ថ្ងៃ ពុធ ទី 17 ខែ មករា ឆ្នាំ 2018 ម៉ោង 10:53:37 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

សាលាក្រុង​ប្រាប់​ពលរដ្ឋ​កុំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ចំពោះ​ការ​ចល័ត​យុទ្ធោបករណ៍ នៅ​រំលងអធ្រាត្រ​ថ្ងៃទី​១០ មករា​

ភ្នំពេញ | 09 Jan 2018 06:46 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 15 | មតិ៖ 0
 

នៅ​រំលងអធ្រាត្រ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨ នឹងមាន​ការ​ចល័ត​យុទ្ធោបករណ៍ ចេញពី​កងពលតូច​លេខ​៧០ ក៏ដូចជា​ទីបញ្ជាការ​ក​ង​អង្គរក្ស​ក្រុង​តាខ្មៅ​។ តាម​សេចក្តីជូនដំណឹង​របស់​សាលាក្រុង​ភ្នំពេញ យុទ្ធោបករណ៍​ទាំងនេះ នឹង​ត្រូវយក​សម្រាប់​រៀ​ប​ចំ​កម្មវិធី​តាំងពិព័រណ៍​សម្ភារ​យោធា នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​តាម​សេចក្តីជូនដំណឹង ការដឹកជញ្ជូន និង​ចល័ត​យុទ្ធោបករណ៍​ទាំងនោះ នឹង​បែង​ចែកជា​ពីរ​ក្រុម​។ ក្រុម​ទីមួយ​ត្រូវ​ធ្វើដំណើរ​ពី​កងពលតូច​ថ្មើ​ជើង​លេខ​៧០ ខណ្ឌ​ពោធិ៍​សែន​ជ័យ តាម​កំណាត់​ផ្លូវជាតិ​លេខ​៣ រួច​បន្តដំណើរ​មក​ផ្លូវ​ចោមចៅ (​វេ​ង​ស្រេង​) ហើយ​បន្តទៅ​មហាវិថី​ម៉ៅ​សេទុង តម្រង់​ទៅ​ផ្លូវ​សុធារស ដោយ​ឆ្លងកាត់​ផ្លូវ​លេខ​៧៣ និង​ឆ្លងស្ពាន​តន្ត្រី ចូលទៅ​ទីតាំង​ប្រារព្ធ​ពិធី​។ ការ​ចល័ត​នេះ​នឹង​ធ្វើឡើង​នៅ​ម៉ោង ១២ និង​៣០​នាទី​អធ្រាត្រ​ឈានចូល​ថ្ងៃទី​១០ ខែមករា​។​

​កន្លះ​ម៉ោង​ក្រោយមក ក្រុមទី​ពីរ បន្តធ្វើ​ការ​ចល័ត ដោយ​ចេញដំណើរ​ពី​បញ្ជាការ​រដ្ឋា​ន​កង​អង្គរក្ស​ក្រុង​តាខ្មៅ ខេត្តកណ្ដាល តាមផ្លូវ​ជាតិ​លេខ​២១ ឆ្ពោះទៅកាន់​ក្រុង​តាខ្មៅ និង​បត់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ទៅ​មហាវិថី​ព្រះ​នរោត្តម ហើយ​បត់​ស្ដាំ​តាម​បណ្ដោយ​ផ្លូវ​សុធារស ឆ្លងកាត់​ផ្លូវ​លេខ​៧៣ និង​ឆ្លងស្ពាន​តន្ត្រី ចូលទៅ​ទីតាំង​ប្រារព្ធ​ពិធី​៕​

 
សាលាក្រុង​ប្រាប់​ពលរដ្ឋ​កុំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ចំពោះ​ការ​ចល័ត​យុទ្ធោបករណ៍ នៅ​រំលងអធ្រាត្រ​ថ្ងៃទី​១០ មករា​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!