ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:25:59 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

លោក​ប៉ូលីស​ក្រៅ​ឯកសណ្ឋាន ធាក់​មន្ត្រី​ប៉ូលីស​កិច្ចសន្យា​រឿង​ផាកពិន័យ ប្រឈមមុខ​ជាប់ពន្ធនាគា​រ​

ភ្នំពេញ | 10 Jan 2018 08:31 | ដោយ៖ រុន ចាន់ថា | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 17 | មតិ៖ 0
 

​គេ​មានជំនឿថា​នាយ​នគរបាល​ពាក់​ស័ក្តិ​៤​កន្លះ ម្នាក់​ដែល​ប្រើ​ហឹ​ង្សា​លើ​មន្ត្រីនគរបាល ចរាចរណ៍ ជាប់កិច្ចសន្យា ដ៏​ឃោរឃៅ​ជាមួយនឹង​រន្ទះ​ជើង​ចំ​កណ្ដាលដើមទ្រូង​ក្រោម​ក្រសែ​ក្នែ​ក មជ្ឈដ្ឋាន​មហាជន​ដ៏​ច្រើន​កុះករ អាច​ប្រឈម​នឹង​ការចាប់ខ្លួន ដើម្បី​យកមក​ផ្ត​ន្តា​តាមផ្លូវ​តុលាការ ខណៈ​ខ្លួន​ជា​អ្នកអនុវត្ត​ច្បាប់ ប្រើ​ហឹ​ង្សា​លើក​សមត្ថកិច្ច​ផ្នែក​ចរាចរណ៍ គ្រាន់តែ​រឿង​រាវ​បន្តិច​ប​ន្ទួ​ច ខ្លួន​ចត​រថយន្ត​លើផ្លូវ​សាធារណៈ​បង្ក​កក់​ស្ទះចរាចរណ៍ ហើយ​ជនរងគ្រោះ​សូម​ណូ​ម​ពរ​ឲ្យ​យក​រថយន្ត​ចេញ​ក៏​កើត​ហឹ​ង្សា​ឃោរឃៅ​នេះ​។​

​លោក​បូលីស​ស័ក្តិ​៤​កន្លះ ដែល​បានធ្វើ​សកម្មភាព​ធាក់​លើ​មន្ត្រី​អនុវត្ត​ច្បាប់​ចរាចរណ៍​នោះ មានឈ្មោះ សៅ បញ្ញា អាយុ ៣៣ ឆ្នាំ មាន​តួនាទី​ជា អនុប្រធាន​ការិយាល័យ នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រសួងមហាផ្ទៃ ។ ពេលនេះ​សមត្ថកិច្ច​ចរាចរណ៍​រាជធានី​ភ្នំពេញ​កំពុង​សួរចំលើយ​ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​សូម​ញ្ជា​ក់ថា​សកម្មភាព​នគរបាល​ស័ក្តិ​៤​កន្លះ​វាយ​មន្ត្រីនគរបាល​ចរាច​រណ៍​ក្នុង បទល្មើស ជាក់ស្តែង​នេះ មិន​ត្រឹម​មជ្ឈដ្ឋាន​មហាជន នៅ​ម្តុំ​ស្តុ​ប​ត្រឡោកបែក រវាង​ព្រុំប្រទល់​ទឹកដី​ខណ្ឌ​សែន​សុខ​និង​ខណ្ឌទួលគោក បានឃើញ​ផ្ទាល់​ភ្នែក ប៉ុណ្ណោះ​ទេ​ទង្វើ​ដ៏​អ​សី​លធ​ម៍ ហឹ​ង្សា​ទាំង​កំរោល​បែបនេះ​ក៏ត្រូវ​បាន អ្នក​និយម លេង​តាម​បណ្ដាញ​ទំនាក់ទំនង សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ផ្តិត​យក​រូបភាព​នេះ​បង្ហោះ រំលែក​ទៅកាន់​មនុស្ស​រាប់ពាន់ ម៉ឺន សែន នាក់ ជាមួយនិង​ការរិះគន់ ដោយ​សម្តី​ធ្ងន់ៗ នឹង​សំណូមពរ​ឲ្យ​ថ្នាក់លើ​គួរ​ចាត់ការ​ជាបន្ទាន់ ស្វែងរក​ចាប់ខ្លួន​នគរបាល​ស័ក្តិ​៤​កន្លះ​ជា​ជនដៃដល់​?​ដើម្បី​ផ្តល់​ភាព​យុ​ត្តិ​ធ​ម៍​ដល់​ជនរងគ្រោះ​ខាងលើ​ដែល​ខិតខំ​បំពេញភារកិច្ច តួនាទី​ទាំង​ហាលវាល ហាល​ក្តៅ ដី​ហ៊ុយ ដើម្បី​សម្រួល​ចរាចរណ៍​ជូន​អ្នកដំណើរ​និង​យានជំនិះ​គ្រប់​ប្រភេទ តាម​បទបញ្ជា​សាមី​អង្គភាព​នឹងចូលរួម​អនុវត្ត​ពង្រឹង​ច្បាប់​ចរាចរណ៍​តាម​អនុសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន ។​

 
លោក​ប៉ូលីស​ក្រៅ​ឯកសណ្ឋាន ធាក់​មន្ត្រី​ប៉ូលីស​កិច្ចសន្យា​រឿង​ផាកពិន័យ ប្រឈមមុខ​ជាប់ពន្ធនាគា​រ​
 
លោក​ប៉ូលីស​ក្រៅ​ឯកសណ្ឋាន ធាក់​មន្ត្រី​ប៉ូលីស​កិច្ចសន្យា​រឿង​ផាកពិន័យ ប្រឈមមុខ​ជាប់ពន្ធនាគា​រ​
 
លោក​ប៉ូលីស​ក្រៅ​ឯកសណ្ឋាន ធាក់​មន្ត្រី​ប៉ូលីស​កិច្ចសន្យា​រឿង​ផាកពិន័យ ប្រឈមមុខ​ជាប់ពន្ធនាគា​រ​
 
លោក​ប៉ូលីស​ក្រៅ​ឯកសណ្ឋាន ធាក់​មន្ត្រី​ប៉ូលីស​កិច្ចសន្យា​រឿង​ផាកពិន័យ ប្រឈមមុខ​ជាប់ពន្ធនាគា​រ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!