ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:25:37 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

រកឃើញ​ស្រូវ​ល្អ​បំផុត ដែល​នឹងត្រូវ​ទទួល​ពានរង្វាន់ ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៦

ភ្នំពេញ | 27 Dec 2017 13:48 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានសេដ្ឋកិច្ច| មើល៖ 26 | មតិ៖ 0
 

បន្ទាប់ពី​មានការ​សម្រិតសំរាំង យ៉ាង​យកចិត្តទុកដាក់​ទីបំផុត​នោះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​រកឃើញ​ស្រូវ​ល្អ​បំផុត ដែល​នឹងត្រូវ​ទទួល​ពាន់រង្វាន់​ជ័យលាភី ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៦ ឆ្នាំ​២០១៨ ដែល​នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​២២-២៣ ខែមករា ឆ្នាំ​២០១៨ ខាងមុខ​។​

​ស្រូវ​ល្អ​បំផុត​នោះ ត្រូវបាន​ចម្រាញ់​ចេញពី​ស្រូវ​ប្រមាណ​៤៤​សំណាក់​មកពី​សហគម​ន៍​កសិករ​៣៨ ដែល​បានដាក់​ឲ្យ​ប្រកួតប្រជែង​។​

​ស្រូវ​ដែល​នឹងត្រូវ​ទទួលបាន​ទទួល​ស្គាល់ និង​ជ្រើសរើស​ជា​ស្រូវ​ដែល​ល្អ​បំផុត និង​ត្រៀម​ទៅ​ទទួល​ពាន់រង្វាន់​រួមមាន​៖ ១៖ ស្រូវ​ផ្ការំដួល ដែលមាន​លេខ​កូដ​០៥, ២៖ ស្រូវ​សែន​ក្រអូប ដែលមាន​លេខ​កូដ​០៧ និង៣៖ ស្រូវ IR ដែលមាន​លេខ​កូដ​០២​។

ការ​វាយ​តម្លៃ​ស្រូវ​ល្អ​បំផុត គឺ​ផ្អែក​លើ​ការ​វិភាគ​ផ្នែក​ខាង​ក្នុង (ភាព​សុទ្ធ សំណើម ភាព​បាក់ សពោះ និង​អង្ករ​ក្រហម) និង​ផ្នែក​ខាង​ក្រៅ (រូបរាង សម្បុរ និង​សមាសភាព​ផ្សេងៗ) ដោយ​គណៈកម្មការ​វាយ​តម្លៃ​គុណភាព​ស្រូវ​​ចំនួន ៨​រូប មកពី​នាយកដ្ឋាន​ដំណាំ​ស្រូវ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា តំណាង​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (CARDI) តំណាង​ក្រុមហ៊ុន​ផលិត​ពូជស្រូវ និង​តំណាង​រោង​ម៉ាស៊ីន​កូន​ស្រូវ៕

 
រកឃើញ​ស្រូវ​ល្អ​បំផុត ដែល​នឹងត្រូវ​ទទួល​ពានរង្វាន់ ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៦
 
រកឃើញ​ស្រូវ​ល្អ​បំផុត ដែល​នឹងត្រូវ​ទទួល​ពានរង្វាន់ ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៦
 
រកឃើញ​ស្រូវ​ល្អ​បំផុត ដែល​នឹងត្រូវ​ទទួល​ពានរង្វាន់ ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៦
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!