ថ្ងៃ ពុធ ទី 25 ខែ មេសា ឆ្នាំ 2018 ម៉ោង 00:31:58 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

លោកស្រីយីងឡាក់ត្រូវបានគេប្រទះឃើញដើរផ្សាទំនើបនៅទីក្រុងឡុងដុងប្រទេសអង់គ្លេស

| 30 Dec 2017 12:24 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 131 | មតិ៖ 0
 

អតីតនាយករដ្ឋមន្ត្រីយីងឡាក់ស៊ីណាវ៉ាត្រា ត្រូវបានគេ ឃើញដើរផ្សាទំនើបនៅក្នុងទីក្រុងឡុងដុង ប្រទេសអង់គ្លេស​។ លោកស្រីយីងឡាក់បានភៀសខ្លួនចាកចេញពីប្រទេសអង់គ្លេស នៅថ្ងៃទី ២៣ខែស៊ីហា មុនពេលតុលាការថៃកាត់ទោសជាប់ពន្ធនាគា​៥ឆ្នាំ។

សារព័ត៌មាន​ Bangkok Post ​បានផ្សាយថា ប្រសិនបើរូបភាព ដែលបានផព្វផ្សាយនៅលើគេហទំព័រ WWW.newtv.com.thគឹជាលោកស្រីយីងឡាក់នោះ​ នេះជាលើកទីមួយដែលមានមនុស្សមើលឃើញលោកស្រី ចាប់តាំងពីលោកស្រីចាកចេញពីប្រទេស។

គណកម្មធិការស្តីពីសន្តិភាព និងសណ្តាប់ធ្នាប់ថៃ​កំពុងតែបើកការស្រាវជ្រាវ​លើករូបភាពស្ត្រីខាងលើថាតើជាលោកស្រីយីងឡាក់ ពិតដែរឬទេ  ក្រោយរូបភាពខាងលើបានបង្ហោះ នៅលើបណ្តាញសង្គមកាលពីថ្ងៃទី​២៩ខែធ្នូ។ រូបភាពខាងលើគឺថតនៅថ្ងៃទី​២៦ខែធ្នូ នៅមជ្ឈមណ្ឌុលផ្សាទំនើប ​ Wesfield ​។

ប្រភពព័ត៌មានជិតស្និតនិង​លោកស្រីយីងឡាក់បានបញ្ចាក់ថា រូបភាពខាងលើ អាចជាលោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា ។ប្រភពព័ត៌មាន ដែលដកស្រងសម្តី ស្ត្រីម្នាក់មិនបញ្ចេញឈ្មោះបានឲ្យដឹងថា «ខ្ញុំធ្លាប់​ទៅសួរសុខទុក លោកស្រីយីងឡាក់នៅអង់គ្លេស កាលពីខែសីហា​ គត់មានសុខភាពល្អ​ ហើយបានបោះបង់ចោលអ្វីគ្រប់យ៉ាង ពីនយោបាយ ដោយរស់នៅជាពលរដ្ឋធម្មតាម្នាក់។ មិនដូចអ្នកភៀសខ្លួននយោបាយនោះឡើយ»។

លោកស្រីយីងឡាក់បានចាកចេញពីប្រទេសថៃ កាលពី​៣ខែមុន គេចខ្លួនចេញពិការដាក់ពន្ធនាគា ។ តុលាការបានកាត់ទោសលោកស្រីជាប់ពន្ធនាគា​៥ឆ្នាំពីបទ​ខ្វះការទទួលខុសត្រូវ ក្នុងការជំនួយតម្លៃ ស្រូវអង្ករ៕

 
លោកស្រីយីងឡាក់ត្រូវបានគេប្រទះឃើញដើរផ្សាទំនើបនៅទីក្រុងឡុងដុងប្រទេសអង់គ្លេស
 
លោកស្រីយីងឡាក់ត្រូវបានគេប្រទះឃើញដើរផ្សាទំនើបនៅទីក្រុងឡុងដុងប្រទេសអង់គ្លេស
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!