ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:25:54 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

សមត្ថកិច្ច​ក្រុង​តាខ្មៅ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​លួច​ម៉ូតូ​

ភ្នំពេញ | 07 Jan 2018 10:18 | ដោយ៖ ដាណា | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 22 | មតិ៖ 0
 

ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​៦ ខែមករា​ឆ្នាំ​២០១៨ ម៉ោង​១២.០០​នាទី​នៅ​ចំណុច​ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​លោក​វរសេនីយ៍ទោ ស កែវ​ពិសិដ្ឋ អធិការ​ក្រុង​តាខ្មៅ​បានឱ្យដឹងថា​៖ ៖​ជនរងគ្រោះ​ឈ្មោះ​ផាន់ វណ្ណ​នី ភេទ​ស្រី អាយុ​២៨​ឆ្នាំ ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​, មុខរបរ​លក់ដូរ​។​
​ជនសង្ស័យ​មាន​គ្នា​០៣​នាក់​៖
១-​ឈ្មោះ​វ៉ន គឹម​តុង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ​,​មុខរបរ​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​។​
២-​ឈ្មោះ​មាស រ៉ូ​នី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ​,​មុខរបរ​មិន​ពិតប្រាកដ​(​ឃាត់ខ្លួន​)​។​
៣-​ឈ្មោះ ឌិន​ស៊ី​ដា​រ៉ូ ហៅ​ស្លេក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ​, មុខរបរ​មិន​ពិតប្រាកដ​(​គេចខ្លួន​)​។​
​សំភារៈ​ដកហូត​៖​ម៉ូតូ​Honda c125 ពណ៍​ខ្មៅ សេរី​២០០៨ ផ្លាកលេខ ភ្នំពេញ​១G៥៥៤៤(​របស់​ជនល្មើស​) ម៉ូតូ​ម៉ាក​Honda scoopy​ពណ៍​ក្រហម សេរី​២០១៥ ផ្លាកលេខ ភ្នំពេញ ១CQ1078 (​ម៉ូតូ​ជនរងគ្រោះ​ដកហូតយក​មកវិញ​)​។​

​សមត្ថកិច្ច​បាន​បន្តថា​៖​នៅវេលា​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​ចត​ម៉ូតូ​ទុក​នៅខាងមុខ​ផ្ទះ ហើយ​ក៏មាន​ជនល្មើស​បាន​លួច​កាច់ករ​យកទៅ បន្ទាប់មក​ជនរងគ្រោះ​ក៏បាន​ដើររក​ឃើញ​ម៉ូតូ​របស់ខ្លួន​និង​ម៉ូតូ​ជនល្មើស​នៅ​ចំណុច​ខាងមុខផ្ទះ​របស់​ជនល្មើស​ឈ្មោះ​មាស រ៉ូ​នី ខាងក្រោយ​សាលារៀន​ព្រែក​តា​ពៅ រួច​ក៏​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ដើម​មៀន​ឲ្យ​ដកហូត​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​។​ក្រោយមក​ក៏បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ម្ចាស់​ម៉ូតូ​ឈ្មោះ​វ៉ន គឹម​តុង និង​ឈ្មោះ​មាស រ៉ូ​នី យកមក​សាកសួរ​នៅ​ប៉ុស្តិ៍ ហើយ​ជនល្មើស​ឈ្មោះ​វ៉ន គឹម​តុង បាន​ឆ្លើយថា​ម៉ូតូ​នេះ​ជា​ម៉ូតូ​របស់ខ្លួន​មែន តែ​ខ្លួន​មិនបាន​ជិះ​ធ្វើ​សកម្មភាព​នោះទេ​គឺ​ឈ្មោះ ឌិន ស៊ី​ដា​រ៉ូ ហៅ​ស្លេក ជា​អ្នក​ខ្ចី​ជិះ​ធ្វើ​សកម្មភាព ។​

​ចំណែក​ឈ្មោះ​មាស រ៉ូ​នី បាន​ឆ្លើយ​សារភាពថា ខ្លួន​បានឃើញ​ឈ្មោះ​ឌិន ស៊ី​ដា​រ៉ូ ហៅ​ស្លេក និង​ឈ្មោះ វ៉ន គឹម​តុង ជា​អ្នក​កាច់​ម៉ូតូ ហើយ​យក​ម៉ូតូ​នោះមក​ផ្ញើរ​ទុក​នៅផ្ទះ​របស់ខ្លួន​។​

 
សមត្ថកិច្ច​ក្រុង​តាខ្មៅ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​លួច​ម៉ូតូ​
 
សមត្ថកិច្ច​ក្រុង​តាខ្មៅ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​លួច​ម៉ូតូ​
 
សមត្ថកិច្ច​ក្រុង​តាខ្មៅ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​លួច​ម៉ូតូ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!