ថ្ងៃ ពុធ ទី 17 ខែ មករា ឆ្នាំ 2018 ម៉ោង 10:51:50 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ម្សិលមិញ គ្រោះថ្នាក់​ចរាចរណ៍​បណ្តា​ល​ឲ្យ​ស្លាប់​៨​នាក់ របួសធ្ងន់​ស្រាល​១៥​នាក់​

ភ្នំពេញ | 08 Jan 2018 07:13 | ដោយ៖ រតនា | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 16 | មតិ៖ 0
 

​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៨ ម្សិលមិញ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន​១២​លើក (​យប់​០៦​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៨​នាក់ (​ប្រុស​) រងរបួស​ធ្ងន់​៩​នាក់ (​ប្រុស​) និង​រងរបួស​ស្រាល​៦​នាក់​(​ស្រី​២​នាក់​)​។​

​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១២​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន ២៣​គ្រឿង រួមមាន ម៉ូតូ ចំនួន​៧​គ្រឿង​, រថយន្ត​ធុន​តូច ចំនួន​៨​គ្រឿង​, រថយន្ត​ធុន​ធំ ចំនួន​៦​គ្រឿង​, ថ្មើរជើង​១​នាក់ និង​យានយន្ត​ផ្សេងៗ​២​គ្រឿង ។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ២​លើក (​ស្លាប់​២​នាក់​), ស្រវឹង​១​លើក (​ស្លាប់​១​នាក់​) , មិន​គោរព​សិទ្ធិ ៣​លើក​, មិន​ប្រកាន់​ស្តាំ ៥​លើក (​ស្លាប់​៤​នាក់​) , ងងុយដេក ១​លើក (​ស្លាប់​១​នាក់​)៕​

 
ម្សិលមិញ គ្រោះថ្នាក់​ចរាចរណ៍​បណ្តា​ល​ឲ្យ​ស្លាប់​៨​នាក់ របួសធ្ងន់​ស្រាល​១៥​នាក់​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!