ថ្ងៃ ពុធ ទី 25 ខែ មេសា ឆ្នាំ 2018 ម៉ោង 00:32:37 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

មេដឹកនាំគុយបា រ៉ាអូល កាស្ត្រូ នឹងលាលេងពីតំណែងនៅខែមេសាឆ្នាំ​២០១៨

| 23 Dec 2017 14:34 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 162 | មតិ៖ 0
 

មេដឹកនាំគុយបាលោក​ Raul Castro ​នឹងលាលេងចេញពីដំណែង នៅខែមេសាឆ្នាំ ២០១៨ ចំណែកអ្នកដែលត្រូវស្នងដំណែងបន្តពីរូបលោក នឹងត្រូវបានជ្រើរើសដោយ គណកម្មធិការជាតិគុយបា។

ការសម្រេចខាងលើ​របស់លោក រ៉ាអូលកាស្ត្រូ​ អាយុ​៨៦ឆ្នាំ នឹងបន្តកាន់តំនែង យូជាងគម្រោងលាលេងពីដំណែង​២ខែ ដែលលោកបានប្រកាសនាពេលកន្លងមក។ លោក​ Raul Castro ​បានបញ្ចាក់ថា។

លោក​រ៉ាអូលកាស្ត្រូ​បានប្រកាសលាលេងចេញពីដំណែងនៅខែកុម្ភៈ ដើម្បីត្រៀមលក្ខណឲ្យមានការបោះឆ្នោត ជាថ្មីនៅគុយបា​ ប៉ុន្តែដោយសារតែគុយបាប្រឈមនិងព្យុះ វាយប្រហារកាលពីខែ កញ្ញាកន្លងមក​ធ្វើឲ្យគម្រោងបោះឆ្នោតត្រូវពន្យាពេល។

តំណែប្រធានគុយបានឹងត្រូវជ្រើរើស ដោយ គណកម្មធិការជាតិ មានសមាជិក​៣១រូប​។ ប្រធានគណកម្មធិការនេះនឹងក្លាយជាមេដឹកនាំប្រទេសគុយបា។

ប៉ុន្តែតំណែង នៃគណកម្មធិការជាតិត្រូវជ្រើរើសដោយសភា ដែលមាន សមាជិក៦០០នាក់  ហើយការបោះឆ្នោតគណកម្មធិការជាតិ និងត្រូវធ្វើឡើងនៅថ្ងៃទី​១៩ខែមេសា។

លោករ៉ាអូលកាស្ត្រូ បានក្លាយជាមេដឹកនាំគុយបា នៅឆ្នាំ​២០០៨ ក្រោយពេលក្លាយជាមេដឹកនាំបណ្តោះអាសន្ន ២ឆ្នាំ ។ លោកបានប្រកាសថា លោកគ្មានបំណងចង់ដឹកនាំ​ថែមមួយអាណាត្តិទៀតនោះឡើយដោយសារតែសុខភាពមិនអំណោយផល។

ប៉ុន្តែ លោករ៉ាអូលកាស្ត្រូនៅតែ​បន្តរក្សា តំណែងជាអគ្គលេខា ទីមួយនៃបក្សសាធារណរដ្ឋគុយបា រហូតដល់ មហាសន្និបាត់បក្សដែលត្រូវធ្វើឡើងនៅឆ្នាំ​២០២១ ឆ្នាំ ពេលនោះលោកមានអាយុ ៩០ឆ្នាំ។

នៅពេលនេះ​ អនុប្រធាន ទីមួយរបស់ មេដឹកនាំរ៉ាអូលកាស្ត្រូ គឺលោក​ Miguel Diaz Canel ​អាយុ ៥៧ឆ្នាំ ត្រូវបានគេចាត់ទុកថា ជាអ្នកស្នងតំណែង មេដឹកនាំគុយបា ៕

 

 
មេដឹកនាំគុយបា រ៉ាអូល កាស្ត្រូ នឹងលាលេងពីតំណែងនៅខែមេសាឆ្នាំ​២០១៨
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!