ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:23:56 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

គ្រួសារជនសង្ស័យ​ចោទ​សមត្ថកិច្ច នៃ​ស្នងការ​ខេត្ត​ឧត្តរមានជ័យថា ធ្វើ​ទារុណកម្ម​ឲ្យ​ជនសង្ស័យ​ស្លាប់ រួច​រៀបចំបង្វែរ​ភស្តុតាង

ឧត្តរមានជ័យ | 08 Jan 2018 15:02 | ដោយ៖ សាត ស៊ីន | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 22 | មតិ៖ 0
 

ក្រុម​គ្រួសារជនសង្ស័យ​ដែល​ត្រូវ​បាន​ស្លាប់​នៅ​ក្នុង​បន្ទប់​ឃុំ​ឃាំង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​ចោទ​ប្រកាន់​ចំពោះ​សមត្ថកិច្ច​នៃស្នងការមួយ​នេះ​ថា បាន​ធ្វើ​ទារុណកម្ម​ជនសង្ស័យ​រហូត​ស្លាប់ រួច​រៀបចំបង្វែរ​ភស្តុតាងជា​ជនសង្ស័យ​ចងក​សម្លាប់​ខ្លួន​ឯង។

អ៊ុំស្រី សាវ សុភី ត្រូវជាម្តាយជនរងគ្រោះឈ្មោះ វី ភក្រ្តា បានថ្លែងថា កូនរបស់គាត់ត្រូវបានកម្លាំងនគរបាលខេត្តចាប់ខ្លួន បន្ទាប់ពីរកឃើញថា បានលួចគ្រឿងសិង្ហារឹម​ប្រភេទចម្លាក់ពីឈើក្រញូង របស់មន្ត្រីនគរបាលខេត្តម្នាក់ឈ្មោះ វុធ ហើយយកទៅលក់ឲ្យ​ឈ្មោះ គុយ​ បា ភេទប្រុស អាយុ24ឆ្នាំ ។ ដោយសារតែឈ្មោះ គុយ​បា​ មិនដឹងរឿង ក៏ព្រមទិញ ហើយក៏ត្រូវបានចាប់ខ្លួនទាំង២នាក់យកទៅឃុំខ្លួនសួរចំលើយ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨។ នាយប់ថ្ងៃទី៦ មករា គាត់​ក៏​បានទទួលដំណឹងថា កូនរបស់គាត់ស្លាប់ដោយសាចងករទាំង២នាក់ក្នុងកន្លែងឃុំខ្លួន ។

បន្ទាប់ពីពួកគាត់យកសាកសពកូនមកពិនិត្យឃើញថា នៅលើដងខ្លួនសាកសពកូនគាត់មានស្លាកស្នាមធ្វើទារុណកម្មយ៉ាងខ្លាំង មុននិងស្លាប់​ ។​ ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះ គុយ បា​ ​ដែលបានជាប់ពាក់ព័ន្ធនិងការទិញផលចោរកម្មក៍បានកម្លាំងនគរបាលខេត្តថា ស្លាប់ដោយសារចងកដែរ ។ ពួកគាត់បានបន្តរថា ការឃុំខ្លួនជនសង្ស័យភាគ​ច្រើន​គេឲ្យ​ស្លៀកតែលីអូទេ ហេតុអីអាចចងករបាន ហើយ​ក៏​ស្លាប់ទាំង២នាក់ទៀត។

ករណី​នេះ យើង​មិន​ទាន់អាច​ទាក់​ទង​លោក មៃន លី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ​បាន​នៅឡើយ​ទេនារសៀលថ្ងៃនេះ។ តែយ៉ាងណាក៏ដោយ លោក ឡឹក ​សុខា ស្នងការរងខេត្តឧត្តរមានជ័យបានឲ្យ​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុកដឹងថា រឿងនឹងគឺពឹតជាជនសង្ស័យធ្វើអត្តឃាតខ្លួនឯងមែន ហើយក៏មានការធ្វើកោសលវិច័យពីគ្រូពេទ្យផងដែរ តែមិនបាច់ផ្សាយទេ ព្រោះជារឿងតូចតាច ហើយក៏បានដោះស្រាយ​ជាមួយគ្រួរសារជនរងគ្រោះអស់ហើយដែរ៕

 
គ្រួសារជនសង្ស័យ​ចោទ​សមត្ថកិច្ច នៃ​ស្នងការ​ខេត្ត​ឧត្តរមានជ័យថា ធ្វើ​ទារុណកម្ម​ឲ្យ​ជនសង្ស័យ​ស្លាប់ រួច​រៀបចំបង្វែរ​ភស្តុតាង
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!