ថ្ងៃ សុក្រ ទី 19 ខែ មករា ឆ្នាំ 2018 ម៉ោង 03:43:27 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ទឹកជំនន់និងគ្រោះរាងស្ងួត កំពុងតែគំរាមកំហែងពលរដ្ឋនៅលើភពផែនដី

| 03 Jan 2018 14:47 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 41 | មតិ៖ 0
 

ទឹកសមុទ្រកើនឡើង​បានគំរាមកំហែង ពន្លិចប្រទេសនិងទីក្រុងជាច្រើន​ បាត់ចេញពីផែនទីពីភពលោក ​នៅក្នុងសតវត្សន៍ទី​២១នេះ​ ប្រសិនបើមនុស្សមិនមានវិធានការទប់ស្កាត់ទាន់ពេលវេលា នៅតែអនុវត្ត នយោបាយអាតា្មនិយម មិនខ្វល់ពីបម្រែបម្រួលអាកាសធាតុដូច អាមេរិក ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសជាដើម។

អង្គការណាសាបានប្រកាសថា បណ្តាលកោះនៅប៉ាស៊ីហ្វិក​និងមហាសនុទ្រឥណ្ឌា  ប្រឈមនិងការបាត់បង់មុខនគេ​។ បណ្តាលកោះ ប្រទេសដូចជា Maldives និង​ Tuvalu នឹងគ្មានមនុស្សរស់នៅទៀតឡើយនៅឆ្នាំ​២០៥០។​ចំណែកកោះ​ Kribati ​នឹងស្ថិតនៅក្រោមទឹកសមុទ្រ នៅឆ្នាំ​២១០០។

ក្រៅពីកោះទាំងនោះ នៅមានទីក្រុងជាច្រើនទៀត ត្រូវទឹកសមុទ្រជនលិច ក្លាយជាទីក្រុងបាតសមុទ្រវិញ។ អង្គការណាសា បានប្រកាសថា នៅឆ្នាំ​២១០០ ទឹកសមុទ្រនឹងមានកម្ពស់ជាង ២ម៉ែត្រ ដោយសារតែភ្នុំទឹកក់នៅប៉ុលខាងជើងផែនដីរលាយជាបន្តបន្ទាប់។

ជាមួយនឹងកម្ពស់ទឹកសមុទ្រកើនឡើងនោះ ទីក្រុងមួយចំនួននៅអឺរ៉ុប ដូចជា Venice , Amsterdam ឬ Hamberg ​នឹងត្រូវបាត់បង់ ដោយទឹកសមុទ្រគ្រប់ដណ្តើប។ ដោយឡែកនៅអាស៊ាន ទីក្រុងបាងកក់ប្រទេសថៃ ក៏ប្រឈមនិងការលិចផងដែរដោយស្ថិតនៅតំបន់ទាប។

ក្រៅពីគ្រោះទឹកជំនន់ ផ្ទៃដីដែលនៅសេសសល់ រហូតដល់​១ភាគ​៤នឹងជួបគ្រោះរាំងស្ងតយ៉ាងខ្លាំង ក្លាយទៅជាវាលរហោដ្ឋាន បើទោះបីប្រទេស​ទាំងអស់​លើពិភព​លោក​ អាច​សម្រេច​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ២អង្សារ នៅ​ឆ្នាំ​២០២០ក៏ដោយ។ នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ ដែល​ចេញ​ផ្សាយនៅថ្ងៃអង្គារទី​២ធ្នូ ​ដោយទស្សនាវដ្តី Nature Climate Change ។

ការសិក្សា​របស់​ Nature Climate Change ដែល​ប្រមូល​ផ្តុំ​ដោយ​អ្នក​ជំនាញ​ខាង​ប្រែប្រួល​អាកាសធាតុ បង្ហាញថា ​ពិភពលោក​​នឹង​បន្ត​ប្រឈម​ខ្លាំង ​នឹង​បម្រែបម្រួល​​អាកាសធាតុ។ បាន​សេចក្តីថា ប្រសិន​បើ​ប្រទេស​ទាំងអស់​ នាំគ្នា​សម្រេច​កាត់​បន្ថយ​​កម្តៅ​ផែនដី ឲ្យ​បាន​​ចំនួនត្រឹម​​២អង្សារសេ ស្រប​តាម​គោល​បំណង​នៃកិច្ចព្រមព្រៀម​អាកាសធាតុ​ក្រុងប៉ារីស ក៏ដោយ ក៏​ ផែន​ដី នៅតែរងគ្រោះ​​​ក្តៅ​ស្ងួត ១ភាគ​៤នៃផ្ទៃក្រឡា​ដែរ​។

