ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:23:48 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

សេវាកម្ម​ចែករំលែក​យានជំនិះ ដាក់​ដំណើរការ​នៅ​កម្ពុជា​

ភ្នំពេញ | 19 Dec 2017 16:09 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានសេដ្ឋកិច្ច| មើល៖ 47 | មតិ៖ 0
 

សេវាកម្ម​ចែករំលែក​យានជំនិះ Grab ត្រូវដាក់​ឲ្យ​ដំណើរ​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ ដែល​វា​ត្រូវបាន​ចាត់ទុកថា ជា​មធ្យោបាយ​ធ្វើដំណើរ​ដែលមាន​លក្ខណៈ​ថ្មីស្រឡាង មាន​ភាព​ច្នៃប្រឌិត មាន​សុវត្ថិភាព​និង​តម្លាភាព ព្រមទាំង​ផ្តល់ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​អាច​ទទួលបាន​ចំណូល​បន្ថែម ដោយ​ការប្រើប្រាស់​យានយន្ត​ឯកជន ឬ​សម្រាប់​គ្រួសារ​របស់​ពួកគាត់​ទៀតផង​។​

​លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថា សេវាកម្ម​ដឹកជញ្ជូន​ប្រភេទ​ថ្មី ដោយ​ភ្ជាប់​កម្មវិធី​លើ​ទូរស័ព្ទដៃ (App) របស់ GRAB នឹងធ្វើ​ឲ្យ​អ្នក​ប្រកប​របរ​រត់​ឈ្នួល ក៏ដូចជា ប្រជាពលរដ្ឋ​យើង​ទទួលបាន​ផលចំណេញ​ច្រើន ហើយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​សេវា​ក្រៅផ្លូវការ​។​

​លោក​ថា «​ពេល​យើង​តម្លើង Grab នៅលើ​ទូរស័ព្ទដៃ​របស់​យើង នឹង​ផ្ដល់​ភាពងាយស្រួល ពេលដែល​ធ្វើដំណើរ​ទៅណា​ដោយ​រថយន្ដឈ្នួល គឺ​យើង​អាចធ្វើ​ការ​កក់ ឬ​ហៅ​មធ្យោបាយ​ធ្វើដំណើរ​នេះ​មក​បាន​ភ្លាមៗ ហើយ​យើង​អាច​មើល​ចំងាយ​ផ្លូវ​ដែល​គេ​ដាក់​ក្នុងនោះ មានតម្លៃ​គិត​ជា​គីឡូ​ស្រាប់ ។​ពិសេស​នោះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន GRAB ធ្វើការ​រួមគ្នា ជួយ​វិភាគ​អំពី​ការគ្រប់គ្រង​ចរាចរណ៍ ដោយ​ប្រើ​ចំណុច​គោលដៅ រថយន្ត​តាម​ប្រព័ន្ធ GPS របស់​ក្រុមហ៊ុន​Grab ដើម្បី​ជួយ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​យើង កុំ​ឲ្យ​ស្ទះចរាចរណ៍​ផងដែរ​»​។​

​បច្ចុប្បន្ននេះ​កម្ពុជា ក្លាយជា​ប្រទេស​ទី​៨​នៅក្នុង​តំបន់​អាស៊ាន ដែលមាន​ក្រុមហ៊ុន Grab បានផ្តល់​សេវាកម្ម​ប្រភេទ​នេះ ហើយ​សព្វថ្ងៃ​ក្រុមហ៊ុន Grab កំពុង​ប្រតិបត្តិការ​របស់ខ្លួន​នៅក្នុង​ទីក្រុង​របស់​អាស៊ាន ចំនួន​១៥៦ ដោយមាន​អ្នកបើកបរ​ជាង​២.១ លាន​នាក់ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ភាពងាយស្រួល​និង​បង្កើត​ការងារ​ធ្វើ​ដល់​អ្នកបើកបរ​ផងដែ​រ​៕​

 
សេវាកម្ម​ចែករំលែក​យានជំនិះ ដាក់​ដំណើរការ​នៅ​កម្ពុជា​
 
សេវាកម្ម​ចែករំលែក​យានជំនិះ ដាក់​ដំណើរការ​នៅ​កម្ពុជា​
 
សេវាកម្ម​ចែករំលែក​យានជំនិះ ដាក់​ដំណើរការ​នៅ​កម្ពុជា​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!