ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:24:28 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

កម្ពុ​ជាមាន​ចំណុច​ល្អ​៧​យ៉ាង​សម្រាប់​វិនិយោគិន​ថៃ​មករក​ស៊ី​

ភ្នំពេញ | 20 Dec 2017 08:56 | ដោយ៖ បញ្ញា សាស្តា | ផ្សាយក្នុង៖ ព័ត៌មានសេដ្ឋកិច្ច| មើល៖ 56 | មតិ៖ 0
 

​ស្ថាប័ន​ជំរុញ​សហគ្រាស​ថៃ ណែនាំ​៧​ចំណុច​ពី​កម្ពុជា ឲ្យ​ពាណិជ្ជករ​ថៃ​បាន​ស្គាល់​ឱកាស​រកស៊ី នៅក្នុង​ប្រទេស​កម្ពុជា​ដែលជា​អ្នកជិតខាង​គ្នា​។ គេហទំព័រ​ជំរុញ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច​និង​មធ្យម នៅ​ប្រទេស​ថៃ បាន​ណែនាំ​ថា ជនជាតិ​ថៃ​ដែលមាន​បំណង​រកស៊ី​បណ្តាក់ទុន​នៅក្រៅ​ស្រុក គួរតែ​ស្គាល់​កម្ពុជា​ឲ្យ​ច្បា​ស់សិន​មុននឹង​ចូលមក​រកស៊ី​។​

  
​គេហទំព័រ​ជា​ភាសា​ថៃ bangkokbanksme.com បានលើកឡើង​នូវ​ចំណុច​យុទ្ធសាស្ត្រ​៧​យ៉ាង ដែល​កម្ពុ​ជាមាន​និង​ដែល​អំណោយផល​សម្រាប់​អ្នករកស៊ី​មកពី​ក្រៅប្រទេស​។ ចំណុច​អំណោយផល​ទាំង ៧ រួមមាន​ដូចតទៅ​៖ 

១. កន្លែង​ផ្ដល់​សេវា​ដល់​អ្នកវិនិយោគ (​ច្រកចេញចូល​តែមួយ​) 
​ត្រង់ចំណុច​នេះ គេ​ចង់​លើកឡើង​សំដៅទៅ​ស្ថាប័ន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​ទទួលខុសត្រូវ​ខាង​ទំនាក់ទំនង​វិនិយោគ​ពី​ក្រៅប្រទេស​។ ថៃ​ក៏បាន​ណែនាំ​ឲ្យ​អ្នករកស៊ី​ចូលមក​រកស៊ី​នៅ​ស្រុក​ខ្មែរ តាមរយៈ​សភាពាណិជ្ជកម្ម ឬ​ចូល​តាមរយៈ​ស្ថាប័ន​ជាតិ​របស់គេ​ដើម្បី​បញ្ចៀស​ហានិភ័យ​ដែល​កើតឡើង​ជាយថាហេតុ​។​


២. សិទ្ធិ​ពិសេស​របស់​អាស៊ាន និង​ប្រទេស​ដៃគូ 
​នេះ​ជា​កត្តា​ចម្បង​មួយ​ដែល​កម្ពុជា​បើកចំហ​។ ភាគី​កម្ពុជា​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន មាន​គោលនយោបាយ​លើកលែង​ពន្ធគយ ដែលជា​ប្រការ​មួយ​ចំណេញ​គួរសម​សម្រាប់​សហគ្រិន​។ ម្យ៉ាងទៀត ពាណិជ្ជករ​ថៃ ក៏​អាច​ជួល​បុគ្គលិក​ថៃ ឬ​អ្នកជំនាញ​បរទេស​ដទៃទៀត​ក្នុង​អាស៊ាន​ឲ្យ​ធ្វើការ​នៅ​កម្ពុជា​ដែរ បើសិនជា​រក​អ្នកជំនាញ​ក្នុងស្រុក​ខ្មែរ​មិនបាន ដោយ​ផ្អែកលើ​ច្បាប់​លំហូរ​ពលកម្ម​សេរី​ក្នុង​តំបន់​អាស៊ាន​។​

៣. ស្ថិរភាព​ផ្នែក​នយោបាយ 
​ពិតមែនតែ​កម្ពុជា​មានទំនាស់​គ្នា​ញឹកញាប់​រវាង​បក្ស​កាន់អំណាច​និង​បក្សប្រឆាំង​ក្តី ប៉ុន្តែ ភាគី​ថៃ​នៅតែ​ចាត់ទុកថា កម្ពុ​ជាមាន​ស្ថិរភាព​និង​ជា​កន្លែង​ដែល​ស័ក្តិសម​សម្រាប់​សហគ្រិន​ថៃ​។ គេហទំព័រ​ខាងលើ​ដដែល​បញ្ជាក់ថា រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ កម្ពុ​ជាមាន​ស្ថិរភាព​នយោបាយ​និង​ស្ថានភាព​សង្គម​គួរ​ឲ្យ​ទុកចិត្តបាន​ទៀតផង​។​