ក៏ប៉ុន្តែ ករណី ប្រសិនបើ គេ​​អាច​សម្រេ​ច​​កាត់​បន្ថយ​កម្តៅឲ្យ​សល់​តិច​ជាង ​១,៥ អង្សារសេ នោះ​ភាព​ក្តៅ​ស្ងួត​ហួត​ហែង នឹង​អាច​កាត់​បន្ថយបាន ​ទៅ​ជិត​ពាក់​កណ្តាល​ផែន​ដី តែ​ក៏នៅតែ​មាន​បញ្ហា​កម្តៅ​ដែរ​។ នេះ​បើ​យោង​តាម​សិក្សា​របស់​​ក្រុម​អ្នក​ជំនាញ​ដដែល​។ ទោះយ៉ាងនេះក្តី ការ​កាត់​បន្ថយកម្តៅ​នេះ គឺ ​លំបាកនឹង​សម្រេច​បាន​ខ្លាំងណាស់ ពីព្រោះថា សព្វថ្ងៃ កំណើន​កម្តៅ​ភព​ផែន​ដី គឺច្រើន​ជាង​៣អង្សារ​សេ ទៅហើយ។

តាម​របាយការណ៍ដដែល តំបន់​ដែលអាច​នឹង​​រងគ្រោះ​ក្តៅ​ស្ងួត​​ខ្លាំង គឺ​មាន​នៅ​ភាគ​ខាង​ត្បូង​អឺរ៉ុប ប៉ែក​ខាង​ត្បូង​អាហ្វ្រិក អាមេរិកកណ្តាល​ ឆ្នេរ​អូស្ត្រាលី និង​ ​អាស៊ីអាគ្នេយ៍ ដែល​រាប់បញ្ចូល​​ទាំង​កម្ពុជាផង​​។ ការ​ស្ងួត​ខ្លាំង គឺ​នាំឲ្យ​ក្តៅខ្លាំងហួត​ហែង និង​នាំឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ជា​ដើម។​ នេះជាការ​អះអាង​របស់លោក Su Jong Jeong ​អ្នក​ជំនាញ​ម្នាក់​នៅក្នុង​ចំណោមអ្នក​សរសេរបាយការណ៍​ខាងលើ និងជា​អ្នក​ស្រាវជ្រាវ​នៅ​សកលវិទ្យាល័យវិទ្យាសាស្ត្រ​និង​ប​ច្ចេទេស Shenzhen នៅស្រុក​​ចិន។​

សូម​ជម្រាបថា កិច្ចព្រមព្រៀម​ស្តីពី​អាកាសធាតុ​ ក្រុងប៉ារីស ដែល​រដ្ឋ​ជា​ច្រើន បាន​​ចុះ​ហត្ថលេខាបេជ្ញាចិត្ត​ សម្រេច​ឲ្យ​បាន​ការ​កាត់​បន្ថយ​បម្រែបម្រួល​អាកាសធាតុផែនដី ពី​១កន្លះ ទៅ​២អង្សារសេ នៅ​ឆ្នាំ​២០២០។ ក៏ប៉ុន្តែ សហរដ្ឋអាមេរិក ក្រោម​ការ​ដឹកនាំ​របស់​លោក ដូណាល ត្រាំ បា​នសម្រេច​ដកខ្លួន​ចេញពីកិច្ច​ព្រម​ព្រៀង​នេះ ព្រោះ​ខ្លាច​​បាត់ប្រយោជន៍​សេដ្ឋកិច្ច​អាមេរិក៕

 

 
ទឹកជំនន់និងគ្រោះរាងស្ងួត កំពុងតែគំរាមកំហែងពលរដ្ឋនៅលើភពផែនដី
 
ទឹកជំនន់និងគ្រោះរាងស្ងួត កំពុងតែគំរាមកំហែងពលរដ្ឋនៅលើភពផែនដី
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!