ថ្ងៃ ពុធ ទី 17 ខែ មករា ឆ្នាំ 2018 ម៉ោង 10:52:26 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

វៀតណាម​កាត់ផ្តាច់​ច្រកព្រំដែន​ចំនួន​៤​ខ្សែ នៅ​ខេត្តរតនគិរី​

ភ្នំពេញ | 08 Jan 2018 16:31 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 21 | មតិ៖ 0
 

ច្រកព្រំដែន​ចំនួន​៤​ខ្សែ នៅ​ព្រំដែន​ខេត្តរតនគិរី ត្រូវបាន​ភាគី​វៀតណាម​កាត់ផ្តាច់​កាលពី​អំឡុង​ខែធ្នូ​កន្លងទៅនេះ​។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធិ អគ្គ​ស្នងការរង​នគរបាលជាតិ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​សភា​ព​ការណ៍ និង​លទ្ធផល​កិច្ចការ​ប្រចាំ​ខែធ្នូ ដែល​ធ្វើឡើង​កាលពី​ព្រឹក​មិញ​។​

​ប៉ុន្តែ​យ៉ាងណាក៏ដោយ បើតាម​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បញ្ហា​នេះ​មិនទាន់​មានអី​ធំដុំ​ទេ ហើយ​គណៈបញ្ជាការ​ឯកភាព​ខេត្តរតនគិរី កំពុងតែ​ដោះស្រាយ​បញ្ហា​នេះហើយ​។​

​បើ​យោងតាម​របាយការណ៍​ប​ង្ហា​ញ​ថា កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៧ កងទ័ព​ការពារ​ព្រំដែន​វៀតណាម​ប៉ុស្តិ៍​លេខ​៧០៣ របស់​ខេត្ត​ក​ន្ទូ​ម វៀតណាម បានធ្វើ​របង​បិទផ្លូវ ៤​កន្លែង ដែលជា​ផ្លូវ​ត​ភ្ជាប់​ទំនាក់ទំនង​ចេញចូល​រវាង​ប៉ុស្តិ៍​ការពារ​ព្រំដែន ដែល​នៅ​ទល់មុខ​គ្នា​ត្រង់ចំណុច​បង្គោលព្រំ​ដែន​លេខ​១៧, ១៨, ១៩ និង ១៩/៥​។ ការបិទ ៤​ចំណុច​ខាងលើ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ការចេញចូល​ទំនាក់ទំនង​រវាង​ប៉ុស្តិ៍​ការពារ​ព្រំដែន​លេខ​៥០៥ នៃ​វរ​ការពារ​ព្រំដែន​លេខ​២០៣​កម្ពុជា ជាមួយនឹង​ប៉ុស្តិ៍​ការពារ​ព្រំដែន​លេខ​៧០៣ នៃ​កងទ័ព​ការពារ​ព្រំដែន​ខេត្ត​ក​ន្ទូ​ម វៀតណាម​។​

​កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៧ រដ្ឋបាលខេត្ត​រតនគិរី​កម្ពុជា និង​ខេត្ត​ក​ន្ទូ​ម​វៀតណាម បាន​ប្រជុំពិភាក្សា​បើក​ច្រក​ទ្វេភាគី​ចំនួន​៤​កន្លែង ស្ថិតនៅ​ម្តុំ​បង្គោល​លេខ​៤/២ លេខ​១០ លេខ​១៣ និង​លេខ​១៩ ក្នុងនោះ ភាគី​ទាំងពីរ បាន​ឯកភាព​ព្រមព្រៀងគ្នា​តែ​១​ចំណុច​គឺ ត្រង់​បង្គោល​លេខ​១៩​ប៉ុណ្ណោះ រីឯ​៣​ចំណុច​ទៀត ភាគី​ខេត្តរតនគិរី មិន​ឯកភាព​ដោយសារតែ​ចំណុច​ទាំង​៣​នោះ ស្ថិតនៅ​ក្នុងព្រៃ​ជ្រៅ​ពុំមាន​ពលរដ្ឋ​ខ្មែរ​រស់នៅ និង​ឆ្លងកាត់​ចេញចូល​ឡើយ​។​

​របាយការណ៍​បន្តថា នេះ​ជា​លើក​ទី​២​ហើយ ដែល​កងទ័ព​ការពារ​ព្រំដែន ខេត្ត​ក​ន្ទូ​ម វៀតណាម បាន​បិទផ្លូវ​ធ្វើដំណើរ​ចេញចូល​ព្រំដែន បន្ទាប់ពី​សកម្មភាព​លើក​ទី​១ បាន​ជីក​ផ្តាច់​ផ្លូវត្រង់​បង្គោល​ព្រំដែន​លេខ​៤/២ កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៧៕​

 
វៀតណាម​កាត់ផ្តាច់​ច្រកព្រំដែន​ចំនួន​៤​ខ្សែ នៅ​ខេត្តរតនគិរី​
 
វៀតណាម​កាត់ផ្តាច់​ច្រកព្រំដែន​ចំនួន​៤​ខ្សែ នៅ​ខេត្តរតនគិរី​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!