 

៤. GDP កម្ពុជា​មានការ​កើនឡើង​ជា​មធ្យម ៧​ភាគរយ​ជា​រៀងរាល់ឆ្នាំ 
​ការកើនឡើង​នៃ​ប្រាក់ចំណូល​នេះ​ជា​ចំណុច​ដែល​បង្ហាញថា ពលរដ្ឋ​កម្ពុជា​មានលទ្ធភាព​ទិញ​ខ្លាំង​ជាង​មុន មាន​លុយ​ចាយ​ច្រើនជាង​មុន ហើយ​ពាណិជ្ជករ​ថៃ​ក៏​អាច​យក​ឱកាស​នេះ​កើប​លុយ​ពី​ស្រុក​ខ្មែរ​បានដែរ​។ 

​គេហទំព័រ​នេះ​បាន​លើកយក​របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់​ធនាគារ​ពិភពលោក និង​ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​ព្យាករ​ថា កម្ពុជា​នឹងមាន​កំណើនសេដ្ឋកិច្ច​ល្អ​យ៉ាងហោចណាស់ ៣​ឆ្នាំ​ទៅមុខទៀត​។​

៥. វប្បធម៌​និង​សាសនា​ស្រដៀង​នឹង​ស្រុកថៃ 
​ត្រង់នេះ​សឹងតែ​មិនបាច់​និយាយ ព្រោះ​អ្នកស្រុក​ខ្មែរ​និង​អ្នក​ស្រុកថៃ​ស្រដៀង​គ្នា តាំងពី​ឥរិយាបទ សម្លៀកបំពាក់ និង​ជា​អ្នក​កាន់សាសនា​ព្រះពុទ្ធ​ដូចគ្នា​ទៀត​។ ប្រពៃណី​ទាំងអស់​នេះហើយ ដែល​នាំ​ឲ្យ​ខ្មែរ​ចូលចិត្ត​ប្រើ​ទំនិញ​ថៃ ចូលចិត្ត​មើល​សិល្បៈ​ថៃ​និង​ស្វាគមន៍​ជនជាតិ​ថៃ​។​

៦. ច្បាប់ទម្លាប់​ដែល​អំណោយផល​ដល់​ការវិនិយោគ 
​កម្ពុជា​មានច្បាប់​ប្រឆាំង​អំពើពុករលួយ មាន​សភាពាណិជ្ជកម្ម​ជួ​យ​សម្រួល​ដល់​ការរកស៊ី ហើយក៏​អំណោយផល​ដល់​អ្នកមាន​លទ្ធភាព​រកស៊ី​ដែរ​។ ថៃ​បាន​បញ្ជាក់ប្រាប់​អ្នករកស៊ី​គេ​ថា ព្រោះតែ​ច្បាប់​ប្រឆាំង​អំពើពុករលួយ​នេះហើយ ទើប​ធ្វើ​ឲ្យ​មន្ត្រី​មិនសូវ​ហ៊ាន​ជម្រិត​ទារប្រាក់​ក្រៅផ្លូវការ​ពី​វិនិយោគិន​ក្រៅប្រទេស​។ 

​ម្យ៉ាងទៀត កម្ពុជា​ក៏មាន​ច្បាប់​អនុគ្រោះ​ដល់​វិនិយោគ ឧទាហរណ៍​៖ អាជីវកម្ម​ទើប​បើក​ឆ្នាំ​ដំបូង​មិនត្រូវ​បង់ពន្ធ​។​ល​។​

៧. ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (Generalized System of Preferences) រវាង​កម្ពុជា​និង​អឺរ៉ុប និង​កម្ពុជា​-​អាមេរិក 
​ប្រការ​ទាំងនេះហើយ ដែល​ធ្វើ​ឲ្យ​អ្នករកស៊ី​ចិន កាក់កប​នឹង​មុខ​ជំនួញ​រោងចក្រ​នៅ​កម្ពុជា​។ ថៃ​ក៏បាន​ប្រាប់​ពាណិជ្ជករ​របស់គេ​ឲ្យ​ពិចារណា​ផលិត​ទំនិញ​នៅ​ស្រុក​ខ្មែរ ហើយ​នាំទៅ​អឺរ៉ុប​និង​អាមេរិក ដោយ​រួច​ពន្ធ​ដែរ​។ គេហទំព័រ​ខាងលើ​ដដែល បញ្ជាក់​បន្ថែមថា កម្ពុជា​អាច​នាំ​ទំនិញ​គ្រប់​ប្រភេទ​ទៅកាន់​អឺរ៉ុប ដោយ​មិន​បង់ពន្ធ លើកលែងតែ​អាវុធ​៕​

 
កម្ពុ​ជាមាន​ចំណុច​ល្អ​៧​យ៉ាង​សម្រាប់​វិនិយោគិន​ថៃ​មករក​ស៊ី​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!