ថ្ងៃ ពុធ ទី 25 ខែ មេសា ឆ្នាំ 2018 ម៉ោង 00:33:31 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

កុងតាក់បរមាណូនៅលើតុកដូចគ្នា បើលោកត្រាំ និងគីមជុងអ៊ុនចុចនោះ មនុស្ស​១លាននាក់ស្លាប់មួយរំពិច

| 03 Jan 2018 14:48 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 117 | មតិ៖ 0
 

ក្រោយពេលមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន​ប្រកាស ថាកុងតាក់បញ្ចារ បរមាណូ ស្ថិតនៅលើតុធ្វើការរបស់លោក ​ដោយអាចចុចបញ្ចារគ្រប់ពេល ។ ចំណែកប្រធានាធិបតីអាមេរិកដូណាលត្រាំ ក៏បានប្រកាសដែរថា កុងតាក់បរមាណូរបស់លោក​មានធំជាង និងខ្លាំងជាង ច្រើន ។

ក្រុមអ្នកឯកទេសបានបញ្ចាក់ថា​ប្រសិនបើ​ មេដឹកនាំទាំងពីរចុចកុងតាក់បរមាណូនោះ ​យ៉ាងហោចណាស់ក៏មានមនុស្ស ១លាននាក់ស្លាប់ ភ្លាមៗនៅថ្ងៃដំបូង តែម្តង។

 លោក​ David Morey ​អ្នកឯកទេសបានបញ្ចាក់ថា​« គ្មានជម្រើសណាល្អជាងនេះ​សម្រាប់កូរ៉េខាងជើងឬ ? បើសង្គ្រាមកើតឡើង មិនថាទ្រព្យសម្បត្តិនោះឡើយ អាយុជីវិតមនុស្សជាច្រើន ក៏ត្រូវបំផ្លាញផងដែរ។ លោកបន្តទៀតថា និងមិនមានការពិតឡើយ ដោយគិតថា ការដាក់ទណ្ឌកម្ម និងធ្វើឲ្យកូរ៉េខាងជើង បោះបង់កម្មវិធីបរមណូរបស់ប្រទេសនេះ។

បើទោះបីអាមេរិកនៅតែ មិនមានការអត់ធ្មត់ តបតវិញភ្លាមៗ តែទីបំផុត! កូរ៉េខាងជើង ប្រកាសបើកខ្សែទូរស័ព្ទបន្ទាន់ឡើងវិញជាមួយកូរ៉េខាងត្បូង។កូរ៉េខាងជើង នៅថ្ងៃពុធនេះ បានសម្រេចចិត្តបើកបណ្តាញខ្សែទូរស័ព្ទក្រហម (Hotline) ទាក់ទងឆ្លងព្រំដែនឡើងវិញ ហើយដើម្បីពិភាក្សាអំពីកិច្ចសន្ទនា អន្តរកូរ៉េជាមួយកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនសីនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០១៨។

កាលពីដំបូងឡើយ បើតាមស្ថានីយទូរទស្សន៍កូរ៉េខាងជើង KCNA​ នាយកទីភ្នាក់ងាររបស់កូរ៉េខាងជើង ដែលទទួលបន្ទុកកិច្ចការអន្តរកូរ៉េ បាន​ចេញ​សេចក្តី​ប្រកាស​ថា ប្រទេស​របស់​ខ្លួន នឹងបើកច្រកកិច្ចសន្ទនានៅឯភូមិរួមព្រំដែន Panmunjeom នាវេលាម៉ោង០៣៖០០នាទី​រសៀល​ថ្ងៃ​ពុធ​នេះ (ម៉ោងនៅទីក្រុងព្យុង​យ៉ាង)។

គួរជម្រាបថា សេចក្តីប្រកាសខាងលើនេះ ពីសំណាក់កូរ៉េខាងជើង ត្រូវបានធ្វើឡើង មួយថ្ងៃក្រោយពីទីក្រុងសេអ៊ូល បានស្នើ​ឲ្យមានការរៀបចំកិច្ចប្រជុំកម្រិតខ្ពស់រវាង ប្រទេសទាំងពីរ នៅឯភូមិ Panmunjeom នាថ្ងៃទី០៩ ខែមករានេះ ក្រោយពីមេដឹកនាំរបប​ក្រុង​ព្យុងយ៉ាង លោក គីម ជុងអ៊ុន បានបង្ហាញ​ពីបំណងបើកកិច្ចសន្ទានា​ ជាមួយ​កូរ៉េខាងត្បូង៕

 

 
កុងតាក់បរមាណូនៅលើតុកដូចគ្នា បើលោកត្រាំ និងគីមជុងអ៊ុនចុចនោះ មនុស្ស​១លាននាក់ស្លាប់មួយរំពិច
 
កុងតាក់បរមាណូនៅលើតុកដូចគ្នា បើលោកត្រាំ និងគីមជុងអ៊ុនចុចនោះ មនុស្ស​១លាននាក់ស្លាប់មួយរំពិច
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!