ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:24:48 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

អ្នកបាញ់​បោះ​សេរី​នៅ​ក្លឹប​កម្សាន្ត​រ៉ុ​ក ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​

ភ្នំពេញ | 05 Jan 2018 13:42 | ដោយ៖ សហការី | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 20 | មតិ៖ 0
 

ជនដៃដល់​ដែល​ធ្វើការ​បាញ់ប្រហារ​បង្ករ​ការភ្ញាក់ផ្អើល​កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ​កាលពី​យប់មិញ​នេះ នៅឯ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​យោងតាម​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែលមាន​ឈ្មោះ ឌុ​ច សុ​វណ្ណា​រ៉េត ហៅ​រិ​ទ្ធ​ញា​ញ់ ជា​កូនប្រុស​លោក ឌុ​ច សុ​វណ្ណា​រី រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធិ​សភា និង​អធិការកិច្ច ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន និង​បញ្ជូន​មកកាន់​ក្រសួងមហាផ្ទៃ​ដើម្បី​បន្ត​សួរនាំ​នៅថ្ងៃនេះ មុននឹង​បញ្ជូន​ទៅកាន់​តុលាការ​។​

​សូមបញ្ជាក់ថា កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​ករណី​ហិង្សា​បាញ់ប្រហារ​មួយ នៅក្នុង​បន្ទប់​ខារ៉ាអូខេ នៃ​មជ្ឈមណ្ឌល​កម្សាន្ដ Rock ស្ថិតនៅ​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​រងរបួស​ធ្ងន់ ។ ជនរងគ្រោះ​មានឈ្មោះ បៀ សំអឿន អាយុ​ជាង​៣០​ឆ្នាំ ជា Dj ប្រចាំ​មជ្ឈមណ្ឌល​កម្សាន្ដ Rock ដែល​របួស​ត្រង់​កំភួនជើង និង​គូទ ក្រោយពី​ជនដៃដល់​បាញ់​ចំនួន​៤​គ្រាប់​។​

​ក្រោយមក​ចំនួន​២​ថ្ងៃ សមត្ថកិច្ច​នគរបាល​បាន​ឃាត់ខ្លួន បក្ខពួក​ជនសង្ស័យ​២​នាក់ រួមមាន​៖ ទី​១​ឈ្មោះ កែវ ភិរម្យ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង​ឈ្មោះ​ឡ ពេជ្រ​សីលា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ខេត្តកំពង់ធំ​៕​

 
អ្នកបាញ់​បោះ​សេរី​នៅ​ក្លឹប​កម្សាន្ត​រ៉ុ​ក ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​
 
អ្នកបាញ់​បោះ​សេរី​នៅ​ក្លឹប​កម្សាន្ត​រ៉ុ​ក ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!