ថ្ងៃ សៅរ៍ ទី 20 ខែ មករា ឆ្នាំ 2018 ម៉ោង 14:33:55 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

អាជ្ញាធរជាតិអប្សរាប្រគល់មកុដមាសនិងវត្ថុបុរាណមួយចំនួនជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈរក្សាទុក

សៀមរាប | 13 Dec 2017 16:11 | ដោយ៖ ហៃខេង | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 44 | មតិ៖ 0
 

នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ អាជ្ញាធរជាតិអប្សរាបានប្រារព្ធពិធីប្រគល់មកុដមាសឬភ្នួងសក់ដែលរកឃើញនៅក្នុងកំណាយជួសជុលសាលរបាំប្រាសាទតាព្រហ្មកាលពីឆ្នាំ២០១២ រួមនឹងវត្ថុសិល្បៈបុរាណមួយចំនួន ដែលរក្សាទុកនៅអាជ្ញាធរជាតិអប្សរាកាលពីមុន ជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាអ្នករក្សាទុកជំនួសវិញ។

ពិធីប្រគល់ទទួលនេះ បានធ្វើឡើងរវាងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ដែលមានឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករង តំណាងឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក គង់ វីរៈ ប្រធាននាយកដ្ឋានសារមន្ទីរជាតិនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

លោក គង់ វីរៈ បានឱ្យដឹងថា ក្នុងឱកាសមកពិនិត្យទទួលវត្ថុសិល្បៈបុរាណពីអាជ្ញាធរជាតិអប្សរាដែលបានពីការធ្វើកំណាយសិក្សាស្រាវជ្រាវ កំណាយជួសជុលផ្សេងៗនៅក្នុងតំបន់អង្គរកន្លងមកមានដូចជា៖ មកុដមាសឬភ្នួងសក់មួយ សន្លឹកមាសដែលចារជាយ័ន្តផ្សេងៗសម្រាប់បញ្ចុះនៅតាមបល្ល័ង្កនៅក្នុងប្រាសាទចំនួន១៦សន្លឹក ចិញ្ចៀនមាស១វង់ និងព្រះពុទ្ធរូបចំនួន២អង្គ។

លោក គង់ វីរៈ បញ្ជាក់ទៀតថា គោលបំណងសំខាន់នៃការទទួលវត្ថុសិល្បៈបុរាណទាំងអស់នេះ ពិសេសគឺភ្នួងសក់មាស ក្រៅពីយកទៅរក្សាទុកឬជួសជុល គឺដើម្បីយកទៅបញ្ចូលគ្នាជាមួយគ្រឿងអលង្ការមាសផ្សេងៗដែលមានស្រាប់នៅសារមន្ទីរ គ្រឿងអលង្ការដែលទើបទទួលបានពីប្រទេសអង់គ្លេស និងគ្រឿងមាសមួយចំនួនដែលធ្វើកំណាយបាននៅខេត្តព្រៃវែង រួមនឹងវត្ថុសិល្បៈផ្សេងៗដើម្បីតាំងពិព័រណ៍ជូនសាធារណជនជាតិ-អន្តរជាតិឱ្យបានឃើញ និងយល់ដឹងពីប្រវត្តិរបស់វត្ថុបុរាណទាំងនោះ មានរយៈពេល៣ខែ ចាប់ផ្តើមពីខែមករា ឆ្នាំ២០១៨តទៅ ក្រោមប្រធានបទការប្រើប្រាស់អលង្ការមាសក្នុងសង្គមខ្មែរពីអតីតកាល នៅសារមន្ទីរជាតិ។

លោក អ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរបានបញ្ជាក់ពីសាវតារបស់វត្ថុសិល្បៈទាំងបីប្រភេទដែលប្រគល់ឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈមាន ទី១គឺ សន្លឹកមាសនិងចិញ្ចៀនមាស១វង់ មានអាយុកាលនៅស.វទី៧ឬទី៨នៃគ.ស ជាវត្ថុបុរាណដែលបានពីការធ្វើកំណាយស្រាវជ្រាវរវាងអាជ្ញាធរជាតិអប្សរានិងសាលាបារាំងចុងបូព៌ា (EFEO) នៅបារា យណ៍ទឹកថ្លាកាលពីដើមឆ្នាំ២០០០ ស្តីអំពីមរតកវប្បធម៌ ការរៀបចំក្រុងមុនសម័យអង្គរ ការរៀបចំកសាងប្រាសាទ ទំនៀមទម្លាប់ និងពិធីផ្សេងៗទាក់ទងនឹងការកសាងប្រាសាទ។ វត្ថុសិល្បៈទី២គឺ ពិនសម្រាប់លម្អភ្នួងសក់ ឬមកុដនោះ មានអាយុកាលនៅស.វទី១២ អំឡុងពេលកសាងប្រាសាទ គឺបានរកឃើញនៅក្នុងកំណាយជួសជុលសាលរបាំនៅប្រាសាទតាព្រហ្មដោយស្ថាប័នឥណ្ឌា (ASI) សហការជាមួយអាជ្ញាធរជាតិអប្សរា កាលពីខែមីនា ឆ្នាំ២០១២។ វត្ថុសិល្បៈទី៣ គឺជាអំណោយព្រះពុទ្ធរូប២អង្គដែលអ្នកភ្នំគូលែនប្រគល់ឱ្យកាលពីឆ្នាំ២០១៥ តែមិនទាន់អាចសន្និដ្ឋានពីកាលបរិច្ឆេទនិងប្រវត្តិនៃរូបបាននៅឡើយ។

ឯកឧត្តម ត័ន ប៊ុនស៊ុយ ក៏បានលើកឡើងថា កន្លងមកវត្ថុសិល្បៈបុរាណទាំងនេះក៏មានការមើលថែទាំយ៉ាងល្អពីសំណាក់អាជ្ញាធរជាតិអប្សរា ហើយនេះក៏ជាឱកាសល្អមួយដែលវត្ថុបុរាណទាំងនេះត្រូវបានប្រគល់ជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីរក្សាទុកផង និងយកទៅតាំងពិព័រណ៍ផង ជាការផ្សព្វផ្សាយពីមរតកវប្បធម៌ផ្នែកសិល្បៈទៅកាន់សារធារណជនឱ្យបានយល់ដឹងនិងស្រាវជ្រាវបន្ថែម៕

ប្រភព ៖ អាជ្ញាធរជាតិអប្សរា

 
អាជ្ញាធរជាតិអប្សរាប្រគល់មកុដមាសនិងវត្ថុបុរាណមួយចំនួនជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈរក្សាទុក
 
អាជ្ញាធរជាតិអប្សរាប្រគល់មកុដមាសនិងវត្ថុបុរាណមួយចំនួនជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈរក្សាទុក
 
អាជ្ញាធរជាតិអប្សរាប្រគល់មកុដមាសនិងវត្ថុបុរាណមួយចំនួនជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈរក្សាទុក
 
អាជ្ញាធរជាតិអប្សរាប្រគល់មកុដមាសនិងវត្ថុបុរាណមួយចំនួនជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈរក្សាទុក
 
អាជ្ញាធរជាតិអប្សរាប្រគល់មកុដមាសនិងវត្ថុបុរាណមួយចំនួនជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈរក្សាទុក
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!