ថ្ងៃ សុក្រ ទី 19 ខែ មករា ឆ្នាំ 2018 ម៉ោង 03:46:14 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

កវីនិពន្ធ​ដ៏​ឆ្នើម​ម្នាក់​បានទទួល​ពានរង្វាន់​ពី​ម្ចាស់​ក្ស​ត្រី​ថៃ តែ​បែរជា​ត្រូវ​ជនជាតិខ្មែរ​គ្នាឯង​មិនឱ្យ​តម្លៃ ព្រោះតែ​…….

ភ្នំពេញ | 09 Jan 2018 08:28 | ដោយ៖ លំអង | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 18 | មតិ៖ 0
 

​បច្ចុប្បន្ន ទម្លាប់​ការអាន​របស់​កូន​ខ្មែរ​របស់​យើង​កាន់​តែមាន​សភាព​ដុនដាប​ទៅ ជំនួស​វិញ​ដោយ​បច្ចេកវិទ្យា​ទំនើបៗ​ដែលមាន​ទំនោរ​ទៅរក​ការកម្សាន្ត​សប្បាយ​ជាជាង​ការផ្តល់​ចំណេះដឹង​។ យើង​ប្រាកដជា​ដឹង​រួចមកហើយ​ថា ប្រទេស​ដែលមាន​ការរីកចម្រើន​ឡើង​បាន អាស្រ័យ​ដោយ​ចំណេះដឹង​របស់​ប្រជាជន និង​ទំពាំង​ស្នង​ប្ញ​ស្សី​តែម្តង​។ ហើយ​ប្រសិនជា​យើង​ងាក​ទៅ​មើល​ប្រទេស​ដែលមាន​ការរីកចម្រើន​ខ្លាំង​នៅ​បណ្តា​ទ្វីបអឺរ៉ុប និង​ប្រទេសជិតខាង​នានា ការអាន​សៀវភៅ​បានក្លាយ​ទៅជា​ទម្លាប់​មួយ ដែល​សិស្ស និស្សិត និង​មន្ត្រីរាជការ​តែងតែ​អនុវត្ត​ជាប្រចាំ​ដើម្បី​ជា​ចំណេះដឹង​បន្ថែម​មិនចេះ​រីងស្ងួត​។​

​ក្រឡេក​មក​មើល​ពេលនេះ​វិញ ទោះបីជា​វិស័យ​ការអាន​មិនត្រូវ​បាន​គេ​និយម​ដូច​បណ្តា​ប្រទេស​នានា​យ៉ាងណាក្តី ក៏​យើង​អាច​សម្គាល់​ឃើញថា មាន​យុវជន យុវនារី និង​កូន​ខ្មែរ​ជំនាន់​ក្រោយ​ជាច្រើន ក៏បាន​ចាប់ផ្តើម​ភ្ញាក់រលឹក និង​បំផុសគំនិត​ក្នុង​ការអាន​នេះ​ផងដែរ ដោយមាន​ទាំង​ការផ្សព្វផ្សាយ លើកទឹកចិត្ត និង​ជំរុញ​ស្មារតី​ការអាន​ជាដើម​។ ជាពិសេស​នោះ​ក៏មាន​យុវជន​ពូកែៗ​ជាច្រើនរូប បានរួម​ចំណែក​បញ្ចេញ​ទឹកដៃ តាមរយៈ​ការនិពន្ធ​សៀវភៅ​ទាំង​ប្រលោមលោក ការលើកទឹកចិត្ត និង​ចំណេះដឹង​ជាដើម រួមទាំង​មានកម្ម​វិធី​តាំង​ពិ​ព័ណ៌​សៀវភៅ​ផ្សេងៗ​ដែល​បាន​បង្កើត​ឡើងជា​បន្តបន្ទាប់​ផងដែរ ដើម្បី​ជំរុញ​ទឹកចិត្ត និង​បំផុសគំនិត​នៃ​ការអាន​ឱ្យ​កាន់​តែមាន​សន្ទុះ​ខ្លាំងក្លា​។​

​នៅក្នុង​នោះ​ផងដែរ បើទោះជា​មានការ​បំផុសស្មារតី​ស្រលាញ់ និង​ចង់​ផ្តល់​ចំណេះដឹង​តាមរយៈ​ការអាន​យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ​វិស័យ​ការអាន​របស់​យើង​នៅតែមាន​កម្រិត បូកផ្សំ​នឹង​ការ​មិនឱ្យ​តម្លៃ​តាមរយៈ​បណ្តាញ​ផ្សព្វផ្សាយ និង​បណ្តាញ​សង្គម​នានា​ក្នុងការ​លើកទឹកចិត្ត ចូលរួមចំណែក​ផ្សព្វផ្សាយ ចែករំលែក​បន្ថែម​ផង​នោះ បានធ្វើឱ្យ​អ្នកនិពន្ធ និង​អ្នក​ដែល​ស្រលាញ់​ការអាន បាក់​ទឹកចិត្ត​ជាខ្លាំង​។​

​បើ​យោងតាម​ហ្វេ​ស​បុក​ផេ​ករ​បស់​អ្នកនិពន្ធ​ដ៏​ឆ្នើម​យើង​ម្នាក់ ដែលមាន​ស្នាដៃ​ជាច្រើន​តាមរយៈ​ការនិពន្ធ​រឿង​ខ្លី រឿង​ប្រលោមលោក អត្ថបទ​ចម្រៀង​ល្បីៗ​ជាច្រើន​បទ​នៅក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស និង​ជា​អ្នកដឹកនាំ​រឿង​ម្នាក់​ផងដែរ​នោះ លោក សុខ ចាន់​ផល ក៏បាន​សម្តែង​អារម្មណ៍​អន់ចិត្ត​ជាខ្លាំង​ចំពោះ​ការ​មិនឱ្យ​តម្លៃ​ចំពោះ​អ្នកនិពន្ធ​នៅក្នុង​សង្គម​ខ្មែរ​។ លោក​បាន​រៀបរាប់​ពី​ដំណើរ​ដើមទង ដែល​កាលពី​លោក​បានទទួល​ពានរង្វាន់​ជា​អ្នកនិពន្ធ​ម្នាក់​មកពី​ប្រទេស​កម្ពុជា រហូត​ទទួលបាន​បណ្ណ​សរសើរ​ដោយផ្ទាល់​ពី​ម្ចាស់​ក្ស​ត្រី សុ​រិ​ន​ថង នៃ​ព្រះរាជាណាចក្រ​ថៃ ដោយ​ទទួល​បានការ​ជ្រោមជ្រែង​ពីស​ម្នាក់​ជនបរទេស តែ​លោក​បែរជា​គ្មាន​សារព័ត៌មាន​ណាមួយ​ចុះផ្សាយ ឬ​លើកតម្កើង​មោទកភាព​ដែល​កូន​ខ្មែរ​បានទទួល​ការសរសើរ និង​ទទួលស្គាល់​ពី​បរទេស​ឡើយ​។​

​តាមរយៈ​សារ​ដ៏​វែង​អន្លាយ​ទាំងនេះ​បាន​សបញ្ជាក់​ឱ្យឃើញថា ការឱ្យ​តម្លៃ​លើ​ការអាន និង​អ្នកនិពន្ធ​ខ្មែរ​ដែល​ពូកែៗ​នៅមានកម្រិត​នៅឡើយ​។ បន្ថែម​ពី​នោះ សារ​របស់លោក ក៏មាន​ចំនុច​ចាក់​ដោត​ជាខ្លាំង​ដែល​គួរឱ្យ​កូន​ខ្មែរ​ពិចារណា​ផងដែរ រួមមាន «​កុំ​សួរថា ប្រទេសជាតិ​អ្នក​បានផ្ដល់​អ្វីខ្លះ​ដល់​អ្នក តែ​ត្រូវ​សួរ​ខ្លួនឯង​ថា តើ​អ្នក​បានធ្វើ​អ្វីខ្លះ​ដល់​ប្រទេសជាតិ​របស់​អ្នក​» និង​មួយ​ចំនុច​សំខាន់​មួយទៀត​នោះ​គឺ «​ខ្ញុំ​ត្រូវបាន​ជនជាតិ​បរទេស​ជួយ​ជ្រោមជ្រែង​ឱ្យ​ទៅយក​ពានរង្វាន់ តែ​ខ្ញុំ​មិន​ត្រូវបាន​ជនជាតិ​ខ្ញុំ​ជួយ​សរសេរ​ព័ត៌មាន​អបអរ​អី​នោះទេ​។ » ដែល​លោក​បាន​សម្តែង​ការខកចិត្ត និង​អស់សង្ឃឹម​ជាខ្លាំង​ដែល​ខ្មែរ​គ្នាឯង​បែរជា​មិន​ទទួល​ការសរសើរ​ពី​ជនជាតិ​ឯង តែ​បែរជា​ទទួលបាន​ការជំរុញ និង​លើកតម្កើង​ពីសា​សស​ន៍​ដទៃ​ទៅវិញ​។​

​គួរឱ្យ​ដឹងផង​ដែរ​ថា លោក​សុខ ចាន់​ផល មាន​ស្នាដៃ​ដែល​លេចធ្លោ​ជាច្រើន​តាមរយៈ រឿង​ខ្លីៗ និង​ប្រលោមលោក​ជាច្រើន​រួមមាន​ដូចជា ស្នេហា​សុភាពបុរស ចង្កៀង​និទានរឿង​ខ្មោច ខែរងា​(​បោះពុម្ព​បាន​២​លើក​) មនោសញ្ចេតនា និង​រឿង​ខ្លី​ដទៃទៀត​។ ហើយ​ដែល​ធ្វើឱ្យ​លោក​មានឈ្មោះ​បោះ​សម្លេង និង​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ជា​ហូ​ហែរ​គឺ​តាមរយៈ​ស្នាដៃ​និពន្ធ​ទំនុកច្រៀង​ឱ្យ​ផលិតកម្ម​រស្មី​ហង្ស​មាស​នូវ​បទ​ល្បីៗ និង​ផ្ទុះ​ជាខ្លាំង​រួមមាន​៖ ទ្រាំៗ​ទៅធ្វើ​ម៉េច​យើង​ស្រលាញ់​គេ កន្លែង​ណា​ព្រម​ទទួល​ខ្ញុំ ចង់​ចាក​ចេញពី​ទីនេះ កង្កែប​ចង់​រស់​ក្បែរ​ព្រះអង្គម្ចាស់ គូស្នេហ៍​សំណាង​ជាងគេ និង​បទ​ចម្រៀង​ជាច្រើន​បទ​ទៀត ជាពិសេស​បទ​ចម្រៀង​ដែលមាន​ការចាក់​ដោត និង​ពោរពេញ​ទៅដោយ​មនោ​ស​ញ្ចេ​ត​រៀបរាប់​អំពី​ជីវិត​ជាងគេ គឺ បទ​ឈាម​ពេជ្រ​។ ក្នុងនោះ​លោក​ក៏មាន​ស្នាដៃ​ផលិត និង​ដឹកនាំ​ជា​ខ្សែភាពយន្ត​ខ្នាត​ធំ រឿង ទេសចរណ៍​ឋាននរក និង​រឿង​ខ្លី​អប់រំ កាបូប​លុយ​ផងដែរ ដែល​ទទួលបាន​គាំទ្រ​គួរសម​នាពេល​កន្លងមក​។​

​ដូច្នេះ​ដើម្បី​កុំឱ្យ​ខាត​ពេល បង្វែ​អារម្មណ៍​មិត្ត​អ្នកអាន មក​អាន​សារ​ដែល លោក សុខ ចាន់​ផល បាន​បញ្ចេញ​ក្នុង​ហ្វេ​ស​បុក​ផេ​ក​ជា​ផ្លូវការ នូវ​អារ​ម្ម​ណ័​របស់លោក ចំពោះ​ការមិន​ឱ្យ​តម្លៃ​លើ​អ្នកនិពន្ធ​ខ្មែរ ដោយ​យើងខ្ញុំ សូម​ធ្វើការ​ដកស្រង់​សម្តី​ទាំងស្រុង របស់ លោក សុខ ចាន់​ផល ដូចខាងក្រោម​៖

« ឃើញ​រូបថត​មួយ​សន្លឹក​នេះ មាន​អារម្មណ៍​ថា ដូចជា​រូប​កាត់ត​យ៉ាងម៉េច​ទេ ហេ​ហេ គិត​ទៅ កូនកំព្រា​ម្នាក់​ស្រាប់តែ​ដើរទៅ​ដល់​ចំណុច​នោះបាន​ដោយ​របៀប​ណា​? កាលណោះ ខ្ញុំ​មិន​ទាំង​ដឹងថា កម្មវិធី​របស់គេ​ធំ​ប៉ុណ្ណា​ផង ចេះតែ​ទៅៗ រួច​ក៏បាន​សាង​នូវ​កំហុស​មួយចំនួន ក្នុងនាម​ជា​កូនកំព្រា ដែល​មិន​ធ្លាប់មាន​គ្រួសារ​អប់រំ​ប្រដៅ​ឱ្យចូល​ចុះ​ជំនុំ​ចំណោម​គេ​។ នៅ​ស្រុក​ខ្មែរ ខ្ញុំ​មិន​ធ្លាប់​ទទួល​រង្វាន់​លើកសរសើរ​អី​ធំដុំ​នោះទេ ហើយ​ពេល​ខ្ញុំ​ទៅ​ទទួល​រង្វាន់​នៅ​ស្រុក​គេ ព័ត៌មាន​ស្រុក​ខ្មែរ​ក៏​មានតែ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​មួយ អត្ថបទ​សរសេរ​ដោយ​ជនជាតិ​បរទេស ដែល​ចុះផ្សាយ​ពី​ខ្ញុំ​។ ចាំបាន​អារម្មណ៍​មួយ ពេល​ជិះ​យន្តហោះ​ត្រឡប់មក​ស្រុកកំណើត​វិញ ខ្ញុំ​អង្គុយ​ជិត​អ៊ុំ​ស្រី​ម្នាក់ ហើយ​គាត់​ក៏​អាន​កាសែត​ថៃ ដែលមាន​រូបថត​ខ្ញុំ​នៅក្នុង​នោះ ទើប​គាត់​ដឹងថា ខ្ញុំ​ជា​អ្នកនិពន្ធ​ខ្មែរ​មកពី​ទទួលពាន​។​

«​កុំ​សួរថា ប្រទេសជាតិ​អ្នក​បានផ្ដល់​អ្វីខ្លះ​ដល់​អ្នក តែ​ត្រូវ​សួរ​ខ្លួនឯង​ថា តើ​អ្នក​បានធ្វើ​អ្វីខ្លះ​ដល់​ប្រទេសជាតិ​របស់​អ្នក​» គឺ​អារម្មណ៍​កាលណោះ​បាន​បង្រៀន​ឱ្យ​ខ្ញុំ​យល់ច្បាស់​ពី​ប្រយោគ​នេះ​។ ខ្ញុំ​ត្រូវបាន​ជនជាតិ​បរទេស​ជួយ​ជ្រោមជ្រែង​ឱ្យ​ទៅយក​ពានរង្វាន់ តែ​ខ្ញុំ​មិន​ត្រូវបាន​ជនជាតិ​ខ្ញុំ​ជួយ​សរសេរ​ព័ត៌មាន​អបអរ​អី​នោះទេ​។ នឹកឃើញ​ក៏​អស់សំណើច ហាហា ធ្វើជា​មនុស្ស​ម្នាក់​ដែល​ឯករាជ្យ គ្មាន​បក្សពួក ពិតជា​ល្អ​ខ្លាំងណាស់ ពោល​នឹង​ធ្វើឱ្យ​អ្នក​កាន់តែ​រឹងមាំ ហើយ​ចេះ​រស់​កាន់តែ​ត្រឹមត្រូវ​។​

​ខ្ញុំ​ក៏មាន​ការខកចិត្ត​បន្តិចបន្តួច នៅពេលដែល​ខ្ញុំ​ចេញ​សៀវភៅ​ថ្មី គ្មាន​សារព័ត៌មាន​ចុះផ្សាយ​អ្វី​ពី​រឿងនេះ​សោះ ហើយ​ពេល​ខ្ញុំ​និយាយ​លេង​នឹង​មិត្ត​ម្នាក់​ដែលជា​អ្នកសារព័ត៌មាន គាត់​ក៏​ឆ្លើយថា កន្លែង​គាត់​ចុះផ្សាយ​តែ​អ្នកល្បីៗ​ទេ​។ អស់​អី​និយាយ ព្រោះ​ខ្លួនឯង​មិន​ល្បី អស់​អី​តថ្លៃ ហិ​ហិ​ហិ តែ​ខ្ញុំ​ចង់​បញ្ជាក់ថា អ្វីដែល​ខ្ញុំ​កំពុងតែ​ធ្វើ​នេះ​មិនមែន​ដើម្បី​ខ្លួនឯង​នោះទេ គឺ​ខ្ញុំ​កំពុងតែ​បង្កើត​សៀវភៅ​ឱ្យ​ប្រទេស​ខ្មែរ​មួយ​នេះ​។ ទោះជា​យ៉ាងណា ក្រោយពី​ការ​អន់ចិត្ត ចំណុច​នេះ​ក៏បាន​បង្រៀន​ខ្ញុំ​ថា បើកាលណា​ខ្ញុំ​ក្លាយជា​អ្នកគ្រប់គ្រង​ផ្នែក​សារព័ត៌មាន គឺ​ខ្ញុំ​ត្រូវតែ​លុបបំបាត់​វប្បធម៌​បក្សពួកនិយម​នេះ​ចោល ហើយ​ផ្ដោត​តែ​លើ​ផលប្រយោជន៍​សង្គមជាតិ​។ »

​បន្ទាប់ពី​បាន​អាន​សារ​ទាំងអស់​នេះហើយ ប្រិយមិត្ត​យល់​យ៉ាងណាដែរ​?​

 
កវីនិពន្ធ​ដ៏​ឆ្នើម​ម្នាក់​បានទទួល​ពានរង្វាន់​ពី​ម្ចាស់​ក្ស​ត្រី​ថៃ តែ​បែរជា​ត្រូវ​ជនជាតិខ្មែរ​គ្នាឯង​មិនឱ្យ​តម្លៃ ព្រោះតែ​…….
 
កវីនិពន្ធ​ដ៏​ឆ្នើម​ម្នាក់​បានទទួល​ពានរង្វាន់​ពី​ម្ចាស់​ក្ស​ត្រី​ថៃ តែ​បែរជា​ត្រូវ​ជនជាតិខ្មែរ​គ្នាឯង​មិនឱ្យ​តម្លៃ ព្រោះតែ​…….
 
កវីនិពន្ធ​ដ៏​ឆ្នើម​ម្នាក់​បានទទួល​ពានរង្វាន់​ពី​ម្ចាស់​ក្ស​ត្រី​ថៃ តែ​បែរជា​ត្រូវ​ជនជាតិខ្មែរ​គ្នាឯង​មិនឱ្យ​តម្លៃ ព្រោះតែ​…….
 
កវីនិពន្ធ​ដ៏​ឆ្នើម​ម្នាក់​បានទទួល​ពានរង្វាន់​ពី​ម្ចាស់​ក្ស​ត្រី​ថៃ តែ​បែរជា​ត្រូវ​ជនជាតិខ្មែរ​គ្នាឯង​មិនឱ្យ​តម្លៃ ព្រោះតែ​…….
 
កវីនិពន្ធ​ដ៏​ឆ្នើម​ម្នាក់​បានទទួល​ពានរង្វាន់​ពី​ម្ចាស់​ក្ស​ត្រី​ថៃ តែ​បែរជា​ត្រូវ​ជនជាតិខ្មែរ​គ្នាឯង​មិនឱ្យ​តម្លៃ ព្រោះតែ​…….
 
កវីនិពន្ធ​ដ៏​ឆ្នើម​ម្នាក់​បានទទួល​ពានរង្វាន់​ពី​ម្ចាស់​ក្ស​ត្រី​ថៃ តែ​បែរជា​ត្រូវ​ជនជាតិខ្មែរ​គ្នាឯង​មិនឱ្យ​តម្លៃ ព្រោះតែ​…….
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!