ថ្ងៃ សុក្រ ទី 19 ខែ មករា ឆ្នាំ 2018 ម៉ោង 03:43:10 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

អីស្រាអែលប្រកាសដកខ្លួនចេញពីអង្គការ​UNESCO ដោយសារតែរងការ​«វាយប្រហារជាប្រព័ន្ធ»

| 23 Dec 2017 14:33 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 65 | មតិ៖ 0
 

ការសម្រេចរបស់អង្គការ UNESCOធ្វើឲ្យអីស្រាអែល ខឹងសម្បាយ៉ាងខ្លាំង​ ដោយសារតែបានធ្វើឲ្យបាត់បង់នៅការផ្សាផ្ជាប់ របស់ក្រុមជនជាតិជ្វីប ជាមួយនឹងតំបន់ជេរ៉ូសាឡឹម និងទីក្រុង​ Hebron ។

កាលពីថ្ងៃទី​២២ខែធ្នូ អីស្រាអែលបានប្រកាសថា និងដកខ្លួនចេញពី អង្គការ អបរំ​ វិទ្យាសាស្ត្រ វិប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ដោយមូលហេតុ អង្គការនេះតែងតែ «វាយប្រហារទៅលើអីស្រាអែល ជាប្រព័ន្ធ »។

អ្នកនាំពាក្យក្រសួងការបរទេសអីស្រាអែល លោក​ Emmanuel Nahshon ​បានប្រកាសថា ការសម្រេចខាងលើរបស់អីស្រាអែល ដោយសារតែអង្គការ  UNESCO កំពុងតែព្យាយាម បំបែកប្រវត្តិសាស្ត្រ ជនជាតិជ្វីប ពីទឹកដីអីស្រាអែល។ លិខិតស្នើរសំចាកចេញពីយូនីស្កូ នឹងត្រូវផ្ញើនៅក្នុងឆ្នាំនេះ ការដកខ្លួនចេញជាផ្លូវការនៅចុងឆ្នាំ​២០១៨។

កាលពីដើមឆ្នាំ​២០១៧ អាមេរិកក៏បានប្រកាសដកខ្លួនចេញពីអង្គការ យូនីស្កូ ដោយមានមូលហេតុដូចគ្នានិងអីស្រាអែល​។ កន្លងមកអីស្រាអែលបានត្អូនត្អែថា ប្រទេសរបស់លោកតែងតែរងការវាយប្រហារ ពីប្រទេសសមាជិករបស់ យូនីស្កូ។

ទាំងអាមេរិកនិងអីស្រាអែល បានដកខ្លួនចេញពីអង្គការអន្តរជាតិជាបន្តបន្ទាប់ ដោយសារតែរងការថ្កោលទោសយ៉ាងខ្លាំងពិសហគមន៍អន្តរជាតិ ទៅលើសកម្មភាព​ឈ្លានពានរបស់ប្រទេសទាំងពីរ ៕

 

 
អីស្រាអែលប្រកាសដកខ្លួនចេញពីអង្គការ​UNESCO ដោយសារតែរងការ​«វាយប្រហារជាប្រព័ន្ធ»
 
អីស្រាអែលប្រកាសដកខ្លួនចេញពីអង្គការ​UNESCO ដោយសារតែរងការ​«វាយប្រហារជាប្រព័ន្ធ»
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!