ថ្ងៃ ពុធ ទី 21 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 01:32:12 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

រថ​ភ្លើង​ដឹក​អ្នកដំណើរ ពី​ស្ថានីយ៍​រថភ្លើង ក្នុង​ទីក្រុង​ភ្នំពេញ​ទៅកាន់​ព្រលានយន្តហោះ​ភ្នំពេញ​នឹង​ដំណើរការ​នៅ​ថ្ងៃ​ចូលឆ្នាំថ្មី​

ភ្នំពេញ | 22 Dec 2017 09:24 | ដោយ៖ តារា | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 48 | មតិ៖ 0
 

នៅមុន​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំ​២០១៨​ខាងមុខនេះ កម្ពុជា​នឹងដាក់​ឲ្យ​ដំណើរការ​រថភ្លើង​ដឹក​អ្នកដំណើរ​ពី​ស្ថានីយ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​រយៈពេល​៣​ខែ ដោយ​ឥតគិតថ្លៃ​ថែម​ទៀតផង​។​

​លោក​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០១៧​នេះ ក្នុងឱកាស​បើក សម្ពោធ មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​សាខា​ជ្រោយចង្វា បាន​បញ្ជាក់ថា មុន​ចូល​ឆ្នាំនេះ ក្រសួង​សាធារណ​ការដែល​មានកា​រ​សហការ​ជាមួយ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប នឹង​ត​ភ្ជាប់​ផ្លូវ​ស្ថានីយ៍​រថភ្លើង​យើង​ពី​ស្ថានីយ​ភ្នំពេញ ទៅ​ព្រលានយន្ដហោះ ដែល​ក្បាលរថភ្លើង​ចំនួន​បី​គ្រឿង ដែល​មួយគ្រឿង​ដឹក​បាន​ប្រហែល​១០០​នាក់​។​

​លោក​រដ្ឋមន្ត្រី​អះអាងថា ការវិនិយោគ​លើ​ទំហំ​តិចតួច​ប៉ុណ្ណោះ ដែលជា​វិនិយោគ​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប របស់​អ្នកឧកញ៉ា​គិត ម៉េង​។ រថភ្លើង​ដែល​បញ្ជា​ទិញ​ពី​ប្រទេស​ម៉ិចស៊ីកូ មួយគ្រឿង តម្លៃ​ប្រមាណ ២​លាន​ដុល្លារ​អាមេរិក​។​

​លោក​ទេសរដ្ឋមន្ដ្រី បាន​ថ្លែងថា សមិទ្ធផល​ដែល​កំពុង​កើត​មាននៅ​កម្ពុជា ក៏ដូចជា​នឹង​កើតមាន​នាពេល​អនាគត​នេះ គឺ​ដោយសារតែ​កម្ពុ​ជាមាន​ស្ថេរភាព​នយោបាយ និង​សន្តិភាព ដែល​ទាមទារ​ឲ្យ​រួមគ្នា​ថែរក្សា​ឲ្យ​បាន​។​

​សូមបញ្ជាក់ថា ការដាក់​ឲ្យ​ដំណើរការ​រថភ្លើង​ដឹក​អ្នកដំណើរ​ទៅកាន់​ព្រលានយន្តហោះ​នេះ នឹងចូលរួម​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ហើយក៏​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវ​ចេញចូល​ព្រលានយន្តហោះ​ផងដែរ​។ ការ​ដំណើរ​តាម​រថភ្លើង​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ទៅ​ស្ថានីយ៍​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ ឬ ពី​ស្ថានីយ៍​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ត្រូវ​ចំណាយពេល​ប្រមាណ​២០ ទៅ ២៥​នាទី​។​នៅក្នុង​រថភ្លើង​មាន​ដាក់​ម៉ាស៊ីនត្រជាក់ ហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ព្រលានយន្តហោះ ហើយ​ចង់​ឡើងមក​រាជធានី​ភ្នំពេញ ក៏​អាច​ប្រើប្រាស់​រថភ្លើង​នេះ​បានដែរ​៕​

 
រថ​ភ្លើង​ដឹក​អ្នកដំណើរ ពី​ស្ថានីយ៍​រថភ្លើង ក្នុង​ទីក្រុង​ភ្នំពេញ​ទៅកាន់​ព្រលានយន្តហោះ​ភ្នំពេញ​នឹង​ដំណើរការ​នៅ​ថ្ងៃ​ចូលឆ្នាំថ្មី​
 
រថ​ភ្លើង​ដឹក​អ្នកដំណើរ ពី​ស្ថានីយ៍​រថភ្លើង ក្នុង​ទីក្រុង​ភ្នំពេញ​ទៅកាន់​ព្រលានយន្តហោះ​ភ្នំពេញ​នឹង​ដំណើរការ​នៅ​ថ្ងៃ​ចូលឆ្នាំថ្មី​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!