ថ្ងៃ ពុធ ទី 21 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 01:32:27 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

មន្ត្រី​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​០២​នាក់​ត្រូវ​តុលាការ​ចោទ​ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​

ភ្នំពេញ | 29 Dec 2017 09:21 | ដោយ៖ រី តារា | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 48 | មតិ៖ 0
 

មន្ត្រី​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​ចំនួន​ពីរ​នាក់ ដែល​បើក​រថយន្តបុក​ស្ត្រី​ម្នាក់ ហើយ​ខឹង​ស្ត្រី​រងគ្រោះ​ជេរ​បន្តិចបន្តួច ក៏​បើករថយន្ត​មក​តាម ហើយ​ចុះមក​លោត​ធាក់ រហូត​ដួល​ម៉ូតូ​រងរបួស​បាន​ត្រូវ​លោក​រៀល សុ​ភិន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជា​ធានី​ភ្នំពេញ​សម្រេច​ចោទប្រកាន់​ពីបទ​ហឹ​ង្សា​ដោយ​ចេ​ត​នៅ​រសៀល​ថ្ងៃទី​២៨​ខែធ្នូ​រួច​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​មន្ត្រី​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​ពីរ​នាក់​នេះ ឈ្មោះ ស៊ុំ សុវណ្ណ​រិ​ទ្ធ អាយុ​៣០​ឆ្នាំ​និង​ឈ្មោះ​ស៊ុំ​សត្យា​ពណ្ណរាយ​អាយុ​២៦​ឆ្នាំ​ជា​បងប្អូន​បង្កើត​មាន​ទីលំនៅ​ផ្ទះ​លេខ​៥​អេ​ហ្វ​ផ្លូវ​២០០៨​ភូមិ​ប៉ប្រក​ខាងត្បូង​សង្កាត់​កា​កាប​ទី​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​កម្លាំង​នគរបាល​តាម​ចាប់ខ្លួន នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៧​នេះ​ក្រោយ​ស្ត្រី​រងគ្រោះ​ដាក់ពាក្យ​ប្តឹង បន្ទាប់ពី​កើតហេតុ​ភ្លាមៗ ។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ ឆែ សុផល អាយុ​ជាង​២០​ឆ្នាំ បាន​និយាយថា មុនពេល​កើតហេតុ នាង​កំពុងបើក​ម៉ូតូ​ចេញពី​កន្លែងធ្វើការ​នៅ​ទួលគោក​។ លុះ​មកដល់​ផ្លូវ​២០០៤ ត្រង់​ស្ថានីយ៍​ប្រេង​តូ​តា​ល់ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ស្រាប់តែ​ជនសង្ស័យ​ទាំង​២​នាក់ បើករថយន្ត​ម៉ាក​កូរ៉ូឡា អេស ពណ៌​កណ្តុរ​ប្រមេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-4653 មក​បុក​នាង​ពីក្រោយ​។​

​បន្ទាប់មក នាង​ក៏​លាន់មាត់​ជេរ​បន្តិចបន្តួច ហើយ​បន្តដំណើរ​មក​មុខ​ស្រាប់តែ​ពួកគេ​ទាំង​២​នាក់ បើករថយន្ត​តាម​ទាន់​នៅ​ចំណុច​ស្តុ​ប​វត្ត​អង្គ​តា​ម៉ិ​ញ​ក៏​បើកទ្វារ​ចុះមក​ទាត់​ធាក់​បណ្តាល​ឲ្យ​ដួល​រង​បួស​តែម្តង​។​

​នៅ​ថ្ងៃទី​២៥​ខែធ្នូ​មន្ត្រី​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​ពីរ​នាក់​នេះ​បាន​សរសេរ​លិខិត​សុំទោស​និង​សំណង​ចំនួន​៦៥០០​ដុល្លារ​ដល់​នារី​រង​គ្រោះជា​ថ្នូរ​នឹង​ការដក​ពាក្យបណ្តឹង​។​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​ក៍​សមត្ថកិច្ច​នៅ​កសាង​សំណុំរឿង​និង​ជនសង្ស័យ​ពីរ​នាក់​នេះ​មក​តុលាការ​ដដែល​ព្រោះ​នៅជាប់​បណ្តឹងអាជ្ញា​៕​

 
មន្ត្រី​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​០២​នាក់​ត្រូវ​តុលាការ​ចោទ​ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!