ថ្ងៃ សៅរ៍ ទី 20 ខែ មករា ឆ្នាំ 2018 ម៉ោង 14:35:10 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

អាមេរិក​ស្នើ​កម្ពុជា​បន្ត​កិច្ចសហប្រតិបត្តិការ​រុករក​អដ្ឋិធាតុ​ទាហាន​របស់ខ្លួន​តែម​ន្ដ្រី​កម្ពុជា​ក៏​ទាមទារ​ឲ្យ​ពិចារណា​ឡើងវិញ​​លើ​ការបិទ​ទិដ្ឋាការ

 

(​ភ្នំពេញ​) ៖ សហរដ្ឋអាមេរិក​បាន​ស្នើ​កម្ពុជា​បន្ត​កិច្ចសហប្រតិបត្តិការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​​សម័យ​សង្គ្រាម បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ផ្អាក​កិច្ចសហប្រតិបត្តិការ​នេះ​។​

​សំណើ​របស់​អាមេរិក ត្រូវបាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាង​១​ម៉ោង​រវាង លោក Patrick Murphy​ឧបការី​រង​រដ្ឋមន្ដ្រី​ការ​​បរទេស​អាមេរិក និង​លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ទីស្តីការ​ក្រសួងការបរទេស​​កម្ពុជា​ន​រសៀល​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៧​នេះ​។​
​ ​
​លោក អ៊ុច បូរិទ្ធ បាន​ថ្លែងប្រាប់​ក្រុម​អ្នកព័ត៌មាន​ក្រោយ​ជំនួប​ថា​ក្នុងចំណោម​ប្រធានបទ​ជាច្រើន​ដែល​បាន​លើក​មក​ពិភាក្សា​ដោយ​​ត្រង់​ទៅ​ត្រង់​មក​នោះ លោក Patrick Murphy បានស្នើ​ឲ្យ​កម្ពុជា​បន្ត​លើ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​រុក​អដ្ឋិធាតុ​របស់ខ្លួន​។​
​ ​
​លោក អ៊ុច បូរិទ្ធ បាន​បញ្ជាក់ថា ទៅ​លោក លោក​Patrick Murphy ការរុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​នេះ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​តាំងពី​អំឡុង​ទសវត្សរ៍ ឆ្នាំ​៨០​មកម្ល៉េះ ដោយ​ឈរលើ​ស្មារតី​នៃ​មនុស្សធម៌​។ តែ​ការសម្រេច​ថ្មីៗ​នេះ​ដោយសារតែ​អាមេរិក​​បានសម្រេច​បិទ​ទិដ្ឋាការ​សម្រាប់​មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា​។​
​ ​
​លោក អ៊ុច បូរិទ្ធ បាន​គូសបញ្ជាក់​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​អាមេរិក​ថា ប្រសិនបើ​ការបិទ​ទិដ្ឋាការ​លើ​មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា ត្រូវ​លុបចោល នោះ​កិច្ចសហប្រតិបត្តិការ​លើ​ការ​រុក​អដ្ឋិធាតុ​ក៏​នឹង​បន្ត​ឡើងវិញ​ផងដែរ​៕​

 
អាមេរិក​ស្នើ​កម្ពុជា​បន្ត​កិច្ចសហប្រតិបត្តិការ​រុករក​អដ្ឋិធាតុ​ទាហាន​របស់ខ្លួន​តែម​ន្ដ្រី​កម្ពុជា​ក៏​ទាមទារ​ឲ្យ​ពិចារណា​ឡើងវិញ​​លើ​ការបិទ​ទិដ្ឋាការ
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!