទាយមានជ័យ | 13 Dec 2017 08:50 | ដោយ៖ សាត ស៊ីន | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 76 | មតិ៖ 0
 

លោក សាន ស៊ានហូ ត្រូវបាន​ប្រកាស​ឲ្យ​ចូលកាន់​តំណែង​ជា​អភិបាលក្រុង​ប៉ោយប៉ែត​ជា​ផ្លូវការ​ហើយ​កាលពីពេល​ថ្មីៗ​នេះ ក្រោម​អធិបតីភាព ឯកឧត្តម សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍​ដោយ​ប្រាប់​ទៅ​អភិបាលក្រុង​ប៉ោយប៉ែត​ថ្មី ត្រូវ​សហការ​អោយបាន​ល្អជា​មួយ​សមត្ថកិច្ច​និង​ត្រូវ​ចូលរួម​បំរើ​ប្រជាពលរដ្ឋ​និង​ត្រូវ​ពង្រឹង ទប់ស្កាត់​បទល្មើស​និង​អប់រំ​ប្រជាពលរដ្ឋ​តាម​ព្រំដែន​កុំអោយ​ជួល​ដីស្រែ​ចំការ​ទៅអោយ​ប្រជាពលរដ្ឋ​នៅ​ប្រទេសជិតខាង​។​

​នេះ​ជាការ​ថ្លែង​ជា​សា​ធា​រណះ​នៅក្នុង​ឪ​កាស​ឯកឧត្តម​ចូលរួម​ជាគ​ណះ​អធិបតី​ក្នុង​វិធី​ប្រកាស​ចូលកាន់​មុខដំណែង​អភិបាលក្រុង​ប៉ោយប៉ែត​ថ្មី​នា​ព្រឹក​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៧​ស្ថិតនៅក្នុង​បរិវេណ​សាលាក្រុង​ប៉ោយប៉ែត​។​

​ឯកឧត្តម​សួន​បវរ​អភិបាលខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍​បន្តថា អាជ្ញាធរ​/​សង្កាត់ ត្រូវខិតខំ​ប្រឹងប្រែង​ធ្វើ​ការបំរើ​ប្រជាពលរដ្ឋ បំរើ​សេវាកម្ម​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​អោយបាន​ឆាប់រហ័ស មិនត្រូវ​បង្អង់ ឬ​ពន្យារពេល ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​មានការ​ថ្នាំងថ្នាក់ ត្រូវ​ចេះ​ជួយ​សម្របសម្រួល​ពន្យល់​ដល់​ប្រជាពលរដ្ឋ​តែ​មិនត្រូវ​អោយមាន​អ្នករត់​ការជំនួស​ប្រជាពលរដ្ឋ​ឡើយ​។​ក្នុងឱកាស​នេះ​ឯក​ឧ​ត្ត​ក៏បាន​កោតសរសើរ​ដល់​កងកម្លាំង​ក៏ដូចជា​អាជ្ញាធរ​ដែល​រយះ​កាល​កន្លងមក​ខិតខំ​ប្រែង​បំរើ​ប្រជាពលរដ្ឋ​បានល្អ​រួមទាំង​ក្រុមយុវជន​(​ស​.​ស​.​យ​.​ក​)​ដែល​បាន​ខិតខំ​ទាំង​កម្លាំងកាយ​ទាំង​ថវិការ​ដើម្បី​ចូលរួម​ជាមួយ​អាជ្ញាធរ​ក្នុងការ​អភិវឌ្ឍន៍​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​ជាដើម​និង​ជាពិសេស​កម្លាំង​យុវជន​ធ្លាប់បាន​ជួយ​ការងារ​មនុ​ស្សធ​ម៍​បាន​យ៉ាងច្រើន​ដូចនេះ​សូម​លោក​អភិបាលក្រុង​ថ្មី​ត្រូវ​រៀបចំ​កម្លាំង​យុវជន​បន្តទៀត​។​

