ថ្ងៃ សុក្រ ទី 19 ខែ មករា ឆ្នាំ 2018 ម៉ោង 03:43:42 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

អំណរឆ្នាំថ្មី២០១៨ រថយន្តរាប់ពាន់គ្រឿងត្រូវបានដុត អបអរឆ្នាំថ្មី

| 02 Jan 2018 13:57 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 36 | មតិ៖ 0
 

ក្រសួងមហាផ្ទៃបារំាងបានប្រកាសឲ្យដឹងថា នៅក្នុងយប់ឆ្លងឆ្នាំ មានករណីដុតបំផ្លាញរថយន្តនៅទូទាំងប្រទេស ដោយមានរថយន្តជា​១០០០គ្រឿងត្រូវបានដុតបំផ្លាញ ដើម្បីស្វាគមន៍ឆ្នាំ​២០១៨។

នៅថ្ងៃទី​១ខែមករាឆ្នាំ​២០១៨ ក្រសួងមហាផ្ទៃបារាំង បានប្រកាសថា​« ដូចរាល់ឆ្នាំ​មានការដុតរថយន្តដើម្បីស្វាគមន៍ឆ្នាំថ្មី​ នៅទូទាំងប្រទេស ដោយនៅក្នុងឆ្នាំនេះមានរថយន្តដល់ទៅ​១០៣១គ្រឿងត្រូវបានដុតបំផ្លាញ ។ តួលេខខាងលើតិចជាងកាលពីឆ្នាំ​២០១២និង​២០១៣ ដែលមានរថយន្តដល់ទៅ​១១៩៣ត្រូវបានដុតបំផ្លាញ។ ប៉ុន្តែច្រើនជាងឆ្នាំ​២០១៦ដែលមានរថយន្តតែ​៩៣២គ្រឿងត្រូវបានដុត​ស្វាគមន៍ឆ្នាំថ្មី។

នៅក្នុងសកម្មភាពខាងលើ មានមនុស្សដល់ទៅ​៥១០នាក់ត្រូវបានចាប់ខ្លួន​នៅថ្ងៃដំបូងនៃឆ្នាំ​២០១៨ពាក់ព័ន្ធនិងសកម្មភាពខាងលើ។ ចំនួនពលរដ្ឋត្រូវចាប់ខ្លួនក៏ច្រើនជាងឆ្នាំ​២០១៧និង​២០១៧ ដែលពេលនោះមានតែ ៤៥៤នាក់ប៉ុណ្ណោះ​។​ នៅក្នុងសកម្មភាពខាងលើ មានបូលិស​៨នាក់ និងទាហាន​៤នាក់រងរបួស នៅក្នុងហេតុការដុតរថយន្តខាងលើ។

បារាំង បានដាក់ពង្រាយ ក្រុមសន្តិសុខជាង ១៤០ពាន់នាក់ត្រូវបានដាក់ពង្រាយនៅគ្រប់ទិសទី​ដើម្បីទប់ស្កាត់ការដុតរថយន្ត​ ពន្លិតអគ្គីភ័យ និងរក្សាសន្តិសុខ។

ការដុតរថយន្ត កំពុងក្លាយទៅជាប្រពៃណីអាក្រក់មួយនៅប្រទេសបារាំង  ដោយក្រុមយុវជន បាតុដុតរថយន្ត ជាច្រើននៅតាមដងផ្លូវ ក្នុងពេលស្វាគមន៍ឆ្នាំថ្មី។

នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀត នៅក្នុងប្រទេសអង់គ្លេសវិញ មានចំណត់រថយន្តមួយកន្លែង ឆាប់ឆេះ បានដុតបំផ្លាញរថយន្តរហូតដល់ទៅ​១៤០០គ្រឿង ក្នុងថ្ងៃចុងក្រោយនៃឆ្នាំចាស់ ២០១៧​ ស្ថិតនៅទីក្រុងលីវើភូល ។ មូលហេតុគឺកើតចេញពីរថយន្តមួយគ្រឿងចត់នៅក្នុងចំណតនោះឆាប់ឆេះ​ហើយរាលដាល់នៅទូទាំងចំណត់រថយន្តតែម្តង។ក្រុមពន្លិតអគ្គិភ័យចំណាយពេលដល់ទៅ​៦ម៉ោងទើបអាចគ្រប់គ្រងស្ថានភាពបាន៕

 

 
អំណរឆ្នាំថ្មី២០១៨ រថយន្តរាប់ពាន់គ្រឿងត្រូវបានដុត អបអរឆ្នាំថ្មី
 
អំណរឆ្នាំថ្មី២០១៨ រថយន្តរាប់ពាន់គ្រឿងត្រូវបានដុត អបអរឆ្នាំថ្មី
 
អំណរឆ្នាំថ្មី២០១៨ រថយន្តរាប់ពាន់គ្រឿងត្រូវបានដុត អបអរឆ្នាំថ្មី
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!