ថ្ងៃ ពុធ ទី 21 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 01:32:07 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​គគីរ​ធំ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ស្ត្រី​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

កណ្តាល | 20 Dec 2017 08:49 | ដោយ៖ រី តារា | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 27 | មតិ៖ 0
 

នៅ​ថ្ងៃ​អង្គារ ២​កេ​ី​ត ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​និង​ថ្ងៃទី​១៩​ខែធ្នូ ឆ្នាំ ២០១៧ វេលា​ម៉ោង ១១​និង​៣០​នាទី​ត្រង់ចំណុច​ភូមិ​ពោធិ៍​មៀ​វ ឃុំ​គ​គិ​រ​ធំ ស្រុក​​កៀនស្វាយ​។​

​បើតាម​លោក ម៉ន សំបុក អធិការរង​ស្រុក​កៀនស្វាយ​ទទួលបន្ទុក​ផ្នែក​ប្រឆាំង​គ្រឿងញៀន​បានឱ្យដឹងថា​៖​ជនសង្ស័យ ឈ្មោះ សេង ចន្ទី ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូ​មិច​ន្ល​ក់ ឃុំ​គគីរ ស្រុក​កៀនស្វាយ មុខរបរ​(​កសិករ​)​។​
​សមត្ថកិច្ច​ដកហូត​បា​ន​រួមមាន​៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក ICE)​ចំនួន​៧​កញ្ចប់​នៅក្នុង​នោះ​០១​កញ្ចប់​ធំ​។​

​លោក ម៉ន សំបុក បាន​បន្តថា​៖​នៅវេលា​ម៉ោង​ខាងលើ​កំលាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គគីរ​ធំ បានចេញ​ល្បាត​តាម​ដងផ្លូវ​ជាតិ ក្នុងភូមិ​ពោធិ​មៀ​វ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​បាន​ជួប​មុខសញ្ញា​សង្ស័យ​កំពុង​ឈរ​ម្នាក់ឯង​នៅ​ចំណុច​មុខ​ក្លោងទ្វារវត្ត​គគីរ​ធំ​(​ហៅ​វត្ត​ចាស់​)​ពេលនោះ​កំលាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គគីរ​ធំ​ក៍បាន​ឃាត់ខ្លួន​ហេ​ី​យ​ធ្វេ​ី​ការឆែកឆេរ រក​ឃេ​ី​ញ​ថ្នាំញៀន​ចំនួន​៧​កញ្ចប់​(​តូច​៦​កញ្ចប់ ធំ​១​កញ្ចប់​)​ភ្លាមនោះ​កំលា​ង​នគរបាល​បាន​នាំខ្លួន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង​មក​អធិការ​ស្រុក​ដើម្បី​សួរនាំ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​បាន​ទិញ​ពី​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​នៅត្រង់​មុខកា​រ៉ា​ស់​សាំង​តូ​តា​ល់ខ​ណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ឯក ប៉ា សំអិត អធិការនគរបាល​ស្រុក​កៀនស្វាយ មានប្រសាសន៍​៖​ចំពោះ​ជនសង្ស័យ​កសាង​សំំ​ណុំ​រឿង​ប​ញ្ចូ​ន​ខ្លួន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​

 
សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​គគីរ​ធំ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ស្ត្រី​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​
 
សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​គគីរ​ធំ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ស្ត្រី​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​
 
សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​គគីរ​ធំ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ស្ត្រី​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!