​នៅក្នុង​ឪ​កាស​ដ៏​វិសេសវិសាល​នេះ​ផង​ដែល​លោក សាន ស៊ានហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត​ថ្មី​អតីត​ជា​អភិបាលស្រុក​អូរជ្រៅ​បាន​មានប្រសាសន៍​ប្តេជ្ញា​ថា ក្នុងនាម​លោក​ជា​អភិបាលក្រុង​ថ្មី​លោក​នឹង​ខឹ​ត​ខំ​បំពេញតម្រូវការ​ជូន​ប្រជាពលរដ្ឋ រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់​ស្តារលូ​ដែល​កកស្ទះ​ដើម្បី​បញ្ជៀ​ស​ការលិចលង់​ក្នុង​ទីប្រជុំជន​ដោះស្រាយ​បញ្ហា​អនាម័យ លាង​សំអាត​ផ្លូវ ជួសជុល និង​ធ្វើ​ផ្លូវ បង្កើត​កម្មវិធី​វិទ្យុ​ដើម្បីអោយ​ប្រជាពលរដ្ឋ​ខ​ល​ចូលរួម​យោ​លប​ល់​និង​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់​និង​យកគំនិត​ប្រជាពលរដ្ឋ​ល្អៗ​ជាទី​ប្រឹក្សា​ដើម្បី​អភិវឌ្ឍន៍​ក្រុង​អោយ​ល្អ​ប្រសើរឡើង​។ ទន្ទឹមនឹង​ការប្តេជ្ញាចិត្ត​នេះ លោក​ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​សូម​ចូលរួម​ថែរក្សា​អនាម័យ​វេច​ខ្ចប់​អោយបាន​មាន​របៀប​រយ​ត្រូ​វា​មាន​ធុង​ដាក់​សំរាម​នៅតាម​មុខផ្ទះ​អោយបាន​ត្រឹមត្រូវ​។​

​បន្ទាប់ពី​ការប្រកាស​ជា​ផ្លូវការ​រួចមក នៅ​រសៀល​ថ្ងៃ​ដដែល លោក អភិបាលក្រុង​ប៉ោយប៉ែត សាន ស៊ានហូ រួម​នឹង​មន្ត្រី សមត្ថ​កិ​ច្ទ​បាន​ចុះ​ណែនាំ​ដល់​បងប្អូន​ប្រជា​ពលរ​ដ្ឌ​ដែល​លក់ដូរ​ចាប់ពី​ផ្សារកណ្ដាល​រហូតដល់រ​ង្វ​ង់​មូល​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ដោយ​ការចុះ​របស់លោក​អភិបាលក្រុង​គឺ​ផ្ដោតទៅលើ​ការរៀបចំ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ និង​ការលាង​សំអាត​ដី​លើ​ដង​ផ្លូវជាតិ​៥​និង​ការរៀបចំ​សណ្ដាប់ធ្នាប់​រង្វង់​មូល​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​អោយបាន​ស្អាត​​ដែលជា​មុខមាត់​របស់​ជាតិ​យើង​លើ​ឆាក​អន្តរជាតិ​៕​

 
លោក សាន ស៊ានហូ ចូលកាន់​តំណែង​ជា អភិបាលក្រុង​ប៉ោយប៉ែត ជា​ផ្លូវការ​
 
លោក សាន ស៊ានហូ ចូលកាន់​តំណែង​ជា អភិបាលក្រុង​ប៉ោយប៉ែត ជា​ផ្លូវការ​
 
លោក សាន ស៊ានហូ ចូលកាន់​តំណែង​ជា អភិបាលក្រុង​ប៉ោយប៉ែត ជា​ផ្លូវការ​
 
លោក សាន ស៊ានហូ ចូលកាន់​តំណែង​ជា អភិបាលក្រុង​ប៉ោយប៉ែត ជា​ផ្លូវការ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!