ថ្ងៃ ពុធ ទី 25 ខែ មេសា ឆ្នាំ 2018 ម៉ោង 00:32:18 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

គ្រោះអគ្គិភ័យស្លាប់និងរបួសជាង​៥០នាក់នៅកូរ៉េខាងត្បូង

| 23 Dec 2017 14:32 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 144 | មតិ៖ 0
 

មជ្ឈមណ្ឌុល ហ្វឹកហាត់កាយសម្ព័ន្ធ​នៅទីក្រុង​ Jecheon កូរ៉េខាងត្បូង បានឆាប់ឆេះយ៉ាងខ្លាំង​សម្លាប់មនុស្សរហូតដល់​២៩នាក់ និង ២៤នាក់ផ្សេងទៀតរងរបួស។

គេហទំព័រ​ Yonhapnews ​បានផ្សាយថា​មានមនុស្ស​២៩នាក់ស្លាប់​និង​២៤នាក់រងរបួស​នៅក្នុងគ្រោះអគ្គិភ័យដែលបានកើតឡើងកាលពីថ្ងៃទី​២២ខែធ្នូ  ស្ថិតនៅក្នុងអាគាមជ្ឈមណ្ឌុលកាយសម្ព័ន្ធ​មានកម្ពស់​៨ជាន់ក្នុងទីក្រុង​ Jecheon ភាគខាងត្បូង ប្រទេសកូរ៉េខាងត្បូង​។  មន្ត្រីក្នុងតំបន់បានឲ្យដឹងថា អគ្គិភ័យឆាប់ឆេះចេញពីជាន់ក្រោមដី​សម្រាប់ទុករថយន្តនៃអាគាខាងលើ។

ភាគច្រើនអ្នកស្លាប់ គឺជាប់គាំងនៅក្នុងបន្ទុក ស្ទីប ស៊ូណា ជាន់ទីពី។ ក្នុងចំណោមជនរង្គ្រោះមាន​ស្ត្រីវ័យ​៥០ឆ្នាំម្នាក់ត្រូវបានគេស្គល់អត្តសញ្ញាមានត្រកូលគីម។

ចំពោះគ្រោះអគ្គិភ័យខាងលើ ក្រុមពន្លិតអគ្គិភ័យបានបញ្ចូនរថយន្ត​៤៩គ្រឿង ឧទ្ទម្ភាគច័ក្រ២គ្រឿង និងកម្លាំងជួយសង្គ្រោះជាង​៦០នាក់ ទៅកាន់កន្លែងកើតហេតុជួយដល់ជនរង្គ្រោះ ។ មនុស្ស​២០នាក់ត្រូវបានជួយសង្គ្រោះ ពីលើតំបូលអាគា ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក​ Moon Jae in ​បានបង្ហាញការសោកស្តាយនិងតក់ស្លុតយ៉ាងខ្លាំង​ និងចូលរួមរំលែកទុក្ខដល់គ្រួសារជនរង្គ្រោះ។

គ្រោះអគ្គិភ័យបានបង្អាក់ ការប្រារព្ធពិធីអបអរ មុនកីឡាអូឡាំពិក រដូវរងារ ត្រូវផ្អាក់ ។យោងតាមប្រភពព័ត៌មាន អ្នករៀបចំកម្មវិធី បានស្នើឲ្យផ្អាកការដង្ហែរគប់ភ្លើងកីឡាអូឡាំពិករដូវរងារឆ្នំា២០១៨ ស្របពេលដែលប្រធានាធិបតី មូន ជេអ៊ីន បានធ្វើដំណើរមកដល់ ដើម្បីជួយសម្រាលទុក្ខ ដល់អ្នកកាន់ទុក្ខ ចំណែកអភិបាលក្រុង Jecheon បានប្រាប់អ្នកកាសែតថា ទីក្រុងកំពុងគិតរៀបចំពិធីបុណ្យសពដ៏ធំមួយ និងគ្រោងចេញថ្លៃចំណាយស្ទើរតែទាំងអស់។ 

គួរបញ្ជាក់ថា យោងតាមប្រភពព័ត៌មាន ពីកាសែតរ៉យទើ ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ បានឲ្យដឹងថា ទីក្រុង Jecheon គឺមានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃរដ្ឋធានីសេអ៊ូល ហើយជាទីក្រុងដ៏មានប្រជាប្រិយភាពបំផុត ចំពោះភ្ញៀវទេសចរ ដោយសារទេសភាពភ្នំ និងបឹងនៃទីក្រុងនេះ៕

 
គ្រោះអគ្គិភ័យស្លាប់និងរបួសជាង​៥០នាក់នៅកូរ៉េខាងត្បូង
 
គ្រោះអគ្គិភ័យស្លាប់និងរបួសជាង​៥០នាក់នៅកូរ៉េខាងត្បូង
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!