ថ្ងៃ ពុធ ទី 25 ខែ មេសា ឆ្នាំ 2018 ម៉ោង 00:30:36 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

វេណេហ្ស៊ូអេឡា បិទទ្វាប្រព័ន្ធផ្សព្វផ្សាយជិត ៧០

| 28 Dec 2017 14:52 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 125 | មតិ៖ 0
 

កាលពីថ្ងៃទី​២៧ខែធ្នូ សមាគមន៍អ្នកកាសែត ជាតិ​វេណេហ្ស៊ូអេឡា  SNTP ​បានប្រកាសថា  មាន​៦៩​ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងនោះមាន កាសែត វិទ្យុ និងទូរទស្ស ...ត្រូវបានបង្ខំឲ្យបិទទ្វាដោយសារតែ​ប្រពន្ធផ្សព្វផ្សាយទាំងនោះ​ប្រឆាំងនិងរដ្ឋាភិបាល។

ក្នុងចំណោម ស្ថានប័ន​ផ្សព្វផ្សាយព័ត៌មាន​ទាំង​៦៩ មាន​វិទ្យុះ ចំនួន​៤៥  បណ្តាញទូរទស្សចំនួន​៣ និង កាសែត​២០។ សមាគមន៍អ្នកកាសែត​បានបញ្ចាក់ថា ក្រៅពីនេះនៅមានអ្នកសារព័ត៌មាន​៦៦នាក់ត្រូវបានរដ្ឋាភិបាលចាប់ខ្លួនទៀតផង នឹងរារាំង ក្នុងការផ្សព្វផ្សាយព័ត៌មានស្តីពីវិបត្តិនយោបាយ​ សេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសនេះ។

តាមការបញ្ចាក់របស់  SNTP មានការវាយប្រហារទៅលើអ្នកសារព័ត៌មាន រហូតដល់​៥០០លើក​ គឺកើនឡើង ២៦,៥ភាគរយ​បើប្រៀបធៀបនិងឆ្នាំ​២០១៦។​ការវាយប្រហារខាងលើកើតក្នុងពេលមានបាតុកម្មប្រឆាំងរដ្ឋាភិបាល ក្នុងអំឡុង ខែមេសា និងខែមិថុនា​ របស់ពលរដ្ឋវេណេហ្ស៊ូអេឡា។ អំពើហឹង្សាពាក់ព័ន្ធនិងបាតុកម្មបានសម្លាប់មនុស្សដល់ទៅ​១២៥នាក់​ ។

ប្រធានាធិបតីវេណេហ្ស៊ូអេឡា លោក​ Nicolas Maduro បានរិះគន់យ៉ាងខ្លាំងដល់ប្រពន្ធផ្សព្វផ្សាយ​ នៅក្នុងប្រទេសនេះ​ ក៏ដូចជាប្រពន្ធផ្សព្វផ្សាយអន្តរជាតិ​ ដែលបានបំផ្លៃការពិត ជម្រុញឲ្យមានការក្រោកឈរឡើងប្រឆាំងនិងរដ្ឋាភិបាលរបស់លោក។

ប្រព័ន្ធផ្សព្វផ្សាយនានា ក្នុងនោះមានវិទ្យុនិងទូរទស្ស កាសែត ត្រូវបានបិទទ្វាក្រោយលិលិខអនុញ្ញាត្តិឲ្យដំណើរការ ផុតកំណត់ ហើយមិនអាចសុំមកវិញបាន​។ ក្រៅពីនេះបណ្តាញព័ត៌មាន​CNN ​, Caracol TV និង​RCN ​ក៏បានហាមប្រាំផ្សព្វផ្សាយនៅក្នុងប្រទេសនេះដែរ។

ពាក់ព័ន្ធនិងអ្នកសារសែតរងការសម្លាប់នៅក្នុងឆ្នាំ​២០១៧នេះ​បានថយចុះគួរឲ្យគត់សម្គល់ គឺជារឿងដ៏ប្រសើរ សម្រាប់អ្នកកាសែតទាំងអស់លើពិភពលោក កន្លងមក អង្គការ​អ្នកកាសែត​​​គ្មានព្រំដែន​ហៅកាត់ថា RSF ​បាន​ចុះផ្សាយ​​តួលេខ​អ្នក​កាសែត​​ដែល​បានពលី​ជីវិត​ ក្នុង​​ពិភពលោក នៅ​ឆ្នាំ​២០១៧នេះ គឺ​មាន​៦៥នាក់​ដែល​​ស្លាប់​ ក្នុង​ឆ្នាំនេះ។ តួលេខនេះ​​​ថយចុះ​១៨ភាគរយ ប្រៀប​នឹង​ឆ្នាំ​២០១៦​ ​ ប៉ុន្តែ អ្នកកាសែត​​​​​នៅតែ​រង​ការគំរាម​ធ្ងន់ធ្ងរ ក្នុងអាជីព​​របស់​ពួកគេ។​

 
វេណេហ្ស៊ូអេឡា បិទទ្វាប្រព័ន្ធផ្សព្វផ្សាយជិត ៧០
 
វេណេហ្ស៊ូអេឡា បិទទ្វាប្រព័ន្ធផ្សព្វផ្សាយជិត ៧០
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!