ថ្ងៃ ពុធ ទី 17 ខែ មករា ឆ្នាំ 2018 ម៉ោង 10:52:07 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ក្រសួងបរិស្ថាន បង្ហាញ​ពី​សម្រស់​ធម្មជាតិ នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​

មណ្ឌលគិរី | 09 Jan 2018 13:32 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 25 | មតិ៖ 0
 

ក្រសួងបរិស្ថាន កាលពី​ថ្ងៃ​ម្សិលមិញ បានបង្ហាញ​នៅលើ​បណ្តាញ​សង្គម​របស់ខ្លួន​ពី​សម្រស់​ធម្មជាតិ​ដ៏​ស្រស់ស្អាត​ នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែល​ក្រសួងបរិស្ថាន និង​អង្គការ​ជា​ដៃគូ រួមទាំង​សហគមន៍​ក្នុង​តំបន់ បាន​យកចិត្តទុកដាក់​ក្នុងការ​អភិរក្ស និង​ថែរក្សា​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។​

​តាម​ក្រសួងបរិស្ថាន ដែនជម្រកសត្វព្រៃ​កែវ​សីមា​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជាតា​មរយៈ​សំណើ​ក្រសួងបរិស្ថាន បង្កើតឡើង​នៅ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៦ ដើម្បី​ថែទាំ​ង​ទីជម្រក​សត្វព្រៃ និង​រុក្ខជាតិ​នៅលើ​ផ្ទៃដី​២៩២.៦៩០ ហិកតា​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្ត​មណ្ឌល​គី​រី និង​ខេត្តក្រចេះ​។​

​តាមរយៈ​អនុក្រឹត្យ​នេះ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនា​បី​តេ​ជោ​ហ៊ុន សែន ដែន​ជម្រក​កែវ​សីមា គឺជា​តំបន់​ធានាឱ្យមាន​ការថែទាំ​ទីជម្រក​សត្វព្រៃ និង​ប្រព័ន្ធ​អេកូឡូស៊ី ព្រមទាំង​ធានាឱ្យមាន​ការបំពេញ​ល​ក្ខ​ខណ្ឌ​ចាំបាច់​សម្រាប់​ប្រភេទ​ណាមួយ​នៃ​សត្វ រុក្ខជាតិ​និង​ជីវៈចម្រុះ ហើយ​ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព រួមទាំង​ការលើកកម្ពស់​ការចូល​រួម​របស់​សហគមន៍​មូលដ្ឋាន​ក៏ដូចជា​សាធារណជន​ក្នុងការ​រួមចំណែក​ដល់​ការគ្រប់គ្រង ការការពារ និង​ការអភិរក្ស​ជីវៈចម្រុះ និង​ធនធានធម្មជាតិ​ក្នុង​តំបន់​។ ដែនជម្រកសត្វព្រៃ​កែវ​សីមា ផ្តល់​ជាទី​ជម្រក​ធម្មជាតិ​ដល់​សត្វព្រៃ និង​រុក្ខជាតិ​ជាង​៦០​ប្រភេទ​ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ដែលជា​ប្រភេទ​រង​ការគំរាមកំហែង​ឈានទៅរក​ការ​ផុត​ពូជ​។​

​សត្វ​ទាំង​៦០​ប្រភេទ​នោះ​រួមមាន ស្វា​កន្ទុយ​ស និង​ទោច​ថ្ពាល់​លឿង​ជាដើម ពពួក​ខ្លា​ព្រៃ ដំរី​អាស៊ី ក្រុម​គោ​សាទិស និង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ ផ្សេងទៀត​។ ការសិក្សា​ស្រាវជ្រាវ​កន្លងមក​បាន​រកឃើញថា ដែន​ជម្រក សត្វព្រៃ​នេះ មាន​សក្តានុពល​ខ្ពស់​សម្រាប់​ការអភិវឌ្ឍន៍​គម្រោង​ទេសចរណ៍ ធម្មជាតិ​នាពេល​អនាគត​។ អង្គការ​WCS បានឱ្យដឹងថា ក្រៅពី​សំបូរ​ទៅដោយ​សត្វព្រៃ​ជាច្រើន​ប្រភេទ​ហើយ​នោះ ដែនជម្រកសត្វព្រៃ​កែវ​សីមា មាន​ប្រភេទ​រុក្ខជាតិ​កម្រ និង​ផ្កា​ព្រៃចម្រុះ​ពណ៌ ពិសេស​ទឹកធ្លាក់​ធម្មជាតិ​ជាង​១០​កន្លែង​៕​

 
ក្រសួងបរិស្ថាន បង្ហាញ​ពី​សម្រស់​ធម្មជាតិ នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​
 
ក្រសួងបរិស្ថាន បង្ហាញ​ពី​សម្រស់​ធម្មជាតិ នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​
 
ក្រសួងបរិស្ថាន បង្ហាញ​ពី​សម្រស់​ធម្មជាតិ នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​
 
ក្រសួងបរិស្ថាន បង្ហាញ​ពី​សម្រស់​ធម្មជាតិ នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​
 
ក្រសួងបរិស្ថាន បង្ហាញ​ពី​សម្រស់​ធម្មជាតិ នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​
 
ក្រសួងបរិស្ថាន បង្ហាញ​ពី​សម្រស់​ធម្មជាតិ នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!