ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:24:02 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ដោយសារ​ប្រចណ្ឌ​ប្រពន្ធ​បុរស​ម្នាក់ យក​កាំបិត​ចាក់ សម្លាប់​ក្នុង​ថ្លុកឈាម​គួរ​ឲ្យ​សង្វេគ​

តាកែវ | 09 Jan 2018 08:24 | ដោយ៖ វុទ្ធី រឹទ្ធ | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 18 | មតិ៖ 0
 

មាន​ករណី​ឃាតកម្ម​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​ដោយមាន​ជនដៃដល់​ជា​ប្តី បានធ្វើ​សកម្មភាព​ចាក់​សម្លាប់​ប្រពន្ធ​ជាច្រើន​កាំបិត បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម រួច​រត់​គេចខ្លួនបាត់​ស្រមោល បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃអាទិត្យ ៦​រោច ខែបុស ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ភូមិ​បា​ម ឃុំ​គោក​ព្រេច ស្រុក​គីរីវង់ ខេត្តតាកែវ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​រត់គេចខ្លួន​នោះ មានឈ្មោះ ហង្ស ច​ន្ធូ អាយុ​២៦​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត (​ជា​ប្តី​)​។ ចំណែក​សព​ប្រពន្ធ​មានឈ្មោះ ប៉ែន ចាន់​ស្រី​ខួច អាយុ​២៣​ឆ្នាំ ត្រូវបាន​ប្តី យក​កាំបិត​ចុង​ស្រួច​ចាក់​លើ​រាងកាយ​ជាច្រើន​កន្លែង បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​។​

​បើតាម​ការអះអាង​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​និង​ជនសង្ស័យ​ជា​ប្តី បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយគ្នា​ក្នុង​ឆ្នាំ​២០១៣ ដោយ​បន្សល់ទុក​នូវ​កូនប្រុស អាយុ​ជាង​២​ឆ្នាំ តែ​ការរស់នៅ​នោះ ពុំ​សូវ​ចុះសម្រុង​នឹង​គ្នា​នោះទេ ទើប​នៅ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៨ អ្នក​ទាំង​២​បាន​
​ណាត់គ្នា​ទៅកាន់​សាលាឃុំ​គោក​ព្រេច ដើម្បី​ធ្វើ​កិច្ចសន្យា​លែងលះគ្នា រួច​ត្រ​ទ្ប​ប់​មកវិញ​នៅ​យប់​ថ្ងៃទី​៦ មករា ឆ្នាំ​២០១៨ ដោយ​ដេក​ក្នុងផ្ទះ​តែមួយ​រួមគ្នា តែ​ប្រពន្ធ​ដេក​គ្រែ​ជាមួយ​ឪពុក​និង​ម្តាយ ចំណែក​ប្តី​ជា​ជនសង្ស័យ​ដេក​គ្រែ​ក្បែរ​គ្នា​តែម្នាក់ឯង ស្រាប់តែ​ព្រឹក​ទ្បើង​ឪពុក​បាន​ចេញទៅ​ហូប​គុយទាវ​បាត់ រីឯ​ម្តាយ​ជាប់រវល់​កិច្ចការ​ផ្ទះ​ក្នុង​បន្ទប់ ស្រប​ពេលដែល​ប្រពន្ធ​ដើរចូល​ក្នុង​បន្ទប់ទឹក ជនសង្ស័យ​ជា​ប្តី​ក៏​ឆ្លៀតឱកាស​បាន​ស្ទុះ​ចូល​តាម រួច​យក​កាំបិត​ចាក់​ជនរងគ្រោះ​ត្រូវជា​ច្រើន​កន្លែង​របួសធ្ងន់ បណ្តាល​ឲ្យ​ស្លាប់​តែម្តង រួច​ប្រញាប់​រត់គេចខ្លួន​បាត់ស្រមោល​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ធ្វើការ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​ដល់​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ការស្លាប់​របស់់​ស្ត្រី​រងគ្រោះ​ពិតជា​ត្រូវ​ជនសង្ស័យ​ជា​ប្តី​ចាក់​សម្លាប់​នឹង​កាំបិត​ចុង​ស្រួច​ជាច្រើន​កន្លែង បណ្តាល​ឲ្យ​ស្លាប់​ពិតប្រាកដ​មែន មូលហេតុ​ដោយសារតែ​ភ្លើង​ប្រចណ្ឌ ហើយ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងតែ​បើក​ការស្រាវជ្រាវ ឈានទៅដល់​ការចាប់ខ្លួន​ជនសង្ស័យ​ខាងលើ យកមក​ផ្តន្ទាទោស​តាមច្បាប់ និង​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

 
ដោយសារ​ប្រចណ្ឌ​ប្រពន្ធ​បុរស​ម្នាក់ យក​កាំបិត​ចាក់ សម្លាប់​ក្នុង​ថ្លុកឈាម​គួរ​ឲ្យ​សង្វេគ​
 
ដោយសារ​ប្រចណ្ឌ​ប្រពន្ធ​បុរស​ម្នាក់ យក​កាំបិត​ចាក់ សម្លាប់​ក្នុង​ថ្លុកឈាម​គួរ​ឲ្យ​សង្វេគ​
 
ដោយសារ​ប្រចណ្ឌ​ប្រពន្ធ​បុរស​ម្នាក់ យក​កាំបិត​ចាក់ សម្លាប់​ក្នុង​ថ្លុកឈាម​គួរ​ឲ្យ​សង្វេគ​
 
ដោយសារ​ប្រចណ្ឌ​ប្រពន្ធ​បុរស​ម្នាក់ យក​កាំបិត​ចាក់ សម្លាប់​ក្នុង​ថ្លុកឈាម​គួរ​ឲ្យ​សង្វេគ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!