ថ្ងៃ សុក្រ ទី 19 ខែ មករា ឆ្នាំ 2018 ម៉ោង 03:44:16 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

នាវាដឹកប្រេងរុស្ស៊ី ផ្តល់ថាមពលឲ្យកូរ៉េខាងជើង ប្រឆាំងនិងការដាក់ទណ្ឌកម្ម

| 30 Dec 2017 12:26 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានសេដ្ឋកិច្ច| មើល៖ 40 | មតិ៖ 0
 

នាវាដឹកប្រេងរបស់រុស្ស៊ីបានផ្តាល់ថាមពលប្រេងដល់កូរ៉េខាងជើង យ៉ាងតិច​៣លើកនៅក្នុងខែចុងក្រោយនេះ​ ដោយការផ្តាល់ទំនិញនៅលើដែនសមុទ្រ ។​សកម្មភាពបែបនេះត្រូវបានគេចាត់ទុកថាជា​ការបំពាន់ច្បាប់ដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។

ការលក់ប្រេងរបស់រុស្ស៊ី​ កើតឡើងនៅខែតុលា​និងខែវិច្ឆិកាបង្ហាញឲ្យឃើញថា​សកម្មភាព​ជួញដូរប្រេងខុសច្បាប់របស់រុស្ស៊ីទៅកាន់កូរ៉េខាងជើង​តាមរូបភាពផ្តាល់ទំនិញលើដែនសមុទ្រ​។ កាលពីខែកញ្ញា សារព័ត៌មានរ៉យទ័រ បានផ្សាយថា  នាវារបស់កូរ៉េខាងជើង ទៅកាន់រុស្ស៊ីដោយផ្ទាល់ដើម្បីដឹកប្រេងមកប្រទេសរបស់ខ្លួន។

ប្រភពព័ត៌មានសន្តិសុខពិប្រទេសលោកខាងលិច បានបង្ហាញឲ្យឃើញថា ការលក់ប្រេង​ពីប្រទេសដែលនាំប្រេងធំលំដាប់ទីពីរលើពិភពលោក និងជាសមាជិកអចន្ត្រៃអង្គការសហប្រជាជាតិ  បានបំពាន់ច្បាប់ របស់អង្គការសប្រជាជាតិ។

ប៉ុន្តែគេមិនដឹងថា សកម្មភាពខាងលើជាប់ពាក់ព័ន្ធនិងរដ្ឋាភិបាល អនុញ្ញាត្តិដែរឬទេ។ ក្រសួងការបរទេសរុស្ស៊ី និង ក្រសួងពន្ធដា បដិសេធ លើកលើងពីបញ្ហាខាងលើ​។

ក្រៅពីរុស្ស៊ី ចិន​ក៏បានដឹងប្រេងទៅកាន់កូរ៉េខាងជើង តាមរយៈដោះដូរប្រេងនៅលើដែនសមុទ្រផងដែរ។

បើទោះបីចិនបានប្រកាសថាបានកាត់ផ្តាច់ការនាំប្រេងលក់ទៅឲ្យកូរ៉េខាងជើង​ ក្តី ប៉ុន្តែប្រព័ន្ធផ្កាយរណបដ៏ទំនើបរបស់អាមេរិក ចាបបាននាវាដឹកប្រេងរបស់ចិនលួចលាក់លក់ទៅឲ្យកូរ៉េខាងជើងនៅលើដែនសមុទ្រ។ ក្នុងរយៈពេលពីខែតុលាមកទលពេលនេះ ចិនបានលក់ប្រេងទៅឲ្យកូរ៉េខាងជើងយ៉ាងតិច​៣០លើក។

សារព័ត៌មានកូរ៉េខាងត្បូងបានផ្សាយថា តាមរូបភាពផ្កាយរណប បង្ហាញឲ្យឃើញថា​នាវាដឹកប្រេងធំៗរបស់ចិន បានលក់ប្រេងដោយខុសច្បាប់ទៅឲ្យកូរ៉េខាងជើង។

សកម្មភាព​របស់ចិនគឺខុសទៅនឹងអ្វីដែលបានប្រកាសនាពេលកន្លងមកដែលចិនបានប្រកាស ឈប់លក់ប្រេងទៅឲ្យកូរ៉េខាងជើង។កន្លងមកក្រុមហ៊ុនប្រេងចិនបានប្រកាសតួលេខបង្ហាញឲ្យឃើញថា ចាប់តាំងពីខែវិច្ឆិកា មកទលពេលនេះចិនមិនបានលក់ប្រេងទៅឲ្យកូរ៉េខាងជើងនោះឡើយ ។តាមតួលេខពី ក្រសួងពន្ធដា​ចិនបានបង្ហាញឲ្យឃើញថា ទីក្រុងប៉េកាំមិនបាននាំប្រេងមួយដំណក់ណាឡើយទៅកាន់កូរ៉េខាងជើង ។ក្រៅពីនេះចិនក៏មិនបាននាំចូលធ្យូងថ្មពីកូរ៉េខាងជើងផងដែរ។

ក្រៅពីនេះចំនួប្រេងឆៅដែលចិននំាទៅកាន់កូរ៉េខាងជើង​ក៏បានថយចុះរហូតដល់ទៅ ​៨២ភាគរយនៅក្នុងខែវិច្ឆិកា គឺជាចំនួនទាបបំផុត មិនធ្លាប់មានចាប់តាំងពីដើមឆ្នាំ ២០១៧មក។ ចំណែក ការនាំចេញអង្ករក៏បានថយចុះ រហូតល់៦៤ភាគ រយ គឺនៅសល់ត្រឹមតែ ៦៧២តោនប៉ុណ្ណោះ។

ក្រុមអ្នកវិភាគ​បានលើកឡើងថា រុស្ស៊ីនិងចិន តែងតែនៅពីក្រោយកូរ៉េខាងជើង ជានិច្ច ទាំងនោះហើយបានធ្វើឲ្យកូរ៉េខាងជើង មានសម្ថភាពខ្ពស់ និងហានគំរាមតបតនិងអាមេរិក​ដោយមិនសំចៃ។ បើទោះបីរុស្ស៊ីនិងចិនចូលរួមដាក់ទណ្ឌកម្ម តែប្រទេសទាំងពីរ នៅតែលួចលាក់ ជួយដល់កូរ៉េខាងជើងដដែល៕

 

 

 

 
នាវាដឹកប្រេងរុស្ស៊ី ផ្តល់ថាមពលឲ្យកូរ៉េខាងជើង ប្រឆាំងនិងការដាក់ទណ្ឌកម្ម
 
នាវាដឹកប្រេងរុស្ស៊ី ផ្តល់ថាមពលឲ្យកូរ៉េខាងជើង ប្រឆាំងនិងការដាក់ទណ្ឌកម្ម
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!