ថ្ងៃ ពុធ ទី 21 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 01:32:31 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បើក​ប្រតិបត្តិ​ការបង្ក្រាប​ក្រុមចោរប្លន់ និង​អ្នកទទួលផល​ចោរកម្ម​មួយ​សំបុក​ធំ ចាប់ខ្លួន​៧​នាក់ ដកហូត​ម៉ូតូ​ជាច្រើន​គ្រឿង​

ភ្នំពេញ | 21 Dec 2017 09:05 | ដោយ៖ តារា | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 43 | មតិ៖ 0
 

​ក្រុមចោរប្លន់ និង​ទទួលផល​ចោរកម្ម​មួយ​សំបុក​ធំ​ចំនួន​០៧​នាក់ ដែល​ធ្លាប់ធ្វើ​សកម្មភាព​កាប់ វាយ​ប្លន់​យក​ម៉ូតូ ក្នុងនោះ​មាន​ម្នាក់ ជា​មេក្លោង​ទទួលផល​ចោរកម្ម និង​រៀបចំ​គំរោង​ធ្វើ សកម្មភាព​ទាំងអស់ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ជា​បន្តបន្ទាប់​។​

​ប្រតិបត្តិ​ការបង្ក្រាប​ក្រុមចោរប្លន់ និង​ទទួលផល​ចោរកម្ម ដែល​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​កើតមានឡើង បន្ទាបពី​ជនសង្ស័យ​បាន​កាប់ វាយ​ប្លន់​យក​ម៉ូតូ​ស្កុប​ពីមួយ​គ្រឿង កាលពី​យប់​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​រហូតដល់​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៧​នេះ កម្លាំង​នគរបាល​បាន​ឈានដល់​បើក​ប្រតិបត្តិការ ចុះបង្ក្រាប​ចាប់​ជនសង្ស័យ​ប្លន់ បាន​ទាំង​សម្បុក នៅក្នុង​ភូមិ​ខ្វែ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ចុះ​ទៅដល់​កន្លែង​ទទួលផល​ចោរកម្ម នៅផ្ទះ​ជាង​ជួសជុល​ទិញ លក់​ម៉ូតូ តាមផ្លូវ​បេតុង ភូមិ​សាមគ្គី សង្កាត់​ត្រពាំង​ក្រសាំង ដោយ​រកឃើញ​ម៉ូតូ​ជាច្រើន​គ្រឿង មិន​ប្រក្រតី​។​

​លោក យឹម សារ៉ាន់ បាន​បញ្ជាក់ថា ជនសង្ស័យ និង​ជន​ពាក់ព័ន្ធ​ទាំង​៧​នាក់ ដែល​ត្រូវបាន​កម្លាំង​នគរបាល​របស់លោក​ចាប់ខ្លួន​នោះ​រួមមាន​៖ 
១៖ ឈ្មោះ ហួន វិចិត្រ អាយុ​២៦​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ និង​ទិញ​លក់​ម៉ូតូ​ជាប់​ពាក់ព័ន្ធ​ទទួលផល​ចោរកម្ម​។​
២៖ ឈ្មោះ ផល ចា​រ៉ា​ន់ អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ តា​ឥន្ទ សង្កាត់​ស្នោ​។​
៣៖ ឈ្មោះ វ៉ាន់ សុខ​នី​ត អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទី​លំ​ភូមិ​សាមគ្គី​៥ សង្កាត់​ត្រពាំង​ក្រសាំង​។​
៤៖ ឈ្មោះ អេង លី​ហុ័​ង អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ស្រែអំពិល សង្កាត់​សំរោងក្រោម​។​
​ទី​៥៖ ឈ្មោះ ប៊ុត ជាលី​នុ អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សាមគ្គី​១ សង្កាត់​ត្រពាំង​ក្រសាំង​។​
៦៖ ឈ្មោះ ភាព មករា អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ស្រែ​តេ​ជ្ជៈ សង្កាត់​សំរោងក្រោម​។​
៧៖ ឈ្មោះ លី សុគន្ធ​បញ្ញា អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​សាមគ្គី​៣ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ចំណែក​ជនរងគ្រោះ​លើកចុងក្រោយ​ឈ្មោះ ឈាង ផាន្នី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី មាន​ទីលំនៅ​ភូមិ​កៅ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​សម្រាប់​ម៉ូតូ​ដែល​ក្រុម​ជនសង្ស័យ​វាយ​ប្លន់ យក​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ម៉ាក ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1AE-9384 ត្រូវបាន​រកឃើញ​នៅផ្ទះ​ទទួល​បញ្ចាំ ទិញ​លក់​ខាងលើ តែ​ត្រូវបាន​ម្ចាស់ផ្ទះ ដោះ​គ្រឿង​បំបែកចេញ​អស់ សល់​តែ​តួ​ឆ្អឹង​ប៉ុណ្ណោះ​។​

​លោក យឹម សារ៉ាន់ បាន​បន្តទៀតថា ក្រោយពី​ស្រាវជ្រាវ​តាម​ចាប់​ក្រុមចោរប្លន់​សកម្ម​ក្នុង​មូលដ្ឋាន ហើយ​ឈានដល់​ឃាត់ខ្លួន​អ្នកទទួលផល​ចោរកម្ម និង​ឆែកឆេរ​ផ្ទះ ក៏​រកឃើញ​ផ្ទះ​ចំនួន​៤​កន្លែង ស្តុក ទុក​ម៉ូតូ ចម្រុះ មាន​ទាំង​ម៉ូតូ​បញ្ចាំ ម៉ូតូ ទិញ​ពី​ក្រុម​ចោរលួច ចោរប្លន់ ជាច្រើន​គ្រឿង ក្រោម​ការសម្របសម្រួល​ពី​លោក រៀល សុ​ភិន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​កម្លាំង ចុះ​ឆែក​ត្រួតពិនិត្យ ផ្ទះ​ទាំង​៤ រកឃើញ​ទាំង​សម្ភារ គ្រឿង សម្រាប់​ផ្លាស់ប្តូ កែច្នៃ​បំ​ភ័​ណ្ឌ​ម៉ូតូ​ទៀតផង​។​

​ជនសង្ស័យ និង​ជន​ពាក់ព័ន្ធ រួមទាំង​ម៉ូតូ​ទាំងអស់ ព្រមទាំង​គ្រឿង​ម៉ូតូ​ជាច្រើន ត្រូវបាន​សមត្ថកិច្ច​ដឹក​យកទៅ​រក្សាទុក​នៅ អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​បន្ត​ស្រាវជ្រាវ​រក​ម្ចាស់ និង​សាកសួរ​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង បន្ត​តាម​នីតិវិធី​ច្បាប់​៕​

 
កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បើក​ប្រតិបត្តិ​ការបង្ក្រាប​ក្រុមចោរប្លន់ និង​អ្នកទទួលផល​ចោរកម្ម​មួយ​សំបុក​ធំ ចាប់ខ្លួន​៧​នាក់ ដកហូត​ម៉ូតូ​ជាច្រើន​គ្រឿង​
 
កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បើក​ប្រតិបត្តិ​ការបង្ក្រាប​ក្រុមចោរប្លន់ និង​អ្នកទទួលផល​ចោរកម្ម​មួយ​សំបុក​ធំ ចាប់ខ្លួន​៧​នាក់ ដកហូត​ម៉ូតូ​ជាច្រើន​គ្រឿង​
 
កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បើក​ប្រតិបត្តិ​ការបង្ក្រាប​ក្រុមចោរប្លន់ និង​អ្នកទទួលផល​ចោរកម្ម​មួយ​សំបុក​ធំ ចាប់ខ្លួន​៧​នាក់ ដកហូត​ម៉ូតូ​ជាច្រើន​គ្រឿង​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!