ថ្ងៃ ពុធ ទី 17 ខែ មករា ឆ្នាំ 2018 ម៉ោង 10:54:31 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

កម្ពុជា​នឹង​ចុះ​ត្រជាក់​ជា​លើក​ទី​៣ ចាប់ពី​ថ្ងៃទី​១០ មករា​

ភ្នំពេញ | 08 Jan 2018 14:33 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 19 | មតិ៖ 0
 

ប្រទេស​កម្ពុជា​នឹង​ចុះ​ត្រជាក់​ជាថ្មី​ម្តងទៀត​ចាប់ពី​ថ្ងៃទី​១០ ខែមករា តែ​មិន​ត្រជាក់​ខ្លាំង​ដូច​កាលពី​លើក​ទី​២​នោះទេ​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ព្រះរាជាណាចក្រ​កម្ពុជា​បាន​នឹង​កំពុង​ទទួលរង​ឥទ្ធិពល​ខ្យល់មូសុង​ឦសាន និង​ជ្រលង​សម្ពាធ​ខ្ពស់​ខ្សោយ​ពី​ប្រទេស​ចិន ។ យោងតាម​ការ​ព្យាករ សីតុណ្ហភាព​នឹង​ធ្លាក់ចុះ ខ្លាំង​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៥ ខែមករា ។​

​ក្នុងនោះ ជួរ​ភ្នំ​ដងរែក សីតុណ្ហភាព​នឹង​ធ្លាក់​ចុះមក​នៅក្នុង​រង្វង់​១៤​អង្សា​សេ​, បណ្តា​ខេត្ត​មួយចំនួន​ដូចជា ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ឧ​ត្ត​រ​មានជ័យ ព្រះវិហារ និង​ខេត្ត​ប៉ៃលិន សីតុណ្ហភាព​នឹង​ធ្លាក់ចុះ​នៅក្នុង​រង្វង់​ពី ១៦-១៨ អង្សា​សេ​។​

​បណ្តា​រាជធានី​-​ខេត្ត​ដទៃទៀត សីតុណ្ហភាព​នឹង​ធ្លាក់​ចុះមក​នៅក្នុង​រង្វង់​ពី ១៩-២១ អង្សា​សេ លើកលែងតែ​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ ដែល​សីតុណ្ហភាព​អប្បបរមា នឹង​ស្ថិតក្នុង​រង្វង់​ពី ២៣-២៤​អង្សា​សេ​៕​

 
កម្ពុជា​នឹង​ចុះ​ត្រជាក់​ជា​លើក​ទី​៣ ចាប់ពី​ថ្ងៃទី​១០ មករា​
 
កម្ពុជា​នឹង​ចុះ​ត្រជាក់​ជា​លើក​ទី​៣ ចាប់ពី​ថ្ងៃទី​១០ មករា​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!