ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:24:41 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

បុរស​ម្នាក់​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​ ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ក្របួច​ឲ្យ​សមត្ថកិច្ច​

ភ្នំពេញ | 09 Jan 2018 08:22 | ដោយ៖ មុនីរក្សា | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 17 | មតិ៖ 0
 

ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ដេញតាម​ពីក្រោយ រហូត​ឃាត់ខ្លួន​យកមក​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ធ្វើការ​សួរនាំ បន្ទាប់ពី​ចាប់រំលោភ​ក្មេងស្រី​១៣​ឆ្នាំ ហើយ​ត្រូវ​ឪពុក​ក្មេងរងគ្រោះ​ប្ដឹង​ចោទប្រកាន់​។​

​ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅវេលា​ម៉ោងជាង ៩.០០ នាទី​យប់ ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៨ នៅត្រង់ចំណុច​បន្ទប់​ជួល​មួយកន្លែង តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ស្ថិតក្នុង​ក្រុម​៥ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្មេងរងគ្រោះ​មានឈ្មោះ រ​.​ស​.​ណ អាយុ​១៣​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ជាមួយ​ឪពុក​ឈ្មោះ ណ ផ​.​ល ក្នុង​ទីតាំង​កើតហេតុ​ខាងលើ​។ ឯ​ជនសង្ស័យ​មានឈ្មោះ សឿន ស៊ីណា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​រនះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ​។​

​បើតាម​ឪពុក​របស់​ក្មេងស្រី​រងគ្រោះ​បាន​រៀបរាប់​ពី​ដំណើររឿង​យ៉ាង​លម្អិត​ថា មុន​បង្ក​ការភ្ញាក់ផ្អើល ហើយ​ឈានទៅដល់​ការ​ដេញតាម​ចាប់ខ្លួន​ជនសង្ស័យ​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ដើម្បី​រក​ភាពយុត្តិធម៌​នោះ គឺ​នៅ​ម៉ោង​ប្រមាណ​ជាជាង​៩​យប់ ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៨ នៅ​ខណៈដែល​រូបគាត់​មកពី​ដើរ​រើស​អេតចាយ​វិញ​ក៏​សំដៅទៅ​បន្ទប់​ជួល រួច​ក៏​រុញ​ទ្វារ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ដេក​នៅ​ពីលើ​កូនស្រី​របស់ខ្លួន (​ជនរងគ្រោះ​) ទើប​បណ្ដាល​ឲ្យ​គាត់​ទៅ​បើកភ្លើង ហើយ​ស្រែក​ខ្លាំងៗ​ថា មាន​គេ​ចាប់រំលោភ​កូនស្រី​របស់គាត់ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ស្ទុះ​រត់ចេញ​ភ្លាមៗ តែ​បាន​ត្រឹម​ប្រហែល ៣០០ ម៉ែត្រ​ប៉ុណ្ណោះ ត្រូវបាន​ប្រជាពលរដ្ឋ​ជា​អ្នកជិតខាង​ដេញតាម​រហូត​ចាប់​ក្របួច​ជាប់ ដោយ​រកឃើញ​វត្ថុតាង​មាន ស្រោមអនាម័យ​១ និង ស្រោម​ទឹករំអិល​១​។​

​សមត្ថកិច្ច​បាន​ទៀតថា ក្រោយ​ប្រជាពលរដ្ឋ​ដេញតាម​ចាប់ខ្លួន​ជនសង្ស័យ​បាន ក្រោម​ការប្ដឹង​ចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន ត្រូវបាន​នាំខ្លួន​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕​

 
បុរស​ម្នាក់​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​ ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ក្របួច​ឲ្យ​សមត្ថកិច្ច​
 
បុរស​ម្នាក់​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​ ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ក្របួច​ឲ្យ​សមត្ថកិច្ច​
 
បុរស​ម្នាក់​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​ ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ក្របួច​ឲ្យ​សមត្ថកិច្ច​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!