ថ្ងៃ ពុធ ទី 25 ខែ មេសា ឆ្នាំ 2018 ម៉ោង 00:32:55 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ស្លាប់​១២នាក់ដោយបាតុកម្មនៅក្នុងប្រទេសអីរ៉ង

| 02 Jan 2018 13:59 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 137 | មតិ៖ 0
 

បាតុកម្មបានផ្ទុះឡើងនៅក្នុង​ទីក្រុងជាច្រើនក្នុងប្រទេសអីរ៉ង​ ដើម្បីប្រឆាំងនិងរដ្ឋាភិបាល​ ក្នុងពេលដែលភាពក្រីក្រនិង គ្មានការងាធ្វើកាន់តែច្រើន នៅក្នុងប្រទេសនេះ។

បណ្តាញទូរទស្សជាតិអីរ៉ង បានផ្សាយថា​នៅថ្ងៃដំបូងក្នុងឆ្នាំ​២០១៨ មានមនុស្សស្លាប់ ១២នាក់ នៅក្នុងមហាបាតុកម្មប្រឆាំងនិងរដ្ឋាភិបាលនៅក្នុងប្រទេសនេះ ។ ជនរង្គ្រោះ​១០នាក់ស្លាប់នៅពេលប៉ះទង្គិចជាមួយ​ប៉ូលិស និង​២នាក់ទៀតនៅមន្ទីពេទ្យ ។

សារព័ត៌មាន​ AP ​បានផ្សាយថា «បាតុករមួយចំនួន មានអាវុធ ដោយប៉ុនប៉ងវាយប្រហារទៅលើទីតាំងប៉ូលិស និងយោធានៅក្នុងប្រទេសនេះ ទើប កម្លាំងទាហានវាយប្រហារតបតវិញ»។ព័ត៌មានខាងលើ ត្រូវបានផ្សព្វផ្សាយក្រោយពេលដំណាងរាស្ត្រអីរ៉ងលោក​ Hedayatollah Khademi ​បានឲ្យដឹងថាមានមនុស្ស ៤នាក់ស្លាប់​នៅក្នុងការប៉ះទង្គិចគ្នា​រវាងបាតុករនិងប៉ូលិស ។ លោកបន្តទៀតថា មានមនុស្ស​២នាក់ស្លាប់នៅយប់ថ្ងៃអាទិត្យ ស្ថិតនៅទីក្រុង​ Izeh ​។

ប្រធានាធិបតីអីរ៉ងលោក ហាសសានរ៉ូហានី បានថ្លែងតាមបញ្ចក់ទូរទស្ស​ទៅកាន់ពលរដ្ឋ​ដើម្បីជួយកាត់បន្ថយភាពតានតឹង ក្រោយពេលមានមនុស្សជាច្រើនស្លាប់​។ លោក រ៉ូហានីបានបញ្ចាក់ថា ពលរដ្ឋមានសិទ្ធ បញ្ចេញមតិរបស់ខ្លួន និងសម្តែងការខកចិត្តចំពោះការដឹកនាំរបស់រដ្ឋាភីបាល ប៉ុន្តែត្រូវរក្សាការអត់ធ្មត់ បញ្ចៀសអំពោះហឹង្សា។

ពាក់ព័ន្ធនិងស្ថានភាពខាងលើ ប្រធានាធិបតីអាមេរិកដូណាលត្រាំ​បានវិភាគជុំវិញការធ្វើបាតុកម្មនៅក្នុងប្រទេសអីរ៉ង​ ដោយលោកត្រាំបានបញ្ចាក់ថា​«​នៅទីបំផុតពលរដ្ឋអីរ៉ង មានភាពយលដឹងនឹងឆ្លាតវៃជាងមុន​»។ លោកត្រាំបន្តទៀតថា ទីក្រុងវ៉ាស៊ីនតោន និងតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើការបំពានសិទ្ធមនុស្សនៅក្នុងប្រទេសអីរ៉ង។

បាតុកម្មចាប់ផ្តើមកើតឡើងនៅទីក្រុង​ Mashhad ​ភាគខាងជើងប្រទេសអីរ៉ង  នៅពេលដែលមានមនុស្ស ជាច្រើនប្រមូលផ្តុំប្រឆាំងនិងតម្លៃប្រេង ស្បៀងអាហារឡើងថ្លៃ ។ មកទលពេលនេះសកម្មភាពធ្វើបាតុកម្មនោះមានមនុស្ស ជាង​៥០នាក់ត្រូវបានចាប់ខ្លួន។

ក្រុមអ្នកវិភាគបានលើកឡើងថា ការដែលប្រធានាធិបតីអាមេរិកលូកដៃចូលក្នុងវិបត្តិនៅក្នុងប្រទេសអីរ៉ង នឹងជម្រុញឲ្យ​បាតុកម្មនឹងអំពើហឹង្សាកាន់តែខ្លាំងឡើង​ ក្រោយលោកត្រាំប្រកាសតាមដានរាល់សកម្មភាព រំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសនោះ។

ស្ថានភាពនៅក្នុងប្រទេសអីរ៉ង អាចនឹងឈានទៅរកកន្លងចាសរបស់ស៊ីរី  ប្រសិនបើរដ្ឋាភីបាល មិនអាចទប់ស្កាត់ពលរដ្ឋធ្វើបាតុកម្មនោះទេ។

អ្នកឯកទេសរបស់អីរ៉ង ក៏បានលើកឡើងថា គោលដៅរបស់ប្រទេសលោកខាងលិច មានអាមេរិកនិងអីស្រាអែលជាដើម បានចាត់ទុកអីរ៉ងជាគោលដៅបន្ទាប់ ពីស៊ីរី អីរ៉ាក់និងអាហ្វហ្គានិស្ថាន ក្នុងការកម្ចាត់មេដឹកនាំដែលប្រឆាំងនិងអាមេរិក៕

 

 

 
ស្លាប់​១២នាក់ដោយបាតុកម្មនៅក្នុងប្រទេសអីរ៉ង
 
ស្លាប់​១២នាក់ដោយបាតុកម្មនៅក្នុងប្រទេសអីរ៉ង
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!