ថ្ងៃ ពុធ ទី 25 ខែ មេសា ឆ្នាំ 2018 ម៉ោង 00:33:48 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

សារដើមឆ្នាំរបស់មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន​ចង្អុលចំមុខលើអាមេរិក​

| 01 Jan 2018 14:43 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 124 | មតិ៖ 0
 

ឆ្នាំ​២០១៧កន្លងមកដែលជាឆ្នាំត្រូវបានគេចាត់ទុកថា មានភាពតានតឹងបំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមត្រជាក់ ដោយការប្រឈមមុខដាក់គ្នា សង្គ្រាមពាក្យសម្តី​បានផ្ទុះឡើងរវាង ប្រធានាធិបតីអាមេរិក​និងកូរ៉េខាងជើង ។ ប៉ុន្តែនៅឆ្នាំ​២០១៨នេះ ភាពតានតឹងនៅតែបន្តដដែល ហើយអាចខ្លាំងជាងមុនទៅទៀត ។

នៅថ្ងៃតំបូងនៃឆ្នាំ​២០១៨ មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន​បានអានសារ ជូនពរពលរដ្ឋ មិនតែប៉ុណ្ណោះក៏បានគំរាមកំហែងអាមេរិក​ថា «ទឹកដីអាមេរិកស្ថិតនៅក្នុងគោលដៅវាយប្រហារ​ដោយបរមាណូ​ពីកូរ៉េខាងជើង »។ ​សារដើមឆ្នាំ​២០១៨ របស់លោកគីមជុងអ៊ុនត្រូវបានផ្សព្វផ្សាយតាមកញ្ចក់ទូរទស្ស  Chosun ។

សកម្មភាពខាងលើរបស់កូរ៉េខាងជើង គឺជាការបញ្ចាក់ថា កូរ៉េខាងជើង ជាប្រទេសបរមាណូ  ក្រោយពេល​បច្ចេកវិទ្យាមីស៊ីល និងបរមាណូឈានដល់កំរិតកំពូល មិនចាញ់មហាអំណាចអាមេរិក​ រុស្ស៊ីនិងចិននោះឡើយ។

មេដឹកនាំគីមជុងអ៊ុនបញ្ចាក់ថា​«អាមេរិក នឹងមិនហាន​ផ្តើមសង្គ្រាមជាមួយខ្ញុំ និង​កូរ៉េខាងជើងនោះឡើយ ក្រោយពេលកូរ៉េខាងជើង បានសម្រេចការកសាង បរមាណូយុទ្ធសាស្ត្រ  សម្រាប់វាយប្រហារនៅក្នុងសង្គ្រាម។

មេដឹកនាំកូរ៉េខាងជើង បានប្រកាសទៀតថា កុងតាក់បរមាណូ​គឺស្ថិតនៅលើតុធ្វើការជានិច្ច  ហើយនឹងចុចវាបើសន្តិសុខកូរ៉េខាងជើងរងការគំរាមកំហែងនោះ។

ក្រៅពីនេះមេដឹកនាំកូរ៉េខាងជើង បាន បញ្ចាក់ពីជោកជ័យនៅក្នុងវិស័យសេដ្ឋកិច្ចប្រទេសនេះ ជួយដល់ការរស់នៅរបស់ពលរដ្ឋកាន់តែប្រសើរថែមទៀត។ ក្រៅពីនេះលោកក៏បានបង្ហាញពីការប្តេជ្ញាថា ទីក្រុងព្យុងយ៉ាងនឹងធ្វើតេសសាកល្បង មីស៊ីលឆ្លងទ្វីបជាច្រើនទៀត។

សន្តរកថាដើមឆ្នាំរបស់មេដឹកនាំគីមជុងអ៊ុនទទួលបានការចាប់អារម្ភយ៉ាងខ្លាំងពលរដ្ឋកូរ៉េខាងត្បូង ថាតើមេដឹកនាំកូរ៉េខាងជើងមានបំណងចង់ផ្សះផ្សាទំនាក់ទំនង ឬធ្វើភាពតានតឹងថយចុះវិញ ។

 

ក្រៅពីការចង់​ពិភាក្សាគ្នាជាមួយកូរ៉េខាងត្បូង ជុំវិញការប្រកួតកីឡាអូឡាំពិករដូវរងារ ឆ្នាំ២០១៨ នៅទឹកដី​កូរ៉េខាងត្បូងនោះ ប្រទេសកូរ៉េខាងជើង ដែលមានប្រមុខដឹកនាំ​កំពូលផុត​លេខ គឺលោក គីម ជុងអ៊ុន ថែមទាំងបាន​អំពាវនាវឲ្យ ក្រុមជំនាញទាំងអស់ក្នុង​ប្រទេសរបស់លោក បង្កើនការផលិត​អាវុធនុយក្លេអ៊ែរ ជាលក្ខណៈទ្រង់ទ្រាយធំតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃចន្ទ ទី០១ ខែមករា ឆ្នាំ២០១៨។

លោក គីម ជុងអ៊ុន ត្រូវបានសារព័ត៌មាន​កូរ៉េខាងត្បូងមួយ ដកស្រង់សម្តី​យ៉ាងដូច្នេះថា «វាអាចទៅរួច ដែលយើងត្រូវធ្វើ​ការផលិតក្បាលគ្រាប់​នុយក្លេអ៊ែរ និងមីស៊ីលផ្លោង ដើម្បីធ្វើការ​ដាក់ពង្រាយជា​លក្ខណៈទ្រង់ទ្រាយធំ។ កូរ៉េខាងជើង​អាចទប់ទល់នឹងការ​វាយប្រហារដោយ​នុយក្លេអ៊ែរគ្រប់ទម្រង់​ពីសហរដ្ឋអាមេរិក ហើយសមត្ថភាពនុយ​ក្លេអ៊ែររបស់យើង គឺឥតដែន​កំណត់ឡើង ដែលអាចការពារប្រទេសយើង កុំឲ្យអាមេរិកមក​ប្រឡែងលេងនឹង​ដុំភ្លើង»។

គួរបញ្ជាក់ថា នៅមុនការលើកឡើងអំពីការបង្កើតផលិតកម្ម នៃអាវុធនុយក្លេអ៊ែរនេះ លោក គីម ក៏បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ ដូចគេ​ឯងនៅលើ​​សកលលោកផងដែរ ប៉ុន្តែក្នុងនោះអ្វីដែល​គ្រប់គ្នាគិតថា ជាចំណុចវិជ្ជមានថ្មីបំផុត គឺមេដឹកនាំវ័យក្មេងរូបនេះ បានបង្ហាញឆន្ទៈ​ក្នុងការបើកកិច្ចពិភាក្សា​ ជាមួយកូរ៉េខាងត្បូង​​ទៅលើការ​ប្រកួតកីឡាអូឡាំពិក​​​រដូវ​រងារ ដែលនឹងប្រារព្ធធ្វើឡើង​​​នៅកូរ៉េខាងត្បូង ក្នុងឆ្នាំ២០១៨នេះ ហើយដែល​កូរ៉េខាងជើង​ ​ក៏ទទួលបានសំបុត្រ​អញ្ជើញ​ក្នុងការចូលរួម​​ផងដែរនោះ៕

 

 
សារដើមឆ្នាំរបស់មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន​ចង្អុលចំមុខលើអាមេរិក​
 
សារដើមឆ្នាំរបស់មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន​ចង្អុលចំមុខលើអាមេរិក​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!