ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:24:55 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ក្រុមហ៊ុន​របស់​ចិន​មួយ គ្រោង​នឹង​សង់រោង​ចក្រ​វេច​ខ្ចប់​ផ្លែឈើ​កម្ពុជា សម្រាប់​ការនាំចេញ​

ភ្នំពេញ | 28 Dec 2017 14:34 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានសេដ្ឋកិច្ច| មើល៖ 44 | មតិ៖ 0
 

ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ប្រទេស​ចិន បានបង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន​កាលពីពេល​ថ្មីៗ​នេះ ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​កម្ពុជា ថា ខ្លួន​ចង់​សាងសង់​រោងចក្រ​សម្រាប់​ធ្វើការ​វេច​ខ្ចប់​ផ្លែឈើ​កម្ពុជា សម្រាប់​ការនាំចេញ ឲ្យ​ត្រូវ​ទៅតាម​បទដ្ឋាន​អន្តរជាតិ​។​

​លោក Long Yunhai អគ្គនាយក​ក្រុមហ៊ុន Weihai Dragon Union Agriculture Co., Ltd បាន​ថ្លែងប្រាប់ ឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​រៀបចំ​វិនិយោគ​សាងសង់​រោងចក្រ​កែរ​ច្នៃ វេច​ខ្ចប់​ផលិតផល​ផ្លែឈើ​កម្ពុជា បំពាក់​ម៉ាស៊ីន ទំនើប​ក្នុងការ​សម្លាប់​មេរោគ តាម​ស្តង់ដារ​អនាម័យ និង​ភូតគាម​អនាម័យ​អន្តរជាតិ នៅ​ខេត្តកំពង់ស្ពឺ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​ធ្វើការ​នាំចេញ​។​

​ក្រុមហ៊ុន​របស់លោក​ក៏មាន​បំណង​បើក​ធនាគារ​កសិកម្ម​ដើម្បី​ផ្តល់​សេវា​ជូន​ប្រជាកសិករ និង​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​នាពេល​អនាគត​។​

​ជាការ​ឆ្លើយតប​ឯកឧត្តម​រដ្ឋមន្ត្រី បានធ្វើការ​វាយតម្លៃ​ខ្ពស់ និង​គាំទ្រ​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ប្រទេស​កម្ពុជា​ដែលជា​កូនសោរ​ដ៏​សំខាន់​ឆ្លើយតប​នឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​បង្កើន សមត្ថភាព​កែរ​ច្នៃ តាម​ស្តង់ដារ​អន្តរជាតិ ដើម្បី​ធ្វើការ​នាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា និង​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​កម្ពុជា​។​

​ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​គិតគូរ ការវិនិយោគ​លើ​ការចិញ្ចឹម​ត្រី និង​គោ​បម្រើ​ដល់​ការនាំចេញ ដោយ​កម្ពុ​ជាមាន​សក្តានុពល​ខ្ពស់​លើ​វិស័យ​កសិកម្ម​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បានស្នើ​ឲ្យ​ក្រុមហ៊ុន​ព​ន្លឿ​ន​ការរៀបចំ​ឯកសារ ដើម្បី​ចុះ​អនុសារនៈ​យោគយល់​គ្នា រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រុមហ៊ុន នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ ខាងមុខនេះ​៕​

 
ក្រុមហ៊ុន​របស់​ចិន​មួយ គ្រោង​នឹង​សង់រោង​ចក្រ​វេច​ខ្ចប់​ផ្លែឈើ​កម្ពុជា សម្រាប់​ការនាំចេញ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!