ថ្ងៃ ពុធ ទី 17 ខែ មករា ឆ្នាំ 2018 ម៉ោង 10:49:01 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

នាវា​ដឹកទំនិញ​បុក​ជាមួយ​ទូក​នេសាទ​ស្លាប់​ពលករ​ខ្មែរ​៣​នាក់​

ថៃ | 07 Jan 2018 17:31 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 35 | មតិ៖ 0
 

ប្រទេស​ថៃ​៖ យ៉ាងហោចណាស់​ពលករ​ខ្មែរ​៣​នាក់ និង​ខ្មែរសុរិន្ទ​ម្នាក់​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​នាវា​ដឹកទំនិញ​១​គ្រឿង​បើក​បុក​ទូក​អ្នកនេសាទ​ត្រី​នៅក្នុង​សមុទ្រ​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ​។​

យោងតាម​របាយការណ៍​ពី​ប្រទេស​ថៃ​បានអោយដឹងថា​៖​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើនេះ​បានកើត​ឡើង​នៅវេលា​យប់​ឈានចូល​ថ្ងៃទី​៧ ខែមករា​-​ឆ្នាំ​២០១៨ នៅក្នុង​ផ្ទៃសមុទ្រ ខេត្ត​ឈុន​បុរី ប្រទេស​ថៃ បង្កដោយ​នាវា​ដឹកទំនិញ​បើក​បុក​ទូក​អ្នកនេសាទ​ត្រី​លិច​កណ្ដាល​សមុទ្រ​បណ្តាលអោយ​ពលករ​ធ្វើការ​នៅលើ​ទូក​លង់​ស្លាប់បាត់​បង់ជីវិត​ចំនួន​៤​នាក់​ផងដែរ​។​

​ក្នុងចំណោម​ពលករ​ស្លាប់​ទាំង​៤​នាក់​ក្នុងនោះ​មាន​ពលករ​ជា​ជនជាតិខ្មែរ​ចំនួន​៣​នាក់​និង​ពលករ​ជា​ជនជាតិខ្មែរ​សុរិន្ទ​ចំនួន​១​នាក់​ប៉ុន្តែ​នៅ​មិនទាន់​ដឹង​អំពី​អត្តសញ្ញាណ​និង​ស្រុកកំណើត​នៅ​ខេត្ត​ណា​ច្បាស់​នោះទេ​តែ​ក្នុងចំណោម​ម្នាក់​មាន​ស្រុកកំណើត ក្នុងភូមិ​ពន្លៃ ឃុំ​កំពែង ស្រុក​គីរីវង់ ខេត្តតាកែវ។

​បច្ចុប្បន្ន​សព​ពលករ​ខ្មែរ​ទាំង​៣​នាក់​ត្រូវបាន​អាជ្ញាធរ​ថៃ​កំពុងធ្វើការ​ស្រាវជ្រាវរ​ក​អត្តសញ្ញាណ​ដើម្បី​រៀបចំ​បញ្ជូន​មកកាន់​ស្រុកកំណើត​វិញ​៕​

 
នាវា​ដឹកទំនិញ​បុក​ជាមួយ​ទូក​នេសាទ​ស្លាប់​ពលករ​ខ្មែរ​៣​នាក់​
 
នាវា​ដឹកទំនិញ​បុក​ជាមួយ​ទូក​នេសាទ​ស្លាប់​ពលករ​ខ្មែរ​៣​នាក់​
 
នាវា​ដឹកទំនិញ​បុក​ជាមួយ​ទូក​នេសាទ​ស្លាប់​ពលករ​ខ្មែរ​៣​នាក់​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!