ថ្ងៃ ពុធ ទី 17 ខែ មករា ឆ្នាំ 2018 ម៉ោង 11:07:11 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

អីរ៉ងដង្ហែរក្បួនគាំទ្រ​រដ្ឋាភិបាលជាទ្រងទ្រាយធំ

| 04 Jan 2018 12:16 | ដោយ៖ kemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 45 | មតិ៖ 0
 

កាលពីថ្ងៃទី ៣ខែមករា ពលរដ្ឋអីរ៉ងរាប់ពាន់នាក់បាននាំគ្នាដង្ហែរក្បួនព្យុះហយាត្រា នៅទីក្រុងជាច្រើនទូទាំងប្រទេសបង្ហាញការគាំត្រដល់រដ្ឋាភិបាលនិងរបបដឹកនាំនៅក្នុងប្រទេសនេះ ។ សកម្មភាពខាងលើកើតឡើងក្រោយពេល មានវិវាទ ជាងមួយសប្តាហ៍កន្លងមកដោយសារតែបាតុកម្មប្រឆាំងរដ្ឋាភិបាល​បណ្តាលឲ្យមានមនុស្ស ជាង​២០នាក់ស្លាប់។

សារព័ត៌មាន​ AFP ​បានផ្សាយថា​ តាមរូបភាពពីបណ្តាញទូរទស្សអីរ៉ង​បង្ហាញឲ្យឃើញថា ពលរដ្ឋអីរ៉ងរាប់សិបពាន់នាក់​បានដង្ហែរក្បួនព្យុះហយាត្រាគាំទ្រ រដ្ឋាភិបាល នៅតាមបណ្តាទីក្រុង ដូចជា  Qom, Ahwaz, Kermanshad ។ ក្រុមដង្ហែរក្បួនបានលើកបដាគាំទ្រនិងរូបភាព មេដឹកនាំសាសនាដែលមានអត្ថិពលបំផុតនៅក្នុងប្រទេស គឺលោក​ Ali Khamenei ។

ពលរដ្ឋដង្ហែរក្បួនគាំទ្រកើតឡើង ក្នុងពេលដែល​រដ្ឋាភិបាលអីរ៉ង ប្រឈមនិងការធ្វើបាតុកម្មប្រឆាំង ទ្រងទ្រាយធំមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ​២០០៩ ។នៅពេលនោះមានបាតុកម្មហឹង្សា បានកើតឡើងនៅទីក្រុងជាច្រើននៅក្នុងប្រទេសនេះ។

បាតុកម្មហឹង្សានៅក្នុងប្រទេសអីរ៉ង រងការថ្កោលទោសយ៉ាងខ្លាំងពីប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិក​និងអីស្រាអែលជាដើម ។ ប្រធានាធិបតីអាមេរិក អំពាវនាវដល់អីរ៉ងគោរព សិទ្ធសេរីភាព របស់ពលរដ្ឋ នៅក្នុងការទាមទា ផលប្រោយជន៍របស់ខ្លួន។ លោកត្រាំធ្លាប់បានលើកឡើងថា​នេះជាពេលវេលាសមស្រាប់សម្រាប់ពលរដ្ឋអីរ៉ងក្នុងការផ្លាសប្តូររបបដឹកនាំនៅក្នុងប្រទេសនេះ។

មេដឹកនាំកំពូល របស់ប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ បានធ្វើការចោទ ប្រកាន់ សត្រូវប្រទេសរបស់ខ្លួនថា ជាអ្នកនៅពីក្រោយភាព ចលាចល តាមដងផ្លូវ អស់រយៈកាល ជាច្រើនថ្ងៃនេះ ស្របពេលដែលចំនួន អ្នកស្លាប់សរុប ពីបាតុកម្មប្រឆាំងរដ្ឋាភិបាលនោះ បានកើនឡើងដល់២១នាក់។

នៅក្នុងប្រតិកម្មបឋមរបស់លោក ចំពោះភាពចលាចលក្នុងប្រទេសនោះ មេដឹកនាំកំពូល របស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានថ្លែងដូច្នេះថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ សត្រូវរបស់អ៊ីរ៉ង់ បនរប្រើប្រាស់ឧបករណ៍ផ្សេងៗជាច្រើន រួមទាំងប្រាក់ អាវុធ នយោបាយ និងឧបករណ៍ស៊ើបការណ៍សម្ងាត់ ដើម្បីបង្កើតបញ្ហា ឲ្យដល់សាធារណរដ្ឋឥស្លាម។

យោងតាមប្រភពព័ត៌មាន ពីកាសែតរ៉យទ័រ ចេញផ្សាយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ មេដឹកនាំរូបនេះ មិនបានប្រាប់ឈ្មោះសត្រូវទាំងនោះទេ ប៉ុន្តែលោក Ali Shamkhani ជាលេខា ធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូល បាននិយាយថា សហរដ្ឋអាមេរិក អង់គ្លេស និងអារ៉ាប៊ី សាអូឌីត នៅពីក្រោយកុប្បកម្ម។

ចំណែកប្រទេសជាសម្ព័ន្ធមិត្តរបស់អីរ៉ង ដូចជាតួគី និងរុស្ស៊ី បានថ្កោលទោស អាមេរិកអីស្រាអែល​ថាបានលូកដៃចូលក្នុងវិបត្តិអីរ៉ង ធ្វើឲ្យស្ថានភាពកាន់តែតានតឹង។រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន នេតាន់យ៉ាយូ កំពុងគំាទ្រក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់ ខណៈចំនួនអ្នកស្លាប់ក្នុងការប៉ះទង្គិចគ្នាដោយអំពើហិង្សារវាងក្រុមបាតុករ និងប៉ូលិសកើន ដល់២៣នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៣ ខែមករា ឆ្នាំ២០១៨។

យោងតាមការដងស្រង់សម្ដីដោយសា្ថនីយ៍ទូរទស្សន៍ CNN ជាភាសាតួកគី លោក Mevlut Cavusoglu នៅថ្ងៃពុធនេះ ក៏បានបញ្ជាក់ផងដែរថាតួកគីប្រឆាំងជានិច្ចរាល់ ការជ្រៀតជ្រែតពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់។ លោករដ្ឋមន្ត្រីការបរទេសរូបនេះ បានបន្ថែមទៀតថា តួកគីមិនបានធ្វើការធានាណាមួយទៅកាន់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយវិបត្តិការទូត ដែលជំរុញឱ្យប្រទេសទាំងពីរផ្អាកការផ្ដល់ទិដ្ឋាការនោះទេ។

គួរបញ្ជាក់ថា បាតុកម្មតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់អស់រយៈពេលជា០៦ថ្ងៃមកនេះ រាប់ចាប់ពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនមក បានបណ្ដាលឱ្យមនុស្ស២៣នាក់បាត់បង់ជីវិត រីឯមនុស្សច្រើនជាង៤៥០នាក់ត្រូវបានចាប់ខ្លួន។

ចំណែកអង្គការសហប្រជាជាតិវិញ ក្រោយរយៈពេលមួយសប្តាហ៍ស្ងប់ស្ងាត់ ទីបំផុត អគ្គលេខាធិការ UN «សម្តែងការសោកសាយខ្លាំង ចំពោះការបាត់បង់ជីវិត​ប្រជាជនអ៊ីរ៉ង់» និងអំពាវនាវកុំឲ្យអាជ្ញាធរអ៊ីរ៉ង់ ប្រើហិង្សាលើក្រុមបាតុករ។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​ អាន់តូនីញ៉ូ ហ្គួទែរ៉ែស (Antonio Guterres) បានសម្ដែងការសោកស្ដាយ​យ៉ាងខ្លាំង ចំពោះការបាត់បង់​ជីវិតមនុស្សនៅ​ក្នុង​បាតុកម្មតវ៉ា ដោយហិង្សា​ដែលកំពុងបន្តកើត​មាន នៅក្នុងប្រទេសអ៊ីរ៉ង់។ ប៉ុន្តែទន្ទឹមគ្នា​នឹងការព្រួយបារម្ភ លោកបានអំពាវនាវ​ផងដែរ​ឱ្យកងកម្លាំង​សន្តិសុខ និងក្រុមអ្នកតវ៉ា​ជៀសវាងឱ្យ បានការប្រើប្រាស់​អំពើហិង្សា។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០១៨។​

នៅក្នុងសេចក្ដីថ្លែងការណ៍​ ចេញផ្សាយកាលពី​ថ្ងៃពុធ អ្នកនាំពាក្យរបស់ លោក Antonio Guterres គឺលោក ហ្វារហាន ហាក (Farhan Haq) បានលើក​ឡើងយ៉ាងដូច្នេះថា «លោក​អគ្គលេខាធិការ​​ពិតជាការសោកស្ដាយ និងព្រួយបារម្ភជា​ខ្លាំង​ចំពោះការបាត់បង់​អាយុជីវិត​មនុស្ស នៅក្នុងបាតុកម្មតវ៉ា​នៅប្រទេស​​អ៊ីរ៉ង់... ហើយបានជំរុញ​ឱ្យមានការគោរព​សិទ្ធិមនុស្ស និងការប្រមូលផ្ដុំគ្នា​ដោយសន្តិវិធី ព្រមទាំងសេរីភាព​បញ្ចេញមតិ ហើយការធ្វើ​បាតុកម្មតវ៉ា​គួរតែធ្វើឡើង​ដោយសន្តិវិធី​ ដើម្បីបញ្ចៀស​រាល់ការប្រើប្រាស់​អំពើហិង្សា​សាជាថ្មី»

គួរបញ្ជាក់ថា បាតុកម្មតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបានផ្ទុះឡើងដំបូង​កាលពី​ថ្ងៃព្រហស្បតិ៍​សប្ដាហ៍មុន​ក្នុងទីក្រុង ម៉ាសហាដ (Mashhad) បានបណ្ដាលឱ្យមនុស្ស ២៣នាក់ បាត់បង់ជីវិត រីឯមនុស្សច្រើនជាង ៤៥០នាក់ ត្រូវបាន​ចាប់ខ្លួន។ ក្រុមបាតុករបាននំា​គ្នា​ធ្វើបាតុកម្មតវ៉ា ក្នុងគោលបំណងសម្ដែង​ការប្រឆាំងជំទាស់​នឹងអំពើពុករលួយ និងការឡើង​ថ្លៃមុខទំនិញ ហើយការតវ៉ានេះទៀត​សោត គឺជាបាតុកម្មតវ៉ាធំ​បំផុតមួយ គិតចាប់តាំងពីឆ្នាំ២០០៩មក៕

 

 

 
អីរ៉ងដង្ហែរក្បួនគាំទ្រ​រដ្ឋាភិបាលជាទ្រងទ្រាយធំ
 
អីរ៉ងដង្ហែរក្បួនគាំទ្រ​រដ្ឋាភិបាលជាទ្រងទ្រាយធំ
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!