ថ្ងៃ ពុធ ទី 21 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 01:31:54 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ចោរ​ប្រដាប់​ដោយ​អាវុធ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​

កណ្តាល | 29 Dec 2017 09:26 | ដោយ៖ វង់ តារារដ្ឋ | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 62 | មតិ៖ 0
 

ជនសង្ស័យ​ម្នាក់ ជា​មេខ្លោង​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​សិស្សសាលា​ម្នាក់ និង​ជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន​រយៈពេល​៣​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​អង្គស្នួល សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​ចាប់ខ្លួន​បានរួម​ជា​កាំភ្លើងខ្លី​មួយ​ដើម ហើយ​បក្ខពួក​២​នាក់​ទៀត​កំពុង​គេចខ្លួន ។ ក្រុម​ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​សិស្សសាលា​ម្នាក់ ដោយ​ប្រដាប់​ដោយ​អាវុធ​ភ្ជង់​គំរាម ។​

​ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​នៅ​ម៉ោង​៣​រសៀល ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែធ្នូ ឆ្នាំ​២០១៧ ត្រង់ចំណុច​ផ្លូវលំ ស្ថិតក្នុង​ភូមិរ​ការ​ធំ ឃុំ​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យ​ឈ្មោះ ជិន លាប ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់នៅ​បច្ចុប្បន្ន ផ្ទះសំណាក់​ភ្នំ​មាស សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ដែលជា​មេខ្លោង​ធ្វើ​សកម្មភាព ហើយក៏​ជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន​រយៈពេល​៣​ឆ្នាំ​។ រីឯ​ជនសង្ស័យ​២​នាក់​ទៀត ដែល​រត់គេចខ្លួន ឈ្មោះ គុង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ម្នាក់ទៀត​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល​១៩​ឆ្នាំ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ សាន ណា​រ៉ាត់ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​ទី​១០A មាន​ទីលំនៅ​ភូមិ​ត្រពាំង​សុ​ក្រុំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​ដោយឡែក​វត្ថុតាង​ដកហូត​បាន អាវុធខ្លី​១​ដើម ម៉ាក​K៥៩ ក្រូមេ​ពណ៌​ស លេខ​០៧៥៧ បង់​ចំនួន​១​មាន​គ្រប់​ចំនួន​៨​គ្រាប់ ម៉ូតូ​មួយគ្រឿង​ម៉ាក​EXCITER ពណ៌​សលាយ​ក្រហម ស៊េរី​ឆ្នាំ​២០១៥ ជា​របស់​ជនរងគ្រោះ​យកបាន​វិញ និង​ទូរស័ព្ទដៃ​១​គ្រឿង​៕​

 
ចោរ​ប្រដាប់​ដោយ​អាវុធ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​
 
ចោរ​ប្រដាប់​ដោយ​អាវុធ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!