ថ្ងៃ ពុធ ទី 25 ខែ មេសា ឆ្នាំ 2018 ម៉ោង 00:47:20 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

មន្ទីរពេទ្យបង្អែក​ឃុំ​រការ ត្រូវ​ភ្លើង​ឆេះ​កាលពី​យប់មិញ​

បាត់ដំបង | 08 Jan 2018 12:01 | ដោយ៖ សហការី | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 96 | មតិ៖ 0
 

មន្ទីរពេទ្យបង្អែក​ឃុំ​រកា នៃ​ស្រុក​សង្កែ ខេត្តបាត់ដំបង ទី​ដែល​ធ្លាប់ធ្វើ​ការពិនិត្យ និង​រកឃើញ​អ្នក​ក្នុង​ឃុំ​នេះ​មាន​ផ្ទុកមេរោគ​អេដស៍​រាប់រយ​នាក់ ត្រូវបាន​អ​គី​ភ័យ​ឆេះ​កាលពី​យប់មិញ​។  

​តាម​សាក្សី​និយាយថា មុនពេល​កើតហេតុ មាន​អ្នកជំងឺ​ជាង​១០​នាក់​បាន​ស្នាក់នៅ​បន្ទប់​ព្យាបាល​ជំងឺ​ក្បែរ​អាគារ​ខាងលើ លុះ​ក្រោយមក​ក៏​ស្រាប់តែ​ឃើញ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ចេញពី​បន្ទប់​វ៉ាក់សាំង និង​មាន​សំឡេង​ផ្ទុះ​ជា​បន្តបន្ទាប់ ក៏​ធ្វើ​ភ្ញាក់ផ្អើល​ដល់​ពួកគាត់​ភ័យខ្លាច នាំ​កូនចៅ​រត់​ចែក​ជើង​គ្នា​តែម្តង សំណាង​មិន​បណ្តាល​ឲ្យ​មាន​អ្នកណាម្នាក់​រងគ្រោះ​នោះទេ​។​

​លោក អេង សំណាង ប្រធាន​មន្ទីរពេទ្យបង្អែក​ឃុំ​រកា  បាន​ប្រាប់ថា អាគារ​ដែល​ត្រូវបាន​ភ្លើង​ឆាបឆេះ​នោះ គឺជា​អាគារ​មន្ទីរពេទ្យ​ចាស់ មាន​ទំហំ​៦​ម៉ែត្រ​X១៥​ម៉ែត្រ សង់​អំពី​ថ្ម ប្រក់​ស័ង្កសី ដែល​ផ្ទុក​ទៅដោយ​ឯកសារ និង​ឧបករណ៍​ពិសោធន៍​ជំងឺ រួមទាំង​សម្ភារៈប្រើប្រាស់​ជាច្រើន បាន​ឆេះ​អស់ទាំង​ស្រុង ដែល​ទំហំ​នៃ​ការខូចខាត​សរុប​ជាង​៥​ម៉ឺន ទៅ​៦​ម៉ឺន​ដុល្លារ​។​

​លោក​បន្តថា ខណៈដែល​ភ្លើង​កំពុង​ឆេះ​នោះ រថយន្ត​ពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក៏បាន​ចេញ​ជួយ​អន្តរាគមន៍​ពន្លត់​អស់​ទឹក​ចំនួន​៣​រថយន្ត​ផងដែរ ដើម្បី​គ្រប់គ្រង​ភ្លើង​កុំ​ឲ្យ​ឆេះ​រាលដាល​បន្តទៅ​អាគារ​ថ្មី​ផ្សេងទៀត​។​
 
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ បាន​ចុះ​ទៅដល់​កន្លែង និង​ធ្វើការ​ពិនិត្យ​ដោយបាន​សន្និដ្ឋានថា មូលហេតុ​នៃ​ការឆេះ​ផ្តើមចេញពី​ផ្ទុះ​សេ​ខ្សែភ្លើង ដោយសារតែ​បន្ទប់​វ៉ាក់សាំង​ប្រើប្រាស់​ទៅដោយ​បណ្តាញ​ខ្សែភ្លើង​ត​ចេញពី​ធុង​ហ្គាស​ដើម្បី​រក្សា​វ៉ាក់សាំង​ឲ្យ​ត្រជាក់​ជាប្រចាំ​៕​

 
មន្ទីរពេទ្យបង្អែក​ឃុំ​រការ ត្រូវ​ភ្លើង​ឆេះ​កាលពី​យប់មិញ​
 
មន្ទីរពេទ្យបង្អែក​ឃុំ​រការ ត្រូវ​ភ្លើង​ឆេះ​កាលពី​យប់មិញ​
 
មន្ទីរពេទ្យបង្អែក​ឃុំ​រការ ត្រូវ​ភ្លើង​ឆេះ​កាលពី​យប់មិញ​
 
មន្ទីរពេទ្យបង្អែក​ឃុំ​រការ ត្រូវ​ភ្លើង​ឆេះ​កាលពី​យប់មិញ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!