ថ្ងៃ សៅរ៍ ទី 20 ខែ មករា ឆ្នាំ 2018 ម៉ោង 14:31:09 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

លោក ឱម យ៉ិនទៀង​៖ អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ តម្រូវ​ឲ្យ​ប្រកាស​ទ្រព្យសម្បត្តិ បើ​មិន​ប្រកាស នឹង​ប្រឈម​ជាប់ពន្ធនាគារ​១​ខែ​

ភ្នំពេញ | 13 Dec 2017 09:02 | ដោយ៖ ចិត្ត​ ប្រាថ្នា | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 70 | មតិ៖ 0
 

លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ បាន​បញ្ជាក់ថា អតីត​តំណាងរាស្ត្រ ក្រុមប្រឹក្សា​រាជធានី ខេត្ត ស្រុក ខណ្ឌ មេឃុំ ចៅសង្កាត់ ជំទប់ និង​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​ណា ដែល​មិន​បាត់បង់​កៅ​របស់ខ្លួន បន្ទាប់ពី​បក្ស​នេះ ត្រូវបាន​កាត់​រំលាយ​ដោយ​តុលាការ​កំពូល គឺ​មិន​តម្រូវ​ឲ្យ​ប្រកាស​ទ្រព្យសម្បត្តិ​នោះទេ ប៉ុន្តែ​សម្រាប់​មន្ត្រី​ណា​ដែល​បាត់បង់​អាសនៈ តម្រូវ​ឲ្យ​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ​ក្នុង​រយៈពេល​៣០​ថ្ងៃ បើ​មិន​ទៅនឹង​ប្រឈម​ការជាប់​ពន្ធនាគារ​រ​យៈ​ពេល​១​ខែ​។​

​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​ថ្លែង​បញ្ជាក់​បែបនេះ ក្នុង​ឱកាសលោក​អញ្ជើញ​ជា​អធិបតីភាព ជាមួយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​, លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស និង​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុងឱកាស​អបអរសាទ​រ​ទិវា​ជាតិ និង​អន្តរជាតិ ប្រឆាំង​អំពើពុករលួយ​៩​ធ្នូ ឆ្នាំ​២០១៧ នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៧​នេះ ដោយមាន​អ្នកចូលរួម​ប្រមាណ​៣​ពាន់​នាក់ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​បន្តថា ច្បាប់​បានចែង​ថា ក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ ណាមួយ ត្រូវបាន​បញ្ចប់​ការងារ​របស់ខ្លួន ត្រូវតែ​ប្រកាស​ទ្រព្យសម្បត្តិ​របស់ខ្លួន​ម្តងទៀត ជា​លើកចុងក្រោយ ក្នុង​រយៈពេល​៣០​ថ្ងៃ​។​

​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់​ទៀតថា ក្រុមប្រឹក្សា​ទាំងអស់​ត្រូវ​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ​របស់ខ្លួន ចាប់ពី​ពេលដែល​គណបក្ស​របស់ខ្លួន ត្រូវ​កាត់​រំលាយ ជា​ស្ថាពរ​ដោយ​តុលាការ​កំពូល ដោយ​ខាង​ភាគី​ក្រសួងមហាផ្ទៃ ជា​អ្នកមាន​សមត្ថកិច្ច​លើ​នីតិវិធី​នេះ​។ ប្រសិនបើ​អតីត​តំណាងរាស្ត្រ ក្រុមប្រឹក្សា រាជធានី​-​ខេត្ត ស្រុក​-​ខណ្ឌ ឃុំ​-​សង្កាត់ មេឃុំ​-​ចៅសង្កាត់ ណា​មិន​ព្រម​ចូលខ្លួន​ប្រកាស​ទ្រព្យសម្បត្តិ នឹង​ប្រឈម​ការជាប់​ពន្ធនាគារ​រ​យៈ​ពេល​១​ខែ តាមច្បាប់​ប្រឆាំង​អំពើពុករលួយ​៕​

 
លោក ឱម យ៉ិនទៀង​៖ អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ តម្រូវ​ឲ្យ​ប្រកាស​ទ្រព្យសម្បត្តិ បើ​មិន​ប្រកាស នឹង​ប្រឈម​ជាប់ពន្ធនាគារ​១​ខែ​
 
លោក ឱម យ៉ិនទៀង​៖ អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ តម្រូវ​ឲ្យ​ប្រកាស​ទ្រព្យសម្បត្តិ បើ​មិន​ប្រកាស នឹង​ប្រឈម​ជាប់ពន្ធនាគារ​១​ខែ​
 
លោក ឱម យ៉ិនទៀង​៖ អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ តម្រូវ​ឲ្យ​ប្រកាស​ទ្រព្យសម្បត្តិ បើ​មិន​ប្រកាស នឹង​ប្រឈម​ជាប់ពន្ធនាគារ​១​ខែ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!