ថ្ងៃ សៅរ៍ ទី 20 ខែ មករា ឆ្នាំ 2018 ម៉ោង 14:36:14 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

បក្ស​យុវជន ប្រកាស​មិន​ទទួលយក លោក នី សោ​ភ័​ណ្ឌ ជា​សមាជិក ក្រោយ​មាន​ព័ត៌មាន​គៀងគរ​ធ្វើបាតុកម្ម​

ភ្នំពេញ | 13 Dec 2017 09:03 | ដោយ៖ គុណពិដោ | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 40 | មតិ៖ 0
 

ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៧​នេះ បានប្រកាស​មិន​ទទួលយក លោក នី សោ​ភ័​ណ្ឌ ជា​សមាជិក​គណបក្ស​យុវជន​កម្ពុជា​នោះទេ ក្រោយពេល​អតីត​សមាជិក​គណបក្ស​អំណាច​ខ្មែរ​រូបនោះ គ្រោង​ធ្វើបាតុកម្ម​តូច​មួយ ដើម្បី​ទាមទារ​ឱ្យ មានការ​ដោះលែង លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​។​

​លោក ពេជ្រ ស្រស់ បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ថា «​លោក នី សោ​ភ័​ណ្ឌ ដែល​បានប្រកាស​ខ្លួន​ចូលរួម ជីវភាព​នយោបាយ ជាមួយ​គណបក្ស​យុវជន​កម្ពុជា ប៉ុន្មាន​ថ្ងៃមុន​នេះ គឺ​ខ្ញុំ​សូម​បដិសេធ​ទាំងស្រុង​ចំពោះ ការប្រកាស​របស់ លោក នី សោ​ភ័​ណ្ឌ ដោយហេតុ​លោក នី សោ​ភ័​ណ្ឌ មិនបាន​បំពេញ​លក្ខ​ខ័​ណ្ឌ​ស្រប តាម​បទបញ្ជាផ្ទៃក្នុង​របស់​គ​ណ​បក្ស​យុវជន​កម្ពុជា​នៅឡើយ​ទេ ដូច្នេះ​លោក នី សោ​ភ័​ណ្ឌ មិនមែនជា​ក្រុម ការងារ​របស់​គណបក្ស​យុវជន​កម្ពុជា​នោះទេ​»​។​

​លោក​បាន​បន្តទៀតថា «​ក្នុងន័យនេះ គណបក្ស​យុវជន​កម្ពុជា​មិន​ទទួលខុស ត្រូវ​រាល់​ទង្វើរ​របស់​ឈ្មោះ នី សោ​ភ័​ណ្ឌ ឡើយ​។​

​សូមបញ្ជាក់ថា លោក នី សោ​ភ័​ណ្ឌ អតីត​ប្រធាន​ក្រុមការងារ​ខេត្តតាកែវ និង​ជា​អតីត​ប្រធាន​ចលនា​យុវជន​បៃតង​ថ្នាក់ជាតិ របស់​គណបក្ស​អំណាច​ខ្មែរ បានប្រកាស​ចុះចូល​ជាមួយ​គណបក្ស​យុវជន​កម្ពុជា នៅ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៧​នេះ​។ លោក​បានបញ្ជាក់​លើ​ទំព័រ Facebook បង្ហាញ​គោលបំណង នៃ​ការ​ចុះចូល​នេះ​ថា «​ដោយ​ខ្ញុំ​មើលឃើញ គោលនយោបាយ​របស់ គណបក្ស​យុវជន​កម្ពុជា ស្របតាម​ឆន្ទ​:​របស់ខ្ញុំ​ដែល គិតពី​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ជាធំ​»៕​

 
បក្ស​យុវជន ប្រកាស​មិន​ទទួលយក លោក នី សោ​ភ័​ណ្ឌ ជា​សមាជិក ក្រោយ​មាន​ព័ត៌មាន​គៀងគរ​ធ្វើបាតុកម្ម​
 
បក្ស​យុវជន ប្រកាស​មិន​ទទួលយក លោក នី សោ​ភ័​ណ្ឌ ជា​សមាជិក ក្រោយ​មាន​ព័ត៌មាន​គៀងគរ​ធ្វើបាតុកម្ម​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!