ថ្ងៃ ពុធ ទី 17 ខែ មករា ឆ្នាំ 2018 ម៉ោង 10:53:01 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ចិន​ជួយផ្តល់​ឧបករណ៍​វិភាគ​គុណភាព​ទឹក​តម្លៃ​១​លាន​ដុល្លារ​ដល់​កម្ពុជា​

ភ្នំពេញ | 09 Jan 2018 13:18 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 20 | មតិ៖ 0
 

វិទ្យាស្ថាន​ស្រាវជ្រាវ ការពារ​សារធាតុ​គីមី និង ក្រុមការងារ​វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​អេកូ​ស៊ី​បរិស្ថាន (RCEES) នៃ​រាជបណ្ឌិតសភា​វិទ្យាសាស្ត្រ​យោធា​ចិន (CAS) បាន​សន្យា​នឹង​ផ្តល់ជំនួយ​បច្ចេកទេស និង​ឧបករណ៍​វិភាគ​គុណភាព​ទឹក ដែលមាន​តម្លៃ​ប្រហែល​១​លាន​ដុល្លារ ទៅ​ឲ្យ​ក្រសួងបរិស្ថាន​កម្ពុជា​។​

​ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែង​ការកោតសរសើរ និង អរគុណ​ដល់​ការឆ្លើយតប​ជា​វិជ្ជមាន​របស់ រាជបណ្ឌិតសភា​វិទ្យាសាស្ត្រ​យោធា​ចិន ដែល​បានផ្តល់​ជា​ជំនួយ​បច្ចេកទេស និង​ថវិកា ក្នុងនោះ​រួមមាន​ឧបករណ៍​ពិសោធន៍ ដែលមាន​តម្លៃ​ប្រហែល ១​លាន​ដុល្លារ​សម្រាប់​វិភាគ​គុណភាព​ទឹក និង បរិស្ថាន​នៅ​កម្ពុជា  ជាពិសេស​បង្កើន​សមត្ថ​ភាព​មន្ទីរពិសោធន៍​រប​ស់​ក្រសួងបរិស្ថាន​។​

​គួរ​បញ្ជាក់ថា នៅ​ថ្ងៃទី ២៦-២៧ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨​ខាងមុខ ក្រសួងបរិស្ថាន​កម្ពុជា និង រាជបណ្ឌិតសភា​វិទ្យាសាស្ត្រ​យោធា ចិន​(CAS) នឹង ចុះ​អនុស្សារណៈ​យោគយល់​រវាង​កម្ពុជា​-​ចិន លើ​កិច្ចសហប្រតិបត្តិការ​កិច្ច​គាំពារ​បរិស្ថាន ផ្នែក​មន្ទីរពិសោធន៍ ទឹក និង បរិស្ថាន​៕​

 
ចិន​ជួយផ្តល់​ឧបករណ៍​វិភាគ​គុណភាព​ទឹក​តម្លៃ​១​លាន​ដុល្លារ​ដល់​កម្ពុជា​
 
ចិន​ជួយផ្តល់​ឧបករណ៍​វិភាគ​គុណភាព​ទឹក​តម្លៃ​១​លាន​ដុល្លារ​ដល់​កម្ពុជា​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!