ថ្ងៃ ពុធ ទី 17 ខែ មករា ឆ្នាំ 2018 ម៉ោង 10:53:56 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

រដ្ឋា​ភិ​បាល​បង្កើត​ស្នាក់ការ​ផ្តល់​លិខិត​ធ្វើដំណើរ​សម្រាប់​ពលករ​ចេញទៅ​ក្រៅប្រទេស​ចំនួន​៣​ទីតាំង​

ភ្នំពេញ | 09 Jan 2018 06:23 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 14 | មតិ៖ 0
 

​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ពលករ ក្នុងការ​ធ្វើលិខិត​ឯកសារ​ផ្សេងៗ​កាន់តែ​ឆាប់រហ័ស រាជរដ្ឋាភិបាល​បានសម្រេច​បង្កើត​ទីស្នាក់កា​រ​ចំនួន​៣​ទីតាំង ដើម្បី​ផ្តល់​លិខិត​ធ្វើដំណើរ​សម្រាប់​ពលករ​ដែល​ចេញទៅ​ធ្វើ​ការងារ​នៅក្រៅ​ប្រទេស​។​

​ទីតាំង​៣​នោះ រួមមាន នៅ​រាជធានី​ភ្នំពេញ នៅ ផ្សារ​ស្ទឹងមានជ័យ​ថ្មី​, សាខា​លិខិតឆ្លងដែន​ប្រចាំខេត្ត​បាត់ដំបង និង​សាខា​លិខិតឆ្លងដែន​ប្រចាំខេត្ត​បន្ទាយមានជ័យ​។​

​តាម​លោក ម៉ៅ ច័ន្ទ​តារា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម នៃ​ក្រសួងមហាផ្ទៃ​ឲ្យ​ដឹងថា ការធ្វើ​ផ្តល់​លិខិត​ធ្វើដំណើរ​នេះ​គឺ​មិន​គិតថ្លៃ​ឡើយ ដោយ​គ្រាន់តែ​ពលករ​ភ្ជាប់​មកជា​មួយ​អត្តសញ្ញាណប័ណ្ណ​ថ្មី និង​កិច្ចសន្យាការងារ​ប៉ុណ្ណោះ​។ ក្នុងករណី​មិនមាន​អត្តសញ្ញាណ​ថ្មី​ទេ ពលករ​អាច​ភ្ជាប់​មកជា​មួយ​សេចក្តីចម្លង​សំបុត្រកំណើត រួមជាមួយ​សៀវភៅ​ស្នាក់នៅ ឬ​សៀវភៅ​គ្រួសារ​។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ននេះ​មាន​ពលករ​ខ្មែរ​ដែល​ចេញទៅ​ធ្វើការ​នៅក្រៅ​ប្រទេស មាន​ប្រមាណ ១.២​លាន​នាក់ ក្នុងនោះ ប្រទេស​ថៃ​ជាង​១​លាន​នាក់ កូរ៉េ​៦០.០០០​នាក់ ជប៉ុន ៦.០០០​នាក់ ម៉ា​ឡេ​៥០.០០០​នាក់​នាក់ និង​ប្រទេស​សិង្ហ​បុរី​២.០០០​នាក់​៕​

 
រដ្ឋា​ភិ​បាល​បង្កើត​ស្នាក់ការ​ផ្តល់​លិខិត​ធ្វើដំណើរ​សម្រាប់​ពលករ​ចេញទៅ​ក្រៅប្រទេស​ចំនួន​៣​ទីតាំង​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!