ថ្ងៃ ពុធ ទី 17 ខែ មករា ឆ្នាំ 2018 ម៉ោង 10:56:42 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

កូរ៉េទាំងពីរមានទំនាក់ទំនងល្អប្រសើរ ក្រោយប្រឈមមុខតានតឹង

| 09 Jan 2018 13:17 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 50 | មតិ៖ 0
 

ក្រោយការប្រឈមមុខតានតឹងដាក់គ្នា យ៉ាងយូនាពេលកន្លងមកស្ទើរតែផ្ទុះសង្គ្រាម នៅពេលនេះ កូរ៉េទាំងពីរ មានទំនាក់ទំនងល្អប្រសើរឡើងវិញ ក្រោយមេដឹកនាំកូរ៉េខាងជើង គីមចុងអ៊ុន បញ្ចាឲ្យ បើកខ្សែទូរស័ព្ទ ផ្ជាប់ ទំនាក់ទំនង ឡើងវិញ។​ ក្រោយកិច្ចពិភាក្សា កូរ៉េខាងជើង បានយលព្រមបញ្ចូនអត្តពលិករបស់ខ្លួន មកចូលរួមការប្រកួតកីឡាអូឡាំពិក លើទឹកដីកូរ៉េខាងត្បូង ។

ក្រោយកិច្ចពិភាក្សា តំណាងមកពីកូរ៉េខាងជើង​បានសម្រេចថា ខ្លួននឹងបញ្ជូន​ក្រុមប្រតិភូជាន់ខ្ពស់ ព្រមទាំងអត្តពលិក ឲ្យមកចូលរួមក្នុងការ​ប្រកួតកីឡាអូឡាំពិក​រដូវ​រងារ​ឆ្នាំ​២០១៨ ដែលនឹងប្រព្រឹត្ត​ទៅនៅក្នុងទឹកដី​កូរ៉េខាងត្បូង នាខែកុម្ភៈខាងមុខនេះហើយ។ នេះ​បើតាមការ​អះអាងពី​រដ្ឋាភិបាល​ទីក្រុងសេ​អ៊ូល ដកស្រង់ដោយសារ​ព័ត៌មាន BBC នៅព្រឹក​ថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០១៨។

ការសម្រេចដែលត្រូវ​បានចាត់ទុកថាជាភាពវិជ្ជមាន នៃទំនាក់ទំនងប្រសើរ​ឡើងវិញបន្តិចរវាង​អតីតបងប្អូន​ទាំងពីរនេះ បានកើតមានឡើង​បន្ទាប់ពី ​កិច្ចប្រជុំអន្តរកូរ៉េ​​កាលពីម៉ោង ១០៖០០នាទីព្រឹក ថ្ងៃអង្គានេះត្រូវបានរៀបចំឡើង នៅឯភូមិ Panmunjom ហើយមុននេះ លោក Ri Son Gwon តំណាងកូរ៉េខាងជើងបានលើក​ឡើងដូច្នេះថា «នៅថ្ងៃនេះ​កូរ៉េខាងជើង និងកូរ៉េខាងត្បូង នឹងចូលរួម​ក្នុងកិច្ចប្រជុំ​ជា​មួយជំហរ​ពិតប្រាកដ និងស្មោះត្រង់... ហើយ​ខ្ញុំសង្ឃឹមថា កិច្ចសន្ទនានេះ​នឹងទទួលបាន​លទ្ធផលល្អ»។

គួរបញ្ជាក់ថា កូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ​បានចាប់ផ្តើម​ចរចាគ្នាជាផ្លូវការ​ ដោយបានពិភាក្សាគ្នា​ស្តីពីការបញ្ជូនអត្តពលិក​​កូរ៉េខាងជើង ទៅចូលរួម​ប្រកួត​កីឡាអូឡាំពិក​រដូវរងារនៅ​ឯទីក្រុង Pyeong Chang ប្រទេស​កូរ៉េខាងត្បូង ពីថ្ងៃទី០៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ក្រោយនេះ។ ប៉ុន្តែទន្ទឹមគ្នា បើតាមសារព័ត៌មាន​កូរ៉េខាងត្បូង ទីក្រុងសេអ៊ូល ទំនងជាអាច​នឹងលើកឡើង​ផងដែរ ពីផ្លូវនាំទៅរក​ការស្ដារទំនាក់ទំនង​ឡើងវិញ រវាងកូរ៉េទាំងពីរ ព្រមទាំង​ការរៀបចំជំនួប​គ្រួសារកូរ៉េ ​ដែលបានព្រាត់ប្រាស់គ្នានៅអំឡុងសម័យ​សង្រ្គាម​កូរ៉េ៕

 

 
កូរ៉េទាំងពីរមានទំនាក់ទំនងល្អប្រសើរ ក្រោយប្រឈមមុខតានតឹង
 
កូរ៉េទាំងពីរមានទំនាក់ទំនងល្អប្រសើរ ក្រោយប្រឈមមុខតានតឹង
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!