ថ្ងៃ ពុធ ទី 17 ខែ មករា ឆ្នាំ 2018 ម៉ោង 11:07:55 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

កូនប្រុសប្រធានាធិបតីដូណាលត្រាំ «ជាជនក្បថជាតិ»?

| 04 Jan 2018 14:57 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 45 | មតិ៖ 0
 

កាលពីថ្ងៃទី ៣ខែមករា ប្រធានាធិបតីអាមេរិក ដូណាលត្រាំ បានកាត់ផ្តាច់ទំនាក់ទំនង​ជាមួយអតីត ទីព្រឹក្សាយុទ្ធសាស្ត្រនៅសេតវិមានគឺលោក​ Steve Bannon ។ លោក​ Bannon ធ្លាប់ធ្វើជាទីព្រឹក្សា យ៉ាងជិតស្និត​នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកដូណាលត្រាម​។ ការប្រកាសរបស់លោកត្រាំ គឺជាការឆ្លើយតប ទៅនឹងការរិះគន់របស់លោក​ Bannon ​ទៅលើកូនប្រុសនិងកូនប្រសា​លោកត្រាំថា ជាង ជន​«ក្បថជាតិ» ពេលជួបជាមួយមន្ត្រីរុស្ស៊ី។

លោកត្រាំបានបញ្ចាក់ថា​«លោក Steve Bannon ​មិនជាប់ពាក់ព័ន្ធនិងអាណាត្តិប្រធានាធិបតីរបស់លោកឡើយ។ ក្រោយពេលដកហូតដំណែង  ធ្វើឲ្យលោកបាត់បង់ការងានិង បាត់បង់សតិទៀតផង។​

តាមរយៈ​បណ្តាញ Twitter លោក Trump Jr. បានបង្ហោះសារ​យ៉ាងដូច្នេះថា «លោក Steve មានកិត្តិយស​ដើម្បី​បម្រើការងារ​​នៅ​ក្នុងសេតវិមាន ក៏ដូចជា​ប្រទេសជាតិ។ ប៉ុន្តែគួរឲ្យ​សោកសាយ លោក​បានបំផ្លិចបំផ្លាញ​​កិត្តិយសនេះ ហើយប្រែក្លាយ​ឱកាស​នេះ ទៅជាសុបិន្តអាក្រក់​នៃការលួចចាក់​ពីក្រោយខ្នង ការប្រមាថ ការបញ្ចេញព័ត៌មាន​ផ្ទៃក្នុង ការភូតកុហក និងការបង្ក​ភាពរាំង​ស្ទះដល់​ប្រធានាធិបតី»។

នៅមុនការបញ្ចេញ​ប្រតិកម្មខាងលើ​របស់ លោក Trump Jr. សារព័ត៌មាន​អង់គ្លេស The Guardian បានលាត​ត្រដាងសេចក្តី​​ដក​ស្រង់ខ្លះ ចេញពីសៀវភៅ​ដែលមានជិតចេញ​ផ្សាយមួយក្បាល មានចំណង​ជើងថា «Fire and Fury» ស្តីពីយុទ្ធនាការ​បោះឆ្នោត​​ ព្រម​ទាំងអាណត្តិ​ដឹកនាំ​របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។ សៀវភៅនេះ​រួមមាននូវសម្តីរបស់ លោក Bannon ដែលបាន​​និយាយថា ជំនួបកាលពី​ឆ្នាំ២០១៦ រវាងកូនប្រុស​បណ្តូលចិត្តរបស់ លោក ត្រាំ គឺលោក Trump Jr. និងមេធាវីជនជាតិ​រុស្ស៊ីម្នាក់ គឺជាទង្វើ​ក្បត់ជាតិ និងមិនស្នេហា​ជាតិ​ឡើយ។

គួរជម្រាបថា ក្រៅពីនេះ​នៅក្នុងសៀវភៅ​ខាងលើ លោក Bannon ក៏បានលើកឡើង​ផងដែរថា ក្រុមស៊ើបអង្កេត​ពិសេស នៅ​ក្នុង​​រឿងអាស្រូវ​រវាងលោក ត្រាំ និងរដ្ឋាភិបាល​រុស្ស៊ី នឹងធ្វើការកម្ទេច​លោក Trump Jr. ដូចជាពងមាន់​អ៊ីចឹង នៅលើបណ្តាញទូរទស្សន៍​ជាតិ​​អាមេរិក។ ដោយហេតុ​តែទ្រាំពុំបាននឹងរឿងនេះ លោក ដូណាល់ ត្រាំ បានបង្ហោះសារ​ឆ្លើយ​តបវិញថា នៅពេលត្រូវ​បានបណ្តេញចេញ​​ពី​​តួនាទី​ លោក Bannon មិនត្រឹមបាត់បង់​ការងារ​ប៉ុណ្ណោះទេ តែថែមទាំង​បាត់បង់សតិរបស់ខ្លួន​​ទៀតផង៕

 

 
កូនប្រុសប្រធានាធិបតីដូណាលត្រាំ «ជាជនក្បថជាតិ»?
 
កូនប្រុសប្រធានាធិបតីដូណាលត្រាំ «ជាជនក្បថជាតិ»?
